Posts tagged as "Sunderland"

មិកណូឡិត ក្លាយ​ជា​កីឡាករ​បែលហ្ស៊ិក​ដំបូង​គេ លេង​ឲ្យ​ក្រុម​លីវើភូល

មិកណូឡិត ក្លាយ​ជា​កីឡាករ​បែលហ្ស៊ិក​ដំបូង​គេ លេង​ឲ្យ​ក្រុម​លីវើភូល

អ្នកចាំទី ស៊ីម៉ុន មិកណូឡិត (Simon Mignolet) បានក្លាយជាកីឡាករជម្រើសជាតិបែលហ្ស៊ិកដំបូងគេ ដែលលេងឲ្យ​ក្រុមហង្សក្រហម លីវើភូល (Liverpool) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) មួយនេះ បានប្រកាសពីការ​មក​ដល់របស់គាត់ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) កាលពីរសៀលថ្ងៃអង្គារ៏។


កីឡាករចាំទី ស៊ីម៉ុន ម៉ិកណូឡិត របស់ក្រុម ឆ្មាខ្មៅសាន់ដឺឡែន។ (រូបថត David Rogers/Getty Images)

កីឡាករវ័យ ២៥ឆ្នាំ អតីតអ្នកចាំទីក្រុមសាន់ដឺឡែន (Sunderland) បានធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យហើយ និងបានចុះកិច្ចសន្យាមួយក្នុងរយះពេលវែងជាមួយនឹងហង្សក្រហម បន្ទាប់ចូលលេងឲ្យក្រុមឆ្មាខ្មៅ បាន៩០ប្រកួត ចាប់តាំងពីគាត់ចូលលេងឲ្យក្លឹបដំបូង កាលពីខែសីហា ឆ្នាំ២០១០។

មិកណូឡិត [...]

លីវើភូល ត្រៀម​ចុះ​កិច្ចសន្យា​ទិញ​យក​អ្នក​ចាំ​ទី​ក្រុម​សាន់ដឺឡែន

លីវើភូល ត្រៀម​ចុះ​កិច្ចសន្យា​ទិញ​យក​អ្នក​ចាំ​ទី​ក្រុម​សាន់ដឺឡែន

ក្រុមបាល់ទាត់ហង្សក្រហមលីវើភូល (Liverpool) នឹងចុះកិច្ចសន្យាទិញយកកីឡាករអ្នកចាំទីក្រុមឆ្មាខ្មៅសាន់ដឺឡែន (Sunderland) ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) នៅសប្តាហ៏ក្រោយ បន្ទាប់ពីក្រុមទាំង២ មានការព្រមព្រាងគ្នាក្នុងតម្លៃ ៩លានផោន (១៣.៨៨លានដុល្លា, ១០.៥៦លានអ៊ឺរ៉ូ) រួចមក។


កីឡាករចាំទី ស៊ីម៉ុន ម៉ិកណូឡិត របស់ក្រុម ឆ្មាខ្មៅសាន់ដឺឡែន។ (រូបថត David Rogers/Getty Images)

កីឡាករអន្តរជាតិប៊ែលស៊្សិករូបនេះ នឹងធ្វើដំណើរទៅកាន់តំបន់មឺសីសាយ (Merseyside) នៅពីរបីថ្ងៃខាងមុខនេះ ដើម្បី​ធ្វើការពិនិត្យសុខភាព និងធ្វើការបញ្ចប់ការផ្ទេរឲ្យបានរួចរាល់។

អ្នកចាំទីវ័យ២៤ឆ្នាំ បានលេងឲ្យក្រុមសាន់ដឺឡែន បានចំនួន១០១ប្រកួតហើយ បើគិតតាំងពីផ្ទេរមកពីក្រុម​ប្រទេស​ប៊ែលស៊្សិក សីន [...]

ប៉ូឡូ ឌីកានីញ៉ូ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី ក្រុម​សាន់ដឺឡែន

ប៉ូឡូ ឌីកានីញ៉ូ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី ក្រុម​សាន់ដឺឡែន

លោក ប៉ូឡូ ឌីកានីញ៉ូ (Paolo Di Canio) ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ឆ្មាខ្មៅ សាន់ដឺឡែន (Sunderland) ដើម្បីមកជំនួសដំណែងលោក ម៉ាទីន អូណេល (Martin O’Neill) ដែលក្លឹបបានបណ្តេញចេញកាលពីថ្ងៃទី៣០ ខែមិនា បន្ទាប់ពីបរាជ័យទល់នឹងក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ កាលពីថ្ងៃសៅរ៏។


លោក ប៉ូឡូ ឌីកានីញ៉ូ ក្នុងពេលនៅជាគ្រូបង្វឹក របស់ក្រុម ស្វីនដុន ថោន។

សេចក្តីរាយការណ៏របស់ក្លឹបបានថ្លែងថា «ក្រុមបាល់ទាត់សាន់ដឺឡែន បានយល់ព្រមតែងតាំងលោក ប៉ូឡូ ឌីកានីញ៉ូ ជា​គ្រូបង្វឹក ក្នុងកិច្ចសន្យារយះពេល ២ឆ្នាំកន្លះ»។

បុរសវ័យ ៤៤ឆ្នាំ ឌីកានីញ៉ូ នឹងធ្វើដំណើរមកកាន់ក្រុមសាន់ដឺឡែន នៅថ្ងៃច័ន្ទនេះ ដើម្បីមកជំនួសដំណែង លោក អូណេល ដែលបានបណ្តេញចេញកាលពីថ្ងៃសៅរ៏ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...