«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»

អ្នកវិភាគ​នយោបាយ និងសង្គម​ លោកបណ្ឌិត មាស នី បាននិទាន​ពីរឿងបុរស​ស្ទូចត្រីម្នាក់ ជូនប្រិយមិត្ត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយករឿងនិទាននេះ មកជម្រាបជូនបន្ត ដូចខាងក្រោម។
«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»
រូបជំនួស បង្ហាញពីត្រីក្រហមមួយក្បាល។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ (info@monoroom.info) - ប៉ារីស ថ្ងៃទី៣០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 30, 2018
  • ប្រធានបទ: វិភាគ-សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង៖

មានបុរសនេសាទម្នាក់ គាត់បានខំប្រឹងស្ទូចត្រី តាំងពីព្រលឹមទល់ព្រលប់ អស់រយះពេលជាច្រើនខែ កន្លងមកហើយ តែនៅថ្ងៃខ្លះ មិនទាំងបានត្រីមួយ យកមកឲ្យប្រពន្ធផង។

ពេលមកដល់ផ្ទះ ប្រពន្ធបានសួរគាត់ថា ហេតុអីបានជាគាត់ស្ទូចត្រី លែងបានអញ្ចឹង? បុរសជាប្តី តែងបានឆ្លើយតប ដោយកំហឹងថា វាមកពីទឹករលក និងអ្នកចែវទូក ដែលនាំអោយត្រីផ្អើល មិនសុីនុយសន្ទូចគាត់។

តែអ្វីដែលប្រពន្ធគាត់ តែងសង្កេតឃើញនោះ គឺដោយសារតែប្តីគាត់ ប្រើនុយសន្ទូច ដដែលៗយូរពេក ដែលធ្វើអោយត្រីដឹង ហើយជិនណាយ នឹងក្លិននុយដែលប្រើ រហូតពួកវាលែងមកជិតសន្ទូច របស់គាត់។

តើរឿងនិទាននេះ លោកបណ្ឌិត មាស នី ចង់សំដៅលើអ្វី?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...