សណ្ឋាគារកាំបូឌីយ៉ាណានៃសង្គមរាស្ត្រនិយម នឹងត្រូវកំទេចចោល?
ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោមរបបនោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។
ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង គ្រោងនឹងឈូសសណ្ឋាគារខាងលើ ដើម្បីឈានទៅសាងសង់អគារមួយ ដែលមានកម្ពស់ ៦០០ ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។
ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា [...]