Posts tagged as "Beppe Grillo"

អ៊ីតាលី៖ ប្រធានាធិបតី​ផុត​តំណែង​ជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ស្រាយ​វិបត្តិ

អ៊ីតាលី៖ ប្រធានាធិបតី​ផុត​តំណែង​ជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ស្រាយ​វិបត្តិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី បានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរកមិនបានបេក្ខជន​សមស្រប តាំងពីច្រើនថ្ងៃមកហើយ។ ក្នុងវ័យ៨៧ឆ្នាំ លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានជាប់​ឆ្នោតឡើងវិញ ដើម្បីបេសកកម្មជួយស្រោចស្រង់ វិបត្តិនយោបាយរបស់ប្រទេស ដែលបានជាប់គាំងតាំងពីប៉ុន្មានខែ​មក​ហើយ។

លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ ជាប្រធានាធិបតីដែលនឹងត្រូវបញ្ចប់តំណែង នៅថ្ងៃទី១៥ខែឧសភាខាងមុខ។ ប៉ុន្តែនៅ​ចំពោះមុខវិបត្តិនយោបាយ ដែលបានដាក់ប្រទេសអ៊ីតាលី ទៅក្នុងភាពជាប់គាំងតាំងពីច្រើនខែមកហើយនេះ ប្រធានាធិបតី​ផុតតំណែងរូបនេះ បានទទួលឈរឈ្មោះ យកបេសកកម្មនេះសារជាថ្មីឡើងវិញ សម្រាប់អាណត្តិទីពីររបស់លោក។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី ជាការបោះឆ្នោត«អសកល» [...]

អ៊ីតាលី៖ ប្រធានាធិបតី​បង្ខំ​ ក្រុម​នយោបាយ​ធំ​ទាំង​ពីរ​ អោយ​រក​ដំណោះ​ស្រាយ

អ៊ីតាលី៖ ប្រធានាធិបតី​បង្ខំ​ ក្រុម​នយោបាយ​ធំ​ទាំង​ពីរ​ អោយ​រក​ដំណោះ​ស្រាយ

ប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី បានច្រានចោលនូវគ្រប់ការលាលែងចេញពីដំណែង នៅមុនអាណត្តិរបស់គាត់ ដែលនឹង​បញ្ចប់ នៅថ្ងៃទី១៥ឧសភាក្រោយនេះ។


ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ។

ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ខែមិនា ពី​ការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយ​ប្រទេស​អ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវ​គ្រប់​លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបាន​គិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស [...]

បោះឆ្នោត​សកល​នៅ​អ៊ីតាលី​(IT)៖ លទ្ធផល ដែល​ឈាន​ទៅ​គ្មាន​រដ្ឋាភិបាល?

បោះឆ្នោត​សកល​នៅ​អ៊ីតាលី​(IT)៖ លទ្ធផល ដែល​ឈាន​ទៅ​គ្មាន​រដ្ឋាភិបាល?

ប្រទេសអ៊ីតាលីកំពុងស្ថិត ក្នុងស្ថានភាពនយោបាយមួយ យ៉ាងពិបាក បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤កុម្ភះ កន្លងមក។ លទ្ធផលជាបណ្ដោះអាសន្ន បង្ហាញពីជ័យជំនះនៃពួកឆ្វេងនិយមនៅក្នុងរដ្ឋសភា តែមិនឈ្នះមិនចាញ់ នៅឯ​ព្រឹទ្ធសភា ហើយបានបង្កអោយមានឧបសគ្គ សម្រាប់ការបង្កើតរដ្ឋាភិបាលមួយឡើង។


សន្លឹកឆ្នោត នៅពេលបោះឆ្នោត កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអ៊ីតាលី។

បន្ទាប់ពីរស់នៅក្នុងភាពត្បិតត្បៀត អស់រយះពេលមួយឆ្នាំ ក្រោមរដ្ឋាភិបាលលោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) នោះមក ប្រជាជនអ៊ីតាលីបានជ្រើសរើស តាមរយះការបោះឆ្នោតនេះ នូវនយោបាយ«ប្រឆាំងអ៊ឺរ៉ុប» នៃអតីតនាយករដ្ឋមន្ត្រី លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និងអតីតអ្នកកំប្លែង លោក បេពេ គ្រីលឡូ (Beppe Grillo)។ សូមមើលលទ្ធផល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...