ឈូក បណ្ឌិត បន្ត​​នៅ​​មាន​​សេរីភាព ទោះ​នគរបាល​ដុត​ដៃ​ជើង​អនុវត្ត​ដីការ​តុលាការ

រហូតមកដល់ពេលនេះបុរសខ្លាំង ជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានចាប់ខ្លួន តាមអំណាចសាលក្រមរបស់តុលាការ ខេត្តស្វាយរៀងនៅឡើយទេ។ សាលក្រមដែលប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ និងបង់ប្រាក់សំណង សរុបចំនួន៣៨លានរៀល ទៅឲ្យកម្មការនីរងគ្រោះ ចំនួនបីរូប ដែលលោកបានបាញ់ឲ្យរងរបួសជាទម្ងន់ នៅក្នុងការតវ៉ាមួយ កាលពីជាងមួយឆ្នាំមុន។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះបុរសខ្លាំង ជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានចាប់ខ្លួន តាម​អំណាចសាលក្រមរបស់តុលាការ ខេត្តស្វាយរៀងនៅឡើយទេ។ សាលក្រមដែលប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ និងបង់ប្រាក់សំណង សរុបចំនួន៣៨លានរៀល ទៅឲ្យ​កម្មការនី​រងគ្រោះ ចំនួនបីរូប ដែលលោកបានបាញ់ឲ្យរងរបួសជាទម្ងន់ នៅក្នុងការតវ៉ាមួយ កាលពីជាងមួយឆ្នាំមុន។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត VOA)

គិតចាប់ពីពេល ដែលលោក ឈូក បណ្ឌិត បានដកកាំងភ្លើងបាញ់សំដៅ ទៅលើហ្វូងកម្មករដែល​ទាមទារលក្ខខណ្ឌ​ការងារ កាលពីជាងមួយឆ្នាំមុន រហូតមកដល់ពេលនេះ លោកមិនដែលត្រូវបានចាប់ខ្លួនទាល់តែសោះ នេះជាការ​អះអាងរបស់មន្រ្តីប៉ូលីសខេត្តស្វាយរៀង។

ក្រុមកម្មការនីរងគ្រោះ បានសម្តែងការសារទរ ចំពោះការសម្រេចរបស់ តុលាការខេត្តស្វាយរៀង ប៉ុន្តែពួកគេក៏បាន​សម្តែងការព្រួយបារម្ភណ៍ ដរាបណា ឈូក បណ្ឌិត ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនចូលពន្ធនាគារ។

មន្ត្រីប៉ូលីសខេត្តស្វាយរៀង បានបញ្ជាក់ថា៖ «ពួកគេកំពុងស្វែងរកចាំខ្លួន លោក ឈូក បណ្ឌិត»។ លោក ឈូក បណ្ឌិតដែលគេ ដឹងថាមានផ្ទះបួនកន្លែង៖ បីកន្លែង នៅខេត្តស្វាយរៀង និងមួយកន្លែងនៅភ្នំពេញ។

សូមរំលឹកថាក្រោយហេតុការណ៍នៃការបាញ់ប្រហារនេះ លោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើកិច្ច​សម្ភាស​ជាមួយនឹងវិទ្យុមួយ ដោយ លោកបង្ហើបឲ្យដឹងថា លោក ឈូក បណ្ឌិត ជាជនសង្ស័យតែមួយគត់នៅក្នុងករណី បាញ់​ប្រហារនេះ។ ការលើកឡើងរបស់ លោក ស ខេង មានភាពស៊ីសង្វាក់ ទៅនឹងក្រុមសាក្សីជិតម្ភៃ(២០)នាក់ ភាគច្រើន​ជាសមត្ថកិច្ច ដែលធ្វើសក្ខីកម្មបង្ហាញតុលាការ ខណៈដែលពួកគេមានវត្តមាន នៅក្នុងហេតុការណ៍បាញ់កម្មករនោះ។

ករណីបទល្មើសជាក់ស្តែង ក្នុងរឿងព្រហ្មទណ្ឌនេះត្រូវបានគេមើលឃើញ ថា មានភាពមិនប្រក្រដី ដោយហេតុ​ថា​សំណុំរឿងនេះត្រូវរុញទៅរុញមករវៀងតុលាការខេត្តស្វាយរៀង និងសាលាឧទ្ធណ៍ អស់រយៈពេលជាងមួយឆ្នាំ ខណៈ​ដែលមានការមន្ទិលសង្ស័យជាទូទៅមួយថា ករណីនេះមានការអន្តរាគមន៍ ពីអ្នកមានអំណាចមួយរូបក្នុង​គណបក្ស​កាន់អំណាច។

ចំពោះការសម្រេចរបស់តុលាការនេះ ត្រូវបានសង្គមស៊ីវិល អ្នកច្បាប់ សម្តែង ការមិនពេញចិត្តចំពោះបទចោទថា ជា​បទល្មើសបង្ករបួសស្មាមដោយអចេតនា ខណៈដែល ពួកគេគិតថា វាជាបទល្មើសប៉ុនប៉ងធ្វើមនុស្សឃាត។

លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានពន្យល់ថា លោក ឈូក បណ្ឌិត មានគោលបំណង​ធ្វើ​មនុស្ស​ឃាត អីចឹងការចោទប្រកាន់ហ្នឹងក៏វាអត់សម ហើយការជាប់ទោសហ្នឹងក៏អត់សមដែរ គឺជារឿងមួយដែល​មិនទាន់​ទទួលបានយុត្តិធម៌ សម្រាប់ជនរងគ្រោះ។ ដោយឡែកលោក ជា មុនី ប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានឲ្យដឹងថា វាមិនត្រូវទេ ព្រោះ«ឃាតកបាញ់សម្លាប់គេហើយ ដាក់គុកមួយឆ្នាំជាងឯណាវិញ ខ្ញុំអស់ជំនឿ​ទៅលើតុលាការស្រុកខ្មែរ»។

លោក ស្រី សេរី បុត្រចរិយា ជាមេធាវីជនរងគ្រោះ ចាត់ទុកថាសាលក្រម នេះ ជាយុត្តិធម៌មួយផ្នែកសម្រាប់កូនក្តី​លោកស្រ្តី ប៉ុន្តែនឹងពិចារណាប្តឹងឧទ្ធរណ៍៕

-----------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...