រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុងឱកាសតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាស នៃការតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។

សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។

- ជាដំបូងនេះ ជារថយន្ដរបស់ក្រុមហ៊ុនយីហោអូប៉ែល របស់អាឡឺម៉ង់ ដែលមានឈ្មោះថា កាស្កាដា (Opel Cascada) អត់​ដំបូល និងមានលក្ខណៈជារថយន្ដកីឡា ដែលមានសន្ទុះល្បឿនទៅតាមចិត្តអ្នកបើក។ តម្លៃលក់របស់វា រត់រវាងពី២៩៩៩០ ទៅដល់ ៣៨១៥០អ៊ឺរ៉ូ។

- រថយន្ដហ្គោលហ្វ៍ សេរីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ដអាឡឺម៉ង់ វ៉ុលវ៉ាហ្គែន (Volkswagen Golf GTI)។ សេរីដ៏ល្បីនេះ បាន​ត្រឡប់មកវិញ ជាមួយនឹងម៉ាស៊ីន ដែលមានកម្លាំងរត់ ២២០ មានសមត្ថភាពរត់ក្នុងល្បឿន ២៥០គីឡូម៉ែត្រ ក្នុង​មួយម៉ោង ដោយប្រើប្រាស់ប្រេងតិចបំផុត ៦លីត្រ សម្រាប់១០០គីឡូម៉ែត្រ។ វានឹងលក់ចេញ នៅក្នុងប្រទេសអាឡឺម៉ង់ ជាមួយនឹង​តម្លៃ ២៨៣៥០អ៊ឺរ៉ូ។

- រថយន្ដ វីហ្សីវ របស់ក្រុមហ៊ុនជប៉ុន ឈ្មោះ ស៊ូបារូ (Subaru Viziv) ដែលមានរចនាបថថ្មីយ៉ាងស្អាត ហើយអាច​ប្រើប្រាស់​វា នៅគ្រប់ស្ថានភាពផ្លូវ ឬអាកាសធាតុទាំងអស់ (Crossover)។ ម៉ាស៊ីនរបស់វាប្រើប្រាស់ ប្រេងម៉ាស៊ូត។ តម្លៃ នៅមិនទាន់​អោយដឹងនៅឡើយ។

- រថយន្ដកាបទៀរ របស់ក្រុមហ៊ុនរថយន្ដបារាំង រឺណូ (Renault Captur) ដែលរចនាបថរបស់វា បានដាក់តាំងបង្ហាញ​តាំង​ពីពីរឆ្នាំមុន។ ប៉ុន្តែរថយន្ដដែលសម្រាប់ប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុនេះ នឹងចេញមកលក់ ក្នុង​ត្រីមាស​ទីបី​ខាងមុខ។ ផ្នែកខាងក្នុង មានទំហំទូលាយ របៀបជា ម៉ូណូស្បេស (monospace)។ គេនៅមិនទាន់ដឹងថា តម្លៃរបស់វា នឹងត្រូវលក់ក្នុងកម្រិតណានោះទេ។

- ម៉ូដែល ២០០៨ ជារថយន្ដធុនតូច របស់ក្រុមហ៊ុនបារាំង ពឺហ្សូ (Peugeot 2008 ) ដែលមិនខុសគ្នាពី គូរប្រជែងផលិត​ដោយក្រុមហ៊ុនរ៉ឺណូ​ខាងលើនេះ ប៉ុន្មានទេ។ តម្លៃលក់ ១៥២០០អ៊ឺរ៉ូ។

- កំពូលរថយន្ដរបស់ក្រុមហ៊ុនរថយន្ដអង់គ្លេសដ៏ល្បី រ៉ូល្សរ៉យ្ស ដែលក្នុងម៉ូដែលនេះ មានឈ្មោះថា វ្រេដ (Rolls-Royce Wraith)។ ជាដៃគូររបស់ ប៊េអ៊ីមដូលើវ៉េ (BMW)  របស់អាឡឺម៉ង់ផង ក្រុមហ៊ុនផលិតរថយន្ដនេះ បានបញ្ចេញមកលក់​នូវរថយន្ដ ដែល​មាន​តែទ្វាពីរ តែមានសន្ទុះលឿងជាងរថយន្ដណាៗទាំងអស់ បើនិយាយពីប្រវត្តិរថយន្ដរបស់ រ៉ូល្សរ៉យ្ស កន្លងមក។ តម្លៃរបស់វា ត្រូវគិតចាប់ពី ២៤៥ ០០០អ៊ឺរ៉ូ (និយាយអោយខ្លី ពីរសែនអ៊ឺរ៉ូកន្លះ ឬបីសែនដុល្លាអាមេរិក)។

- រូបរាងថ្មី នៃរថយន្ដផលិតដោយក្រុមហ៊ុនអាមេរិកាំង ហ្វ័ដ ដែលមានឈ្មោះថា តួណេអូ (Ford Tourneo) ដែលមាន​ទិសដៅ ជារថយន្ដសម្រាប់ការងារ និងអាចដាក់អោយមនុស្សជិះ បានតែពីរនាក់ប៉ុណ្ណោះ។ វានឹងចេញមកក្នុងទីផ្សារ នៅឆ្នាំ​២០១៤ខាងមុខ។

- រថយន្ដអេ៣ ត្រុន របស់ក្រុមហ៊ុនផលិតរថយន្ដអាឡឺម៉ង់ អូឌី (Audi A3 Tron) ជារថយន្ដមានលក្ខណៈជាកីឡា និងប្រើ​ប្រាស់អគ្គីសនី។ រាល់ពេលបញ្ចូលភ្លើងម្ដងៗ វាអាចរត់បានចម្ងាយ ១០០០គីឡូម៉ែត្រ នៅក្នុងល្បឿនលឿនបំផុត ២២២​គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វានឹងចេញមកលក់ នៅឆ្នាំ២០១៤ តែតម្លៃ នៅមិនទាន់អោយដឹងនៅឡើយ។

សូមរងចាំអាន នៅក្នុងភាគទីពីរជាបន្ត។

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...