Posts tagged as "Long Dimanche"

ក្រសួង​អប់រំ​បំភ្លឺ​ការ​ដំឡើង​ឋានៈ គ្រី ស៊ាងឡុង ថា​ធ្វើ​តាំង​ពី​យូរ

ក្រសួង​អប់រំ​បំភ្លឺ​ការ​ដំឡើង​ឋានៈ គ្រី ស៊ាងឡុង ថា​ធ្វើ​តាំង​ពី​យូរ

នៅកម្ពុជា មន្ត្រីប្រព្រឹត្តិល្មើស ទទួលរង្វាន់? លោក គ្រី ស៊ាងឡុង អតីត​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឲ្យកម្ពុជា ដែលបានប្រព្រឹត្តិការបៀតបៀនកេរ្ដិ៍ខ្មាស់ លើស្ត្រីអ្នកបកប្រែជាតិកូរ៉េម្នាក់ នៅក្នុងវេទិកា​ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ អាស៊ាន​បូក​ ៣ ​នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង ​កាលពី​ឆ្នាំ​មុន​នោះ ត្រូវបានដំឡើងឋានៈ ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ ​ថ្នាក់​លេខ​ ២ ​មក​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ​ថ្នាក់​លេខ​ ១។ នេះបើតាងអនុក្រឹត្យ​ មួយ​ចុះ​ហត្ថលេខា ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​ ២២ មីនា ឆ្នាំ២០១៧ ដែលទើបនឹងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុននេះ។

បន្ទាប់ពីផ្ទុះរឿងអាស្រូវ ដែលធ្វើឲ្យក្រសួង ចេញលិខិតប្រកាសព័ត៌មានដ៏ច្របូកច្របល់ កាលពីអំឡុង​ពេលនោះ លោក គ្រី ស៊ាងឡុង [...]

ឡុង ឌីម៉ង់ មានប៉ុន្មាន?

ឡុង ឌីម៉ង់ មានប៉ុន្មាន?

តើបុរសម្នាក់នេះ ចេញពីក្រហែងណាមក? តើជាសារបង្ហោះ​ របស់បុរសរូបនេះឬ ដែលបណ្ដាសារព័ត៌មានទាំងឡាយ រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមផង បានស្រង់យកទៅចុះផ្សាយបន្ត? ជាឆាកកំប្លែង ដែលមិនធ្វើឲ្យទស្សនិកជនសើច សូម្បីបន្តិច។

ទោះចង់សើច ឬមិនចង់សើចក៏ដោយ តែបុរសម្នាក់នេះ ដែលមានឈ្មោះ ឡុង ឌីម៉ង់ ដូចលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសរសេរលិខិត «សុំការអភ័យទោស» កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលម៉ិញ នូវកំហុសរបស់ខ្លួន ទាក់ទងនឹងការបង្ហោះផ្សាយ នូវព័ត៌មានថា ទាហានមួកខៀវកម្ពុជា ត្រូវបានសម្លាប់ ដោយការកាត់ក្បាល។

លិខិតនេះ ត្រូវបានគេគិតថា ជាចម្លើយតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹក ដែលបានបញ្ជាទៅក្រសួងមហាផ្ទៃ ឲ្យចាត់ការ​លើម្ចាស់គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ ឡុង ឌីម៉ង់ ប្រសិនណាជាម្ចាស់គណនេយ្យនេះ មិនដករូបភាព​«ទាហានកាត់ក» នោះចេញទេ។ ហើយការសុំទោស របស់បុរសរូបនេះទៀតសោធ [...]

ហ៊ុន សែន ការពារ ឡុង ឌីម៉ង់ រឿង​កាត់​ក្បាល​ទាហាន​មួក​ខៀវ​ខ្មែរ

ហ៊ុន សែន ការពារ ឡុង ឌីម៉ង់ រឿង​កាត់​ក្បាល​ទាហាន​មួក​ខៀវ​ខ្មែរ

ផ្ទុយពីការអះអាងជាច្រើន ដែលគេជឿថា គណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Long Dimanche» ជា​គណនេយ្យ​របស់​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូងនោះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បានច្រានចោលថា គណនេយ្យនោះ មិនមែនជារបស់លោក ឡុង ឌីម៉ង់ ទេ បន្ទាប់ពីគណនេយ្យ​មួយ​នេះ បាន​បង្ហោះ​ព័ត៌មាន​មួយកាលពីម្សិលម៉ិញ បង្កការភ្ញាក់ផ្អើលពេញប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា។

ភ្ជាប់​ជាមួយ​​នឹង​រូបភាព​​មួយ​ចំនួន គណនេយ្យខាងលើ បានសរសេរថា៖ «​សូម​ជម្រាប​ដំណឹង​រន្ធត់ ​និង​សោក​សៅ​​ស្តាយ​ស្រណោះ ​ចំពោះ​យោធិន​កម្ពុជា​មួយ​រូប​ ដែល​បាន​បាត់បង់​ជីវិត​ នៅ​អាហ្វ្រិក​កណ្តាល ពេល​​បំពេញ​បេសកកម្ម​ ក្នុង​​ក្រប​ខណ្ឌ​​ថែរក្សា​​សន្តិភាព ​របស់​អង្គការសហប្រជាជាតិ ដោយពួកឩ​ទ្ទា​ម​បាន​កាត់​​ក្បាល​គាត់​»។​

ព័ត៌មាន ដែលមិនបាន​បញ្ជាក់​ប្រភព​មួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា [...]

ផ្ទុះអាវុធ​នៅ​​អាហ្វ្រិក​កណ្ដាល​ សម្លាប់​ទាហាន​មួក​ខៀវ​ខ្មែរ​៤នាក់

ផ្ទុះអាវុធ​នៅ​​អាហ្វ្រិក​កណ្ដាល​ សម្លាប់​ទាហាន​មួក​ខៀវ​ខ្មែរ​៤នាក់

«បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល (ហៅកាត់ថា «Minusca») មាន​ទុក្ខ​យ៉ាងក្រៀមក្រំ ដោយសូមអះអាងថា ទាហាន៣នាក់ ពីក្នុងចំណោមទាហានបាត់ខ្លួនបួននាក់ ក្នុង​ការ​វាយ​ប្រហារ កាលពី​យប់​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានស្លាប់។ ទាហានម្នាក់ទៀត នៅតែ​បាត់​ដំណឹង​សូន្យ​ឈឹង​នៅ​ឡើយ។» នេះ បើតាម​ការ​អះអាង​របស់​សេចក្ដីប្រកាសព័ត៌មានមួយ របស់ «Minusca» នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​ឧសភា ច្រើន​ម៉ោង​ក្រោយ​ការវាយប្រហារ។

ក្បួនរថយន្ដ របស់​កងកម្លាំងវិស្វកម្ម មកពីប្រទេសកម្ពុជា អមដោយ​កងកម្លាំងការពារ ប្រដាប់​ដោយ​អាវុធ មក​ពី​ប្រទេស​ម៉ារ៉ុក​ច្រើន​នាក់​ បាន​វិល​​ត្រឡប់​​ពី ក្រុង «Rafaï» ទៅកាន់ក្រុង «Bangassou» ដែល​សុទ្ធសឹង​ជា​ក្រុង​ [...]

សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

សំនុំរឿងបៀតបៀនផ្លូវភេទ ទៅលើស្ត្រីអ្នកបកប្រែភាសា ជនជាតិកូរ៉េខាងត្បូង ដែលជាប់ទាក់ទងលោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ទំនងជាស្ថិតនៅឆ្ងាយពី«ទីបញ្ចប់» ដោយ​សារ​រឿងរ៉ាវបានដើរចេញពីករណី ត្រឹមតែ«បុគ្គល»។ ក្រសួងអប់រំ យុវជន និងកីឡាខ្លួនឯង បានចេញលិខិត​ប្រកាស​ព័ត៌មាន និងបំភ្លឺដល់ទៅពីរដង៖ ម្ដងនៅរសៀលថ្ងៃទី២៣ និងម្ដងទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៦ ពោល គឺចេញផ្សាយរវាងគ្នា ចន្លោះ​មិនដល់២៤ម៉ោងផង។

» អានរឿងអាស្រូវបៀតបៀនផ្លូវភេទ ទាក់ទងលោក គ្រី ស៊ាងឡុង នៅទីនេះ និងទីនេះមួយទៀត

ភាពខុសគ្នា... តើត្រូវជឿ​លើលិខិតណាមួយ?

បើទោះជា«សេចក្ដីបំភ្លឺ»លើកទីពីរ មានភាពលំអិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...