តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ហ្វេដឺរ៉ឺ ធ្លាក់​ជុំ​ទី​២

កីឡាករវាយតឺនីស ម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​ប្រកួតចាញ់ កីឡាករលំដាប់លេខ១១៦ពិភពលោករបស់អ៊ុយហ្គ្រែន សឺជី ស្តាឃូវស្គី (Sergiy Stakhovsky) ក្នុងការ​ប្រកួតជុំទី២ នៃពានរង្វាន់វីលបលដុន (Wimbledon) កាលពីម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតឺនីស ម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​ប្រកួតចាញ់ កីឡាករលំដាប់លេខ១១៦ពិភពលោករបស់អ៊ុយហ្គ្រែន សឺជី ស្តាឃូវស្គី (Sergiy Stakhovsky) ក្នុងការ​ប្រកួតជុំទី២ នៃពានរង្វាន់វីលបលដុន (Wimbledon) កាលពីម្សិលមិញ។


រ៉ចឺ ហ្វេដឺរ៉ឺ ម្ចាស់ការពារដំណែងជើងឯក បានជួបការខកចិត្ត ព្រោះចាញ់កីឡាករលំដាប់លេខ១១៦ពិភពលោក។ (រូបថត AFP)

ម្ចាស់ជើងឯក ៧សម័យកាលសញ្ជាតិស្វីស ហ្វេដឺរ៉ឺ បានចាញ់កីឡាករស្តាឃូវស្គី ដោយលទ្ធផល ៦-៧, ៧-៦, ៧-៥ និង៧-៦។

កីឡាករលេខ៣ពិភពលោក វ័យ៣១ឆ្នាំ (ហ្វេដឺរ៉ឺ) បាននិយាយថា៖ «ខ្ញុំមិនមានការភិតភ័យនោះទេ ប៉ុន្តែខ្ញុំនៅតែ​ធ្វើ​មិន​បានល្អ។ ចំពោះអនាគតរបស់ខ្ញុំ ខ្ញុំនៅតែមានគម្រោងលេងជាច្រើនឆ្នាំទៅមុខទៀត។»

បរាជ័យរបស់ហ្វេដឺរ៉ឺលើកនេះមានន័យថា វាជាការធ្លាក់ដ៏លឿនបំផុត ចាប់តាំងពីគាត់ចាញ់ក្នុងជុំទី១ នៃការប្រកួត​ហ្វ្រេនអូផិន (French Open) កាលពីឆ្នាំ២០០៣។

រីឯកីឡាករស្តាឃូវស្គី បាននិយាយថា៖ «នៅពេលដែលអ្នកលេងជាមួយហ្វេដឺរ៉ឺ នៅក្នុងការប្រកួតវីមបលដុននេះ វា​ហាក់ដូចជាលេងជាមួយមនុស្ស២នាក់យ៉ាងដូច្នោះ។ ខ្ញុំសង្ឃឹមថា គាត់នឹងមិនចាកចេញឆ្ងាយពីខ្ញុំ ហើយជ័យជំនះ​របស់ខ្ញុំនេះ ខ្ញុំគ្រាន់តែព្យាយាមធ្វើឲ្យល្អសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ វាហាក់ដូចជាចំឡែកណាស់សម្រាប់ខ្ញុំ ខ្ញុំលេង​ពុំសូវបានល្អទេនៅថ្ងៃនេះ ប៉ុន្តែបែរជាទទួលបានលទ្ធផលល្អ។ ខ្ញុំរីករាយខ្លាំងណាស់។»

ប្រវត្តិរបស់កីឡាករវ័យ ២៧ឆ្នាំ ស្តេឃូវស្គី ក្នុងការប្រកួតពានរង្វាន់វីមបលដុននេះ ធ្វើបានល្អបំផុត​ត្រឹម​តែជុំទី២​តែ​ប៉ុណ្ណោះ ហើយគាត់មិនដែលបានឡើងដល់ជុំទី៣នោះទេ។

នេះជាការបរាជ័យដ៏អាម៉ាសមួយដែរ សម្រាប់ហ្វេដឺរ៉ឺ ដែលត្រូវមកធ្លាក់ក្រុមស្នាដៃកីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ក្រោមលេខ១០០ពិភពលោក បើគិតចាប់ពីការចាញ់កីឡាករលេខ១០១ រីឆាដ ហ្គាសឃ្វីត (Richard Gasquet) នៅឯ​ម៉ុងតេ កាឡូ (Monte Carlo) កាលពីឆ្នាំ២០០៥។

ខណៈដែលកីឡាករលេខ៥ពិភពលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ធ្លាក់ជុំទី១, កីឡាករបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានដកខ្លួនចេញពីការប្រកួត ដោយសារតែមានរបួស និងហ្វេដឺរ៉ឺ ធ្លាក់ជុំទី២​ទៀត​នោះ ធ្វើឲ្យកីឡាករលំដាប់លេខ១ពិភពលោក អេនឌី មួរ៉េ (Andy Murray) កាន់តែមានសង្ឃឹមខ្ពស់ ក្នុងការគ្រង​ដំណែងជើងឯកឆ្នាំនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...