មិកណូឡិត ក្លាយ​ជា​កីឡាករ​បែលហ្ស៊ិក​ដំបូង​គេ លេង​ឲ្យ​ក្រុម​លីវើភូល

អ្នកចាំទី ស៊ីម៉ុន មិកណូឡិត (Simon Mignolet) បានក្លាយជាកីឡាករជម្រើសជាតិបែលហ្ស៊ិកដំបូងគេ ដែលលេងឲ្យក្រុមហង្សក្រហម លីវើភូល (Liverpool) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) មួយនេះ បានប្រកាសពីការមកដល់របស់គាត់ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) កាលពីរសៀលថ្ងៃអង្គារ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាំទី ស៊ីម៉ុន មិកណូឡិត (Simon Mignolet) បានក្លាយជាកីឡាករជម្រើសជាតិបែលហ្ស៊ិកដំបូងគេ ដែលលេងឲ្យ​ក្រុមហង្សក្រហម លីវើភូល (Liverpool) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) មួយនេះ បានប្រកាសពីការ​មក​ដល់របស់គាត់ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) កាលពីរសៀលថ្ងៃអង្គារ៏។


កីឡាករចាំទី ស៊ីម៉ុន ម៉ិកណូឡិត របស់ក្រុម ឆ្មាខ្មៅសាន់ដឺឡែន។ (រូបថត David Rogers/Getty Images)

កីឡាករវ័យ ២៥ឆ្នាំ អតីតអ្នកចាំទីក្រុមសាន់ដឺឡែន (Sunderland) បានធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យហើយ និងបានចុះកិច្ចសន្យាមួយក្នុងរយះពេលវែងជាមួយនឹងហង្សក្រហម បន្ទាប់ចូលលេងឲ្យក្រុមឆ្មាខ្មៅ បាន៩០ប្រកួត ចាប់តាំងពីគាត់ចូលលេងឲ្យក្លឹបដំបូង កាលពីខែសីហា ឆ្នាំ២០១០។

មិកណូឡិត ដែលចូលលេងឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកបាន ១៣ប្រកួតនោះ នឹងមកប្រកួតប្រជែងជាមួយ​នឹង​អ្នក​ចាំទីដៃទី១ ប៉េប៉េ រ៉េណា (Pepe Reina) និងអ្នកចាំទីដៃទី២ សញ្ជាតិអូស្ត្រាលី ប្រែន ចូនស៏ (Brad Jones) ដើម្បីប្រជែង​យកដំណែងដៃទី១ថ្មី នៅរដូវកាលថ្មីខាងមុខ នៅក្នុងក្រុមលីវើភូល។

គ្រូបង្វឹកលោក ប្រែនដិន រ៉ដចឺ (Brendan Rodgers) បានប្រាប់ដល់គេហទំព័ររបស់ក្លឹបលីវើភូលថា៖ «ខ្ញុំរីករាយខ្លាំង​ណាស់ ដែលអាចទិញបានអ្នកចាំទីកំពូលម្នាក់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក។ មិកណូឡិត នឹងចូលរួមជាមួយក្លឹប ហើយខ្ញុំនឹងផ្តល់ឱកាសឲ្យគាត់ចូលលេងច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយបង្កើន​សមត្ថភាពរបស់គាត់​បន្ថែម​ទៀត។»

រីឯអ្នកចាំទីក្រុមហង្សក្រហមថ្មី មិកណូឡិត បាននិយាយថា គាត់រីករាយ និងរំភើបខ្លាំងណាស់ ដែលបានក្លាយជា​កីឡាករជម្រើសជាតិបែលហ្ស៊ិកដំបូងគេ លេងឲ្យក្រុមលីវើភូល។ គាត់និយាយថា៖ «ខ្ញុំជឿជាក់លើខ្លួនខ្ញុំខ្លាំងណាស់ ហើយខ្ញុំពិតជាចង់ចូលលេងក្រុមខ្លាំងណាស់ ក្នុងពេលឆាប់ៗនេះ។ ជាពិសេស ខ្ញុំនឹងព្យាយាមឲ្យអស់លទ្ធភាព ក្នុងការ​ប្រកួតបើកឆាកដំបូងជាមួយក្លឹប ដោយមិនឲ្យគូរប្រកួតទាត់ចូលទីបានឡើយ (clean sheet)។»

មិកណូឡិត បានក្លាយជាកីឡាករទី៤ហើយ ដែលក្លឹបលីវើភូលបានទិញចូល ដើម្បីត្រៀមបើករដូវកាលថ្មី ២០១៣​-២០១៤ ខាងមុខ បន្ទាប់ពីក្លឹបមួយនេះ បានទិញខ្សែប្រយុទ្ធ អៃហ្គូ អាសប៉ាស (Iago Aspas) ពីក្រុមស្សែលតា វីហ្គូ (Celta Vigo), ខ្សែបម្រើប្រយុទ្ធ ល្វីស អាល់បឺតូ (Luis Alberto) ពីក្រុមសេវីឡា (Sevilla) និងខ្សែការពារ ខូឡូ តូរ៉េ (Kolo Toure) មកពីក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...