យុវជនខ្មែរ និងការ​យល់​ដឹង​ពី​សម្បត្តិ ជា​និម្មិត្តរូប​របស់​ជាតិ

កាលពីឆ្នាំ២០០៥ ក្នុងសេចក្តីបន្ថែមទី១ដល់ទី៧ នៃព្រះរាជក្រិត្យ បានចែងថាគោព្រៃជានិម្មិត្តរូប តំណាងឲ្យសត្វពាហានៈ ប្រចាំប្រទេសកម្ពុជា ពីព្រោះគោព្រៃជាប្រភេទសត្វដ៏កម្រ ជិតនឹងផុតពូជទៅទៀត។ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ត្នោត ផ្ការំដូល ចេកពងមាន់ ក៏ត្រូវបានដាក់បញ្ចូល ជាសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដែរ ដោយហេតុមកពី រុក្ខជាតិ មច្ឆា ផ្កាអស់ទាំងនេះ សុទ្ធតែមានគុណសម្បត្តិពិសេសរៀងៗខ្លួន ហើយកម្រមានប្រទេសណាផ្សេង មានដូចប្រទេសកម្ពុជានោះណាស់។
Loading...
  • ដោយ: សុខ ចាន់
  • កែប្រែចុងក្រោយ: May 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានចាត់ទុក គោព្រៃ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ផ្ការំដួល ចេកពងមាន់ និងតោ្នត ជានិម្មិត្តរូប តំណាងឲ្យសត្វចតុបាត សត្វស្លាប មច្ឆាជាតិ និងរុក្ខជាតិ ប្រចាំប្រទេសកម្ពុជា។ ប៉ុន្តែនិម្មិត្តរូបទាំងអស់នេះ ហាក់មិនបានជ្រួតជ្រាប ដល់ស្រទាប់យុវជន យុវនារី ព្រមទាំងប្រជាជនខ្មែរទាំងអស់ នាពេលបច្ចុប្បន្ននេះទេ។


ដើមត្នោតខ្មែរ។

កាលពីឆ្នាំ២០០៥ ក្នុងសេចក្តីបន្ថែមទី១ដល់ទី៧ នៃព្រះរាជក្រិត្យ បានចែងថាគោព្រៃជានិម្មិត្តរូប តំណាងឲ្យសត្វពាហានៈ ប្រចាំ​ប្រទេសកម្ពុជា ពីព្រោះគោព្រៃជាប្រភេទសត្វដ៏កម្រ ជិតនឹងផុតពូជទៅទៀត។ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ត្នោត ផ្ការំដូល ចេកពងមាន់ ក៏ត្រូវបានដាក់បញ្ចូល ជាសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដែរ ដោយហេតុមកពី រុក្ខជាតិ មច្ឆា ផ្កា​អស់ទាំងនេះ សុទ្ធ​តែមានគុណសម្បត្តិពិសេសរៀងៗខ្លួន ហើយកម្រមានប្រទេសណាផ្សេង មានដូចប្រទេសកម្ពុជានោះ​ណាស់។

នៅពេលសួរអំពីនិម្មិត្តរូបជាតិខ្មែរ តំណាងដោយសត្វនិងរុក្ខជាតិទាំងនេះ ប្អូនប្រុសសំ រីណា និស្សិតសកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ហាក់បីដូចជាស្រឡាំងកាំងមួយរំពេច ព្រោះប្អូនប្រុសមិនបានដឹងពីនិម្មិត្តរូប ទាំងអស់ទាល់តែសោះ។ រីណា​និយាយថា «ខ្ញុំមិនបាន​ដឹង​ថារុក្ខជាតិ ឬក៏សត្វទាំងអស់នេះ ជានិម្មិត្តរូប របស់ប្រទេសជាតិឡើយ»។ ប្អូនប្រុស រីណា ត្អូញ​ត្អែរថា មិនបានរៀនអំពីនិម្មិតរូប​ទាំងអស់​នេះទេ ហើយម្យ៉ាងវិញទៀតខាងប្រព័ន្ធផ្សាយ ដូចជា ទូរទស្សន៏ វិទ្យុ ទស្សនាវដ្តី កាសែតក៏មិនបានលើកឡើង អំពីវប្បធម៏​ធម្មជាតិ​ទាំងអស់នេះដែរ។

ដោយឡែក លោក ថៃ នរ:សត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៏និងវិចិត្រសិល្បះ បានពន្យល់យ៉ាង​ដូច្នេះវិញថា «ខ្ញុំគិតថាយុវជនខ្មែរលើសពី៥០%បានដឹង ពីនិម្មិត្តរូបជាតិដូចជា ចេកពងមាន់ តោ្នត ត្រីគល់រាំង ផ្ការំដួល អណ្តើកហ្លួង គោព្រៃ និងត្រយ៉ង។» លោកអះអាងថា មានតែអ្នកមិនរៀន ដែលមិន បានដឹងពីបញ្ហាទាំងអស់នេះ។ លោក សត្យាបានបន្ថែមទៀតថា កម្មវិធីទូរទស្សន៏ឥលូវ ក៏មានផ្សាយពីកម្មវិធីវប្បធម៏មួយចំនួនដែរ រួមនឹងការចូលរួមរបស់​យុវជន​មួយចំនួន។

តែកញ្ញា សាន សមរង្សី រស់នៅទីក្រុងភ្នំពេញវិញបាននិយាយថា «ខ្ញុំមិនឃើញមានកម្មវិធីទូរទស្សន៏ កាសែត ទស្សនាវដ្តី វិទ្យុណា​មួយលើកយកនិម្មិត្តរូបវប្បធម៏នេះមកធ្វើការផ្សាយនោះទេ»។ កញ្ញាថា បានដឹងខ្លះពីនិម្មិត្តសញ្ញាទាំងអស់នេះ ប៉ុន្តែកញ្ញមិន​បាន​ចងចាំថា មានប៉ុន្មាននោះទេ។ កញ្ញាអះអាងថា ការយល់ដឹងនេះ គឺមកពីកញ្ញាបានធ្វើការស្រាវជ្រាវ ពេលកញ្ញានៅរៀនឯ​សកលវិទ្យាល័យនៅឡើយ។

លោក កែម ឡី អ្នកវិភាគសង្គម បានលើកឡើងថា កត្តាដែលធ្វើឲ្យយុវជន យុវនារី ព្រមទាំងប្រជាជនខ្មែរមួយចំនួន មិន​បានដឹងពី​បញ្ហាទាំងអស់នេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា មិនមានកម្មវិធីបណ្តុះបណ្តាល«ជាតិសាសន៏និយម» ថែម​ទាំងមិនបានផ្តល់​ឱកាសឲ្យជនជាតិខ្មែរ ជាពិសេសយុវជនខ្មែរ សិក្សាពីប្រវិត្តិសាស្រ្ត ព្រមទាំងដើមកំណើត​ធនធាន​ធម្មជាតិឲ្យបានស៊ីជំរៅ។

អ្នកវិភាគសង្គមរូបនេះ សង្កត់ធ្ងន់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថាមិនបានផ្តោត ឲ្យបានខ្លាំងក្លាទៅនឹងការផ្សាយ​ពីវប្បធម៏​ដល់អ្នកទស្សនារបស់ខ្លួន។ លោកបន្តទៀតថា «ទូរទស្សន៏និង វិទ្យុផ្តោតទៅលើតែព័ត៌មានថ្មីៗ ដូចជានយោបាយ អាស៊ាន ដូច្នេះការយល់ដឹងពី បញ្ហាវប្បធម៏ពីស្រទាប់យុវជន ក៏ដូចជាសារណជននៅមានកម្រិតនៅឡើយ»។ លោក​រំពឹង​ថា បើសិនជា​ប្រព័ន្ធ​ផ្សព្វផ្សាយ យកបញ្ហាវប្បធម៏ទាំងនេះមក «ផ្សព្វផ្សាយ ពិភាក្សា វែកញែក» នោះ យុវជនខ្មែរនឹង​យល់​ដឹងបានច្រើន អំពី​សម្បត្តិវប្បធម៏ជានិម្មិត្តរូបទាំងអស់នេះ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏អនុសាសន៏របស់លោក ថៃ នរៈសត្យា នៅតែទទូចទៅយុវជន យុវនារីកម្ពុជាគ្រប់រូប ត្រូវ​យក​ចិត្តទុក ដាក់ទៅលើវប្បធម៏ខ្លួនឯង ឲ្យបានច្រើន និងស្គាល់ថា អ្វីជាអត្តសញ្ញាណរបស់ខ្លួន។ រីឯលោក កែម ឡី ក៏បាន​បន្ថែមដែរថា និស្សិតដែលសរសេរនិក្ខេបទ ឬក៏សារណា គួរតែផោ្តតទៅលើអត្តសញ្ញាណជាតិ ប្រវិត្តិសាស្រ្តខ្លះ ប្រសើរ​ជាជាងផ្តោតតែទៅលើ​បញ្ហា ដែលកើតមានក្នុងសង្គមសព្វថ្ងៃនេះ ដូច្នេះវត្ថុមានតម្លៃ (អត្តសញ្ញាណជាតិ) ទាំងអស់នេះ នឹងមិនបាតបង់ឡើយ៕

-----------------------------------------
ដោយ៖សុខ ចាន់ ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ សូមលើកយកនិម្មិត្តរូបទាំងប្រាំពីរនេះ មកបកស្រាយជូនដូចតទៅ៖

(សូមចុចទៅទំព័របន្ទាប់)

    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...