ណាហ្គាខប អាច​ជួប​អាសន្ន​បន្ទាប់​ពី​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០

ក្រុមបាល់ទាត់ណាហ្គាខប ធ្វើបានត្រឹមស្មើគ្នា ០ ទល់នឹង ០ តែប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបួឌាលីកសប្តាហ៏ទី១៦ ជាមួយនឹងក្រុមភ្នំពេញក្រោន នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃពុធ ខណៈដែលកាលពីជើងទី១ ក្រុមទាំង២ បញ្ចប់ដោយលទ្ធផលស្មើគ្នាដែរ ១-១។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ណាហ្គាខប ធ្វើបានត្រឹមស្មើគ្នា ០ ទល់នឹង ០ តែប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបួឌា​លីក​សប្តាហ៏ទី១៦ ជាមួយនឹងក្រុមភ្នំពេញក្រោន នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃពុធ ខណៈដែល​កាលពីជើងទី១ ក្រុមទាំង២ បញ្ចប់ដោយលទ្ធផលស្មើគ្នាដែរ ១-១។

កីឡាកររបស់ក្រុមបាល់ទាត់ណាហ្គាខប ក្នុងឯកសណ្ឋានសរ។ (រូបថត nagacorp fc/facebook)

លទ្ធផលបែបនេះ មិនមែនជារឿងលល្អនោះទេ សម្រាប់ក្រុមណាហ្គាខប ដែលត្រូវរក្សារដំណែងលេខ៤ឲ្យគង់នោះ ខណៈដែលមានក្រុម២ទៀត តាមប្រដេញជាប់ៗ ហើយការប្រកួតនៅសល់តែ២លើកទៀត នឹងត្រូវដល់វគ្គជម្រុះខ្វែង​ដើម្បីរកម្ចាស់ជើងឯក។

១៦ប្រកួតរបស់ក្រុមណាហ្គាខប ឈ្នះ៦ ស្មើ៧ និងចាញ់៣ មាន២៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤ ខណៈ​ដែលក្រុម​គីរីវង់ ប្រកួត១៦ប្រកួត ឈ្នះ៧ ស្មើ៣ និងចាញ់៦ ឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៤ពិន្ទុ។ រីឯក្រុមបៀលប្រាយ ប្រកួត១៦ប្រកួត ឈ្នះ៧ ស្មើ៣ និងចាញ់៦ មាន២៤ពិន្ទុដូចគ្នា ឈរនៅចំណាត់ថ្នាក់លេខ៦។

អ្វីដែលធ្វើណាហ្គាខប កំពុងតែបារម្មណ៏នោះ គឺ២ប្រកួតដែលនៅសល់នេះ នឹងត្រូវប្រឈមមុខតតាំង​ជាមួយនឹងក្រុម​ខ្លាំងដូចជា អគ្គស្នងការនគរបាលជាតិ និងក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត ខណៈដែលក្រុមគីរីវង់សុខសែនជ័យ ត្រូវជួបជាមួយ ក្រុមក្រសួងការពារជាតិ និងក្រុមភ្នំពេញក្រោន។

ចំពោះក្រុមបៀលប្រាយវិញ មានសង្ឃឹមជាងគេក្នុងការឈរដំណែងលេខ៤ ខណៈដែល២ប្រកួតដែល​នៅសល់ក្នុង​ដៃនេះ ពួកគេនឹងត្រូវប៉ះក្រុមបាតតារាង ព្រឹទ្ធសភា និងក្រុមក្រសួងការពារជាតិ។

រីឯភ្នំពេញក្រោនវិញ បន្ទាប់ពីស្មើនេះ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៣ដដែល ប្រកួត១៦លើក ឈ្នះ៨ ស្មើ៥ និង​ចាញ់៣ មាន២៩ពិន្ទុ ខណៈដែលក្រុមស្វាយរៀង មាន៣០ពិន្ទុ ប្រកួត១៦លើកដូចគ្នា ឈរនៅចំណាត់ថ្នាក់លេខ២។

ដូច្នេះយើងឃើញហើយថា នៅសល់២ប្រកួតចុងក្រោយនេះ នឹងក្លាយទៅជាសង្គ្រាមមួយ ក្នុងការប្រជែងយក​ដំណែង​លេខ៤ រវាងក្រុមណាហ្គាខប, គីរីវង់ និងក្រុមបៀលប្រាយ យូណៃធីត។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតចប់២លើកទៀត មានតែក្រុមឈរនៅលើកំពូលតារាងទាំង៤ (Top 4) តែប៉ុណ្ណោះ ដែល​មានឱកាសឡើងទៅប្រកួតវគ្គខ្វែងចាញ់ធ្លាក់ (Play-off) ដើម្បីរកម្ចាស់ជើងឯកប្រចាំរដូវកាលឆ្នាំ២០១៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...