រថយន្ដថ្មីៗ ដាក់តាំងពិព័រណ៍ នៅទីក្រុងហ្សឺណែវ (Suisse) ភាគ១
ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុងឱកាស នៃការតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។
សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។
- ជាដំបូងនេះ ជារថយន្ដរបស់ក្រុមហ៊ុនយីហោអូប៉ែល របស់អាឡឺម៉ង់ ដែលមានឈ្មោះថា កាស្កាដា (Opel Cascada) អត់ដំបូល និងមានលក្ខណៈជារថយន្ដកីឡា [...]