ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយទ័ពព័ទ្ធក្រុង ដោយរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បីពង្រឹកសន្តិសុខជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។
ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក [...]