បឹងកេត នឹង​ប្រកួត​បង្គ្រប់​កិច្ច ជា​មួយ​ក្រុម​ការពារជាតិ ថ្ងៃ​ស្អែក

ក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត នឹងប្រកួតបង្គ្រប់សប្តាហ៏ទី១៧ ជាមួយនឹងក្រុមក្រសួងការពារជាតិ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក នារសៀលម៉ោង០៣ ថ្ងៃទី០៣ ខែកក្កដា ស្អែកនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត នឹងប្រកួតបង្គ្រប់សប្តាហ៏ទី១៧ ជាមួយនឹងក្រុមក្រសួងការពារជាតិ នៃពានរង្វាន់​មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក នារសៀលម៉ោង០៣ ថ្ងៃទី០៣ ខែកក្កដា ស្អែកនេះ។


ក្រុមកីឡាករបឹងកេត ពាក់អាវពណ៌បែតង។

ការប្រកួតមួយនេះ អាចនិយាយបានថា ជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមបឹងកេតក៏ថាបាន ព្រោះទោះបីជា​ក្រុមមួយនេះ​ចាញ់ ក៏ពួកគេនៅតែឈរនៅដំណែងលេខ១ដដែល ខណៈដែលបច្ចុប្បន្ន ពួកគេមានពិន្ទុនាំមុខគេដាច់ នៅក្នុងតារាង។

ប៉ុន្តែទោះជាយ៉ាងណា បឹងកេតមិនចង់ទទួលបានលទ្ធផលបរាជ័យនោះទេ ខណៈដែលការប្រកួតខ្វែង ដើម្បីយកដំណែង​ជើងឯក នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកគ្រូបង្វឹក ប្រាក់ វុទ្ធី អាចនឹងដាក់កីឡាករ​ឈុតបម្រុងឲ្យចូល​លេងច្រើន ដើម្បីស្វែងយល់ពីបច្ចេកទេសរបស់ពួកគេ នឹងទុកជើងកីឡាករល្អៗ សម្រាប់ការប្រកួតចាំបាច់ធំៗ។

ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមមួយនេះ ប្រកួត ១៦ប្រកួតកន្លងមក ឈ្នះ១២ ស្មើ១ និងចាញ់៣ ទាត់ចូលទី​បាន​៥១គ្រាប់ គេទាត់ចូលទីវិញ២១គ្រាប់ មាន៣៧ពិន្ទុ ឈរលើកំពូលតារាងដាច់គេ ខណៈដែលក្រុមលេខ២ ភ្នំពេញក្រោន ប្រកួត១៧ប្រកួត មានតែ ៣២ពិន្ទុ។

ចំណែកឯក្រុមក្រសួងការពារជាតិវិញ មិនដែលមានប្រវត្តិឈ្នះបឹងកេតទេ ក្នុងការប្រកួតជំនួបគ្នា ៣លើកចុងក្រោយនេះ ពោលគឺកាលពីរដូវកាល ២០១២ ជើងទី១ ស្មើគ្នា ១-១, រដូវកាល ២០១២ ជើងទី២ ចាញ់ ២-០ និងរដូវកាល ២០១៣នេះ កាលពីជើងទី១ ចាញ់បឹងកេត ៣-១ ទៀត។

ការប្រកួតនេះ ជាការប្រកួតសងសឹកសម្រាប់ក្រុមការពារជាតិ ខណៈដែលពួកគេចង់បំបែកប្រវត្តិសាស្ត្រ យកឈ្នះក្រុម​ជើង​ខ្លាំងឲ្យបាន។ ប៉ុន្តែទោះបីជាពួកគេចាញ់ ក៏ពួកគេនៅរក្សាកៅអីនៅក្នុងលីកកំពូលនេះបន្តទៀតដែរ ដូច្នេះក្នុងការ​ប្រកួត​មួយ​នេះ ពិតជាគ្មានសំពាធនោះទេ សម្រាប់ពួកគេ។

១៦ប្រកួតរបស់ការពារជាតិកន្លងមក ឈ្នះ៤ ស្មើ៦ និងចាញ់៦ មាន១៨ពិន្ទុ ឈរក្បែរតំបន់កាត់ចោល ស្ថិតនៅចំណាត់​ថ្នាក់​លេខ៨។

គួររំឮកថា ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីកឆ្នាំ២០១៣ ជុំទី២ នឹងត្រូវបញ្ចប់នៅចុងសប្តាហ៏នេះ ហើយនឹងឈាន​ចូលដល់ការប្រកួតខ្វែង ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯកថ្មី។ ក្រុមដែលត្រូវធ្លាក់ចេញពីលីកកំពូលនេះ បានរកឃើញហើយ ពោលគឺក្រុមសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងក្រុមព្រឹទ្ធសភា។

រីឯក្រុមកំពូលទាំង៤ (Top 4) ដែលនឹងត្រូវប្រកួតខ្វែងនោះ មិនទាន់ដឹងច្បាស់អស់នៅឡើយ មានតែក្រុមបឹងកេត​មួយ​ប៉ុណ្ណោះ ដែលបានកៅអីទៅមុនគេ ខណៈដែលក្រុម៣ទៀត នឹងត្រូវកាត់ក្តីគ្នា នៅចុងសប្តាហ៏នេះ ដើម្បីដណ្តើម​យកកៅអី​ទៅវគ្គខ្វែង។ ក្រុមដែលមានឱកាសប្រជែងយកកៅអីនេះ មានដូចជាក្រុម ភ្នំពេញក្រោន, ស្វាយរៀង, ណាហ្គាខប, គិរីវង់ និងក្រុមបៀលប្រាយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...