យុវជន​ភ្នំពេញ​ក្រោន បន្ត​ចាញ់​ម្ចាស់​ផ្ទះ​យុវជន​ជម្រើស​ជាតិ​ទីម័រ ៤-១

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ របស់ភ្នំពេញក្រោន ដែលតំណាងឲ្យក្រុមកម្ពុជា បានជួបការខកចិត្តជាបន្តទៀត បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ យុវជនជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៤-១ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ ប្រចាំឆ្នាំ២០១៣ (Asean Champions Trophy 2013)នៅក្នុងទីក្រុងដេលី កាលពីរសៀលម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ របស់ភ្នំពេញក្រោន ដែលតំណាងឲ្យក្រុមកម្ពុជា បានជួបការខកចិត្តជា​បន្ត​ទៀត បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះ យុវជនជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៤-១ ក្នុងការប្រកួតសន្សំពិន្ទុ​ក្នុង​ពូល នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ ប្រចាំឆ្នាំ២០១៣ (Asean Champions Trophy 2013) នៅក្នុង​ទីក្រុងដេលី កាលពីរសៀលម្សិលមិញ។


ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោន អាយុក្រោម១៤ឆ្នាំ។

គួររំឮកថា យុវជនភ្នំពេញក្រោន បានប្រកួតចាញ់យុវជនឆុនបូរី (Chonburi) របស់ថៃ ៤-១ ម្តងមកហើយ កាលពី​ថ្ងៃ​សៅរ៏កន្លងទៅ។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣០០០នាក់ នៅក្នុងកីឡាដ្ឋានថ្មីនៃប្រទេសទីម័រ មូនីស៊ីផល (Municipal Stadium) យុវជនរបស់ក្រោន ដែលមានមាឌល្អិតតូចៗ បានធ្វើឲ្យអ្នកគាំទ្ររបស់ទីម័រ បន្លឺសម្លេងយ៉ាង​ខ្លាំង បន្ទាប់ពីកីឡាករ ម៉ែន ពិភព រកគ្រាប់បាល់បញ្ចូលទីឲ្យក្រោននាំមុខមុន នៅនាទីទី៣៧ ខណៈដែលប្រធានក្រុម អ៊ុក សុវណ្ណ មានឱកាសទាត់បាល់ប៉េណាល់ទី១ដែរ ប៉ុន្តែធ្វើមិនបានសម្រេច ដោយសារអ្នកចាំទីទីម័រជួយ​សង្គ្រោះ​បាននៅនាទីទី ៣១។

នៅម៉ោងបន្ថែម៥នាទី វគ្គទី១ ក្រុមទីម័របានរកគ្រាប់បាល់តាមបានស្មើវិញ ដោយការប្រើក្បាលតែតបញ្ចូលទី។ ចាប់​ផ្តើមបាន ៣នាទីក្នុងវគ្គទី២ អ្នកចាំទីដៃទី១ សែម មេសា បានរងរបួស ហើយក៏ជំនួសដោយអ្នកទីដៃទី២ ស្វាង សំណាង។ បន្ទាប់ពីបាត់បង់សមាជិកសំខាន់ៗមួយចំនួន យុវជនក្មេងៗរបស់ក្រោន បានរបូតគ្រាប់បាល់ចំនួន ៣គ្រាប់​ទៀត នៅក្នុងវគ្គទី២។

គ្រូបង្វឹកយុវជនភ្នំពេញក្រោន លោកបួយ ដារី បានបង្ហាញពីចំណាប់អារម្មណ៏នៅលើគណនេយ្យហ្វេសប៊ុក (Facebook) ផ្លូវការរបស់ក្លឹបភ្នំពេញក្រោនថា៖ «ការប្រកួតវគ្គទី១ ក្រុមយើងលេងបានល្អណាស់ ប៉ុន្តែនៅម៉ោងបន្ថែម​៥នាទី វគ្គទី១ យើងមិនបានទាត់ចេញឲ្យបានឆ្ងាយពីប្រអប់ទី ដោយសារតែកីឡាកររបស់យើង​ហាក់ដូចជាមានការ​ភ័យស្លន់ ទើបបណ្តោយឲ្យគេមានឱកាសតាមបានស្មើ។»

លោកដារី បានបន្តថា៖ «កីឡាកររបស់យើងលេងបានល្អណាស់ ដែលអាចរកគ្រាប់បាល់បាននៅក្នុងវគ្គទី១ ប៉ុន្តែដោយ​សារតែភាពកង្វះខាតនូវបទពិសោធន៏ ធ្វើឲ្យយើងចាប់ផ្តើមមិនបានល្អនៅវគ្គទី២។ យើងខិតខំណាស់ ប៉ុន្តែកីឡាករ​របស់យើង នៅតែរកគ្រាប់មិនបាន។»

គ្រូបង្វឹករូបនេះ បានយល់ឃើញថា ដោយសារតែក្រុមយុវជនរបស់ក្រោន មានការនឿយហត់ ព្រោះទើបតែ​ប្រកួត​ជា​មួយថៃកាលពីថ្ងៃសៅរ៏ និងត្រូវធ្វើដំណើរទៅប្រទេសទីម័រទៀតនោះ ទើបកីឡាករហាក់ដូច អន់ថយកម្លាំង ខណៈដែល​ក្រុមគេ បានសម្រាកពេញ១សប្តាហ៏ និងម្ចាស់ផ្ទះផងនោះ ធ្វើក្រុមគេ មានប្រៀបទាំងកម្លាំង និងទឹកចិត្ត។

លោកបានបន្ថែមថា៖ «និយាយដោយស្មោះត្រង់ កីឡាកររបស់យើងលេងបានល្អជាងគេ ប៉ុន្តែដោយសារ​តែក្រុមយើង​ទើបតែប្រកួតកាលពី ពីរបីថ្ងៃមុន និងត្រូវធ្វើដំណើរមិនបានឈប់ឈរ ទៀតនោះ ទើបហាក់ដូចជាចាញ់ប្រៀប​គេខាង​កម្លាំង។ ពួកគេមិនបានលេងកាលពីចុងសប្តាហ៏ដូចក្រុមយើងទេ ហើយគេជាម្ចាស់ផ្ទះ ដូច្នេះកម្លាំងចិត្តរបស់គេក៏ខ្លាំង​ដែរ។»

ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំរបស់ភ្នំពេញក្រោន នឹងត្រូវសម្រាកនៅក្នុងទីក្រុងដេលី មួយយប់ទៀត មុនពេល​ត្រូវ​ឡើងយន្តហោះទៅប្រទេសថៃនៅថ្ងៃព្រហស្បត្តិ៏ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយក្រុមដំរី ឆុនបូរី (Chonburi FC) ម្តងទៀត នៅថ្ងៃសៅរ៏ ចុងសប្តាហ៏នេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...