តឺនីស៖ មួរ៉េ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​វាយ​បក​យក​ឈ្នះវិញ

កីឡាករអេនឌី មួរ៉េ (Andy Murray) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់វីមបលដុន (Wimbledon) ជាបន្តទៀត បន្ទាប់ពីយកឈ្នះលើកីឡាករអេស្ប៉ាញ ហ្វឺណាន់ដូ វើដាស្កូ (Fernando Verdasco) ទាំង​ត្រដាបត្រដួស កាលពីថ្ងៃពុធ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករអេនឌី មួរ៉េ (Andy Murray) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់វីមបលដុន (Wimbledon) ជាបន្តទៀត បន្ទាប់ពីយកឈ្នះលើកីឡាករអេស្ប៉ាញ ហ្វឺណាន់ដូ វើដាស្កូ (Fernando Verdasco) ទាំង​ត្រដាបត្រដួស កាលពីថ្ងៃពុធ។


កីឡាករវាយកូនបាល់ អេនឌី មួរ៉េ។ បន្ទាប់ពីបានយកឈ្នះហ្វឺណាន់ដូ វើដាស្កូ។ (រូបថត Getty Images)

មួរ៉េ ត្រូវបានកីឡាករវើដាស្កូ ធ្វើការនាំមុខ២សិតមុន ប៉ុន្តែគាត់អាចវាយបកយកឈ្នះ៣សិតផ្ទួនៗមកវិញ ដោយបញ្ចប់​លទ្ធផល ៤-៦, ៣-៦, ៦-១, ៦-៤ និង៧-៥។

អាចនិយាយបានថា ជាសំណាងមួយសម្រាប់មួរ៉េ ដែលអាចយកឈ្នះកីឡាករលំដាប់លេខ៥៤ពិភពលោករបស់អេស្ប៉ាញ បន្ទាប់ពីគេនាំមុនសិតទី១ និងសិតទី២ ហើយនោះ។

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកីឡាករវើដាស្កូ ធ្វើការនាំម្ចាស់ជើងឯក យូអេសអូផិន (U.S. Open) ដល់ទៅ​២សិត​មុន។ ប៉ុន្តែទោះបីជាយ៉ាងណា មួរ៉េនៅតែបន្តភាពខ្លាំងរបស់ខ្លួនបន្តទៀត ក្រោយពេលគាត់យកបាន​ជ័យជំនះ​ត្រឡប់​មក​វិញ។

កីឡាករលំដាប់លេខ២ពិភពលោក អេនឌី មួរ៉េ មានបំណងចង់ក្លាយជាកីឡាករអង់គ្លេសដំបូងគេលើកពានវីមបលដុននេះ បន្ទាប់ពីកីឡាករអង់គ្លេសខកខានលើកពាននេះ អស់ពេល៧៧ឆ្នាំមកហើយ។

បន្ទាប់ពីវាយបកយកឈ្នះវិញ មួរ៉េបាននិយាយថា៖ «ខ្ញុំគិតថា នៅពេលដែលអ្នកលេងកាន់តែច្រើនប្រកួតទៅ ហើយអ្នក​នឹង​កាន់តែមានបទពិសោធន៏ច្រើន ដូច្នេះអ្នកនឹងយល់ថា តើត្រូវគ្រប់គ្រងការប្រកួតដោយរបៀបណា។»

កីឡាករលំដាប់លេខ១របស់អង់គ្លេសរូបនេះ បានបន្តថា៖ «នោះអាចជាបច្ចេកទេស។ ជួនកាលវាជាដៃគូរបស់អ្នក។ ប៉ុន្តែ​ចាំបាច់ អ្នកត្រូវតែធ្វើការផ្លាស់ប្តូរ។ នេះបើដូចខ្ញុំ កាលនៅពីក្មេង ខ្ញុំប្រហែលជាចាញ់ការប្រកួតនេះ បាត់ទៅហើយ។ ខ្ញុំគិត​ថា ខ្ញុំបានរៀនវាយបកនេះ ជាច្រើនលើក ច្រើនសារមកហើយ មុនពេលឈានមកដល់វ័យនេះ។»

មួរ៉េ បាននិយាយលើកទឹកចិត្តកីឡាករវើដាស្កូថា៖ «គាត់ពិតជាលេងបានល្អណាស់ ព្រោះតែគាត់មានការតាំងចិត្តខ្ពស់ និង​មានបំណងចង់យកពិន្ទុឲ្យបាន។ នៅពេលដែលគាត់ធ្វើដូចនោះ ខ្ញុំពិតជាពិបាកយកឈ្នះគាត់ណាស់ ហើយ​ពិតជា​ដៃគូរ​ដ៏ស្វិតស្វាញបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...