អ៊ីតាលី៖ ប្រធានាធិបតី​ផុត​តំណែង​ជាប់​ឆ្នោត​ជា​ថ្មី ដើម្បី​ស្រាយ​វិបត្តិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី បានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរកមិនបានបេក្ខជន​សមស្រប តាំងពីច្រើនថ្ងៃមកហើយ។ ក្នុងវ័យ៨៧ឆ្នាំ លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានជាប់​ឆ្នោតឡើងវិញ ដើម្បីបេសកកម្មជួយស្រោចស្រង់ វិបត្តិនយោបាយរបស់ប្រទេស ដែលបានជាប់គាំងតាំងពីប៉ុន្មានខែ​មក​ហើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី បានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរកមិនបានបេក្ខជន​សមស្រប តាំងពីច្រើនថ្ងៃមកហើយ។ ក្នុងវ័យ៨៧ឆ្នាំ លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានជាប់​ឆ្នោតឡើងវិញ ដើម្បីបេសកកម្មជួយស្រោចស្រង់ វិបត្តិនយោបាយរបស់ប្រទេស ដែលបានជាប់គាំងតាំងពីប៉ុន្មានខែ​មក​ហើយ។

លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ ជាប្រធានាធិបតីដែលនឹងត្រូវបញ្ចប់តំណែង នៅថ្ងៃទី១៥ខែឧសភាខាងមុខ។ ប៉ុន្តែនៅ​ចំពោះមុខវិបត្តិនយោបាយ ដែលបានដាក់ប្រទេសអ៊ីតាលី ទៅក្នុងភាពជាប់គាំងតាំងពីច្រើនខែមកហើយនេះ ប្រធានាធិបតី​ផុតតំណែងរូបនេះ បានទទួលឈរឈ្មោះ យកបេសកកម្មនេះសារជាថ្មីឡើងវិញ សម្រាប់អាណត្តិទីពីររបស់លោក។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសអ៊ីតាលី ជាការបោះឆ្នោត«អសកល» ដែលអ្នកដែលអាចបោះឆ្នោតបាន មានអ្នក​តំណាង​រាស្ត្រ ព្រឹទ្ធសមាជិក និងអ្នកតំណាងតាមតំបន់ តែចំនួន១០០៧រូបប៉ុណ្ណោះ។ លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ បានជាប់​ឆ្នោតជាប្រធានាធិបតីថ្មីឡើងវិញ នៅរសៀលថ្ងៃសៅរ៍ទី២០ខែមេសានេះ ដោយមានការគាំទ្រ​ពី​គណបក្សធំៗ នៅក្នុង​ប្រទេស លើកលែងតែគណបក្សចលនាផ្កាយប្រាំ របស់លោកបេប៉េ ហ្គ្រីយ៉ូ (Beppe Grillo)។

ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ ជាមេដឹកនាំមួយរូប ក្នុងចំណោមមេដឹកនាំ​ដែលមានវ័យចំណាស់​ជាងគេក្នុង​ពិភពលោក។ បន្ទាប់ពីបានជាប់ឆ្នោតសារជាថ្មីនេះ លោកត្រូវបំពេញអាណត្តិជាប្រមុខរដ្ឋរបស់អ៊ីតាលី ក្នុងរយៈពេល៧ឆ្នាំ តែអ្នកសង្កេត-​ការណ៍ បានគិតរួចជាស្រេចថា លោកនឹងលាលែងពីតំណែងនេះវិញ នៅពេលដែលវិបត្តិនយោបាយក្នុងប្រទេស ត្រូវបាន​ដោះស្រាយ។

«ខ្ញុំយល់ពីភារកិច្ចចំពោះមុខ ដែលគេបានទាមទារអោយខ្ញុំធ្វើ»

ការរៀបចំរដ្ឋាភិបាល កំណែទម្រង់នយោបាយមួយចំនួន និងអសមត្ថភាពនៃបេក្ខជនដទៃទៀត បានតម្រូវអោយមាន​វត្តមានអតីតប្រធានាធិបតីអ៊ីតាលីរូបនេះ អោយនៅកាន់តំណែងរបស់ខ្លួនតទៅទៀត។ លោកមិនមានបំណងចង់​នៅក្នុង​តំណែងនេះតទៅទៀតទេ តែនៅទីបំផុត លោកបានផ្លាស់ប្ដូរគំនិតនេះ ហើយសម្រេចចិត្តនៅរសៀលថ្ងៃសៅនេះតែម្ដង។ លោកបាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «ខ្ញុំយល់ពីភារកិច្ចចំពោះមុខ ដែលគេបានទាមទារអោយខ្ញុំធ្វើ។ ខ្ញុំមិនអាចគេច ពីការទទួលខុសត្រូវរបស់ខ្ញុំ នៅចំពោះមុខប្រជាជាតិបានទេ។»

សូមបញ្ជាក់ថា ការបោះឆ្នោត ស្វែងរកបេក្ខជនប្រធានាធិបតីសមស្រប នៅក្នុងជុំទីប្រាំ បានទទួលបរាជ័យ នៅព្រឹកថ្ងៃ​សៅរ៍​នេះ។ អ្នកមានសិទ្ធបោះឆ្នោតភាគច្រើន បានបោះឆ្នោតអនុបវាទ ឬមិនចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតី ដែលមិនមែនជារូបលោក ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ ហើយបានបង្កអោយស្ថានភាព កាន់តែមិនល្អទៅៗសម្រាប់ប្រទេស ក្នុងខណៈដែលវិបត្តិនយោបាយ បានកំពុងតែចាក់ឬសកាន់តែជ្រៅ ជាពិសេសនៅចំពោះការលាលែងពីតំណែង ក្នុងពេល​ខាងមុខ របស់​ប្រធានគណបក្សឆ្វេងនិយមកណ្ដាល លោក ពីយ៉េ ល្វីជី ប៊ែរសានី (Pier Luigi Bersani) ដែលបានឈ្នះឆ្នោត​ជាសកល កាលពីថ្ងៃទី២៤-២៥ខែកុម្ភះមកនេះ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...