តឺនីស៖ មួរ៉េ និង​ណាដាល់ ឡើង​ទៅ​វគ្គ​បន្ត នៃ​ពាន​រង្វាន់​ម៉ុងរ៉េអាល់ម៉ាស្ទើ

ម្ចាស់ពានរង្វាន់វីមបលដុន (Wimbledon) អេនឌី មួរ៉េ (Andy Murray) និងម្ចាស់ពានរង្វាន់ ហ្វ្រិនអូផិន (French Open) រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឈ្នះក្នុងការប្រកួតបើកឆាក នៃពានរង្វាន់ម៉ុងត្រៀលម៉ាស្ទើ (Montreal Masters) យ៉ាងងាយស្រួលដូចគ្នា កាលពីថ្ងៃពុធ និងបានឡើងទៅកាន់ជុំទី៣ជាបន្ត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ពានរង្វាន់វីមបលដុន (Wimbledon) អេនឌី មួរ៉េ (Andy Murray) និងម្ចាស់ពានរង្វាន់ ហ្វ្រិនអូផិន (French Open) រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឈ្នះក្នុងការប្រកួតបើកឆាក នៃពានរង្វាន់ម៉ុងរ៉េអាល់ម៉ាស្ទើ (Montreal Masters) យ៉ាងងាយស្រួលដូចគ្នា កាលពីថ្ងៃពុធ និងបានឡើងទៅកាន់ជុំទី៣ជាបន្ត។


ពីឆ្វេងទៅស្ដាំ៖ កីឡាករ អេនឌី មួរ៉េ និងកីឡាករ រ៉ាហ្វាអែល ណាដាល់។ (រូបថត stevegtennis.com)

កីឡាករសញ្ជាតិស្កុតឡែន មួរ៉េ ដែលជាកីឡាករលំដាប់លេខ២ពិភពលោក បានបំបាក់កីឡាករអេស្ប៉ាញ ម៉ាស្សែល ហ្គែនណូឡឺ (Marcel Granollers) ២សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៦ (៧/២)។

ជ័យជំនៈមួយនេះ ជាជ័យជំនៈលើកទី១៣របស់គាត់ ត្រឹមតែរយះពេលជាង១ខែ បន្ទាប់ពីគាត់បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាករចក្រភពអង់គ្លេសដំបូងគេ ដែលបានឈ្នះពានរង្វាន់វីមបលដុនឯកត្តជនបុរស ចាប់តាំងពីឆ្នាំ១៩៣៦មក។

រីឯអតីតកីឡាករលេខ១ពិភពលោក ណាដាល់ បានបំបាក់កីឡាករ ជេសេ ឡេវីន (Jesse Levine) របស់កាណាដា ២សិត​ជាប់ៗគ្នាដាច់ ដោយលទ្ធផល ៦-២ និង ៦-០ ហើយវាជាជ័យជំនៈមួយ សម្រាប់កីឡាករអេស្ប៉ាញ ដែលត្រឡប់មក​កាន់​ទីលានប្រកួតជាលើកដំបូង បន្ទាប់ពីធ្លាក់ក្នុងការប្រកួតពានរង្វាន់វីមបលដុន ក្នុងជុំបើកឆាក កាលពី៦សប្តាហ៏មុន។

ណាដាល់ បាននិយាយបន្ទាប់ពីការប្រកួតចប់ថា៖ «បញ្ហាជង្គង់ ឈប់រំខានខ្ញុំច្រើនហើយ។ ក្នុងរយះពេលពីរបីថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំបានធ្វើការហ្វឹកហាត់បានយ៉ាងល្អ ហើយវាជារឿងមួយដ៏ សំខាន់សម្រាប់ខ្ញុំ។ បន្ទាប់ពីអវត្តមាន៧សប្តាហ៏ ពីការ​លេងតឺនីស ហើយមកចាប់ផ្តើមប្រកួតដូចនេះ វាតែងតែមានការពិបាកតិចតួច។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានបញ្ហា​ចោទជា​បន្តទៀត ហើយអាចទទួលជ័យជំនៈជាបន្តបន្ទាប់នៅពេលខាងមុខ។»

ចំណែកឯមួរ៉េ បាននិយាយថា៖ «ខ្ញុំគ្មានការបារម្មណ៏ប៉ុន្មានទេ ហើយនោះជាសញ្ញាវិជ្ជមានសម្រាប់ខ្ញុំ។ ខ្ញុំគិតតែធ្វើឲ្យ​បាន​ល្អ ហើយមិនគិតច្រើនពីព្រឹត្តិការណ៏វីមបលដុន ឬយូអេសអូផិន (US Open) នោះទេ។ បើខ្ញុំចាញ់ថ្ងៃនេះ ខ្ញុំអាចនឹងមាន​ការខកចិត្ត​បន្តិចបន្តួច។ ការប្រកួតដ៏សំខាន់សម្រាប់ខ្ញុំ នៅពីរឬបីសប្តាហ៏ទៀត ហើយខ្ញុំនឹងធ្វើឲ្យបានល្អ។»

ប្រកួតបន្ទាប់ ណាដាល់នឹងត្រូវប៉ះកីឡាករប៉ូឡូញ ជឺស៊ី ចាណូវីក (Jerzy Janowicz) ដែលជាកីឡាករម្នាក់​ឡើង​ដល់វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រវីមបលដុន ខណៈដែលមួរ៉េ ប៉ះកីឡាករមិនសូវខ្លាំង អឺនែស ហ្គាលបីស (Ernests Gulbis)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...