យុវជនខ្មែរ និងការយល់ដឹងពីសម្បត្តិ ជានិម្មិត្តរូបរបស់ជាតិ
ក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានចាត់ទុក គោព្រៃ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ផ្ការំដួល ចេកពងមាន់ និងតោ្នត ជានិម្មិត្តរូប តំណាងឲ្យសត្វចតុបាត សត្វស្លាប មច្ឆាជាតិ និងរុក្ខជាតិ ប្រចាំប្រទេសកម្ពុជា។ ប៉ុន្តែនិម្មិត្តរូបទាំងអស់នេះ ហាក់មិនបានជ្រួតជ្រាប ដល់ស្រទាប់យុវជន យុវនារី ព្រមទាំងប្រជាជនខ្មែរទាំងអស់ នាពេលបច្ចុប្បន្ននេះទេ។
ដើមត្នោតខ្មែរ។
កាលពីឆ្នាំ២០០៥ ក្នុងសេចក្តីបន្ថែមទី១ដល់ទី៧ នៃព្រះរាជក្រិត្យ បានចែងថាគោព្រៃជានិម្មិត្តរូប តំណាងឲ្យសត្វពាហានៈ ប្រចាំប្រទេសកម្ពុជា ពីព្រោះគោព្រៃជាប្រភេទសត្វដ៏កម្រ ជិតនឹងផុតពូជទៅទៀត។ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ត្នោត ផ្ការំដូល ចេកពងមាន់ ក៏ត្រូវបានដាក់បញ្ចូល ជាសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដែរ ដោយហេតុមកពី [...]