អ្នកវិភាគថា ការលាឈប់របស់សមាជិកណាម្នាក់ពី គ.ជ.ប នឹងបង្កឲ្យមាន«វិបត្តិធម្មនុញ្ញ»
បើមានការលាឈប់ ពីសំណាក់សមាជិកណាម្នាក់ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ វានឹងបង្កឲ្យមាន«វិបត្តិធម្មនុញ្ញ» សម្រាប់ស្ថាប័នធម្មនុញ្ញមួយនេះ។ ហើយប្រសិនជាលោក រ៉ុង ឈុន បានប្រកាស ពីការលាឈប់របស់លោក ចេញពី គ.ជ.ប ក្នុងករណីដែលគណបក្សប្រឆាំង ត្រូវបានរំលាយនោះ វាគឺជាការ«ព្រមាន» ដោយប្រយោលមួយ ប្រាប់ជាមុនពី«អធម្មនុញ្ញភាព» នៃស្ថាប័នកំពូល សម្រាប់រៀបចំការបោះឆ្នោត។
នេះ បើតាមការលើកឡើង របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ខ្មែរ ដែលកំពុងរស់នៅចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង តបទៅនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយ ជុំវិញការប្រកាសលាឈប់ របស់សមាជិកមួយរូប ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រសិនណា ជាគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយក្រោមច្បាប់មួយ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា [...]