«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅ​ឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយ​កិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា ក្រុមហ៊ុនសាន ម៉ៃហ្គែល ខប. នេះ​ ទើបនឹងទទួលបានការគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសហ្វីលីពីន កាលពីឆ្នាំទៅម៉ិញ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអាកាសចរណ៍ ខេមប៊ូឌៀ អ៊ែរឡាញ (Cambodia Airlines) បានកើតជារូបរាង កាលពីថ្ងៃអង្គារទី០២ខែមិនា ដោយរួមសហការជាមួយនឹង ដៃគូរភាគហ៊ុនសំខាន់ៗ នៃក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ៊ែរឡាញ (Philippine Airlines)។


ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​ ថតពីខាងកើត (ពីខាងទីក្រុង បែរទៅលិច)។ រូបថត airliners.net

មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅ​ឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយ​កិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា ក្រុមហ៊ុនសាន ម៉ៃហ្គែល ខប. នេះ​ ទើបនឹងទទួលបានការគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសហ្វីលីពីន កាលពីឆ្នាំទៅម៉ិញ។

ខេមប៊ូឌៀអ៊ែរឡាយ មានបំណងចង់ទិញបណ្ដាក់ នូវយន្ដហោះពីរគ្រឿង ធុនអ៊ែរប៉ូស អា៣២១ (Airbus A321) ដើម្បី​ចាប់​ផ្ដើមការហោះហើរ ជាលក្ខណៈអន្តរជាតិ ដែលគេរំពឹងថា នឹងចាប់ផ្ដើមហោះមុនគេ ទៅកាន់ព្រលានយន្ដហោះ នៃទីក្រុង​ម៉ានីស។ គម្រោងបើកការហោះហើរ ទៅកាន់ប្រទេសហ្វីលីពីននេះ ជាគម្រោងថ្មីមុនគេបង្អស់ ហើយទំនងជានឹងចាប់ផ្ដើម​អនុវត្តន៍នៅខែតុលាខាងមុខ។ ក្រុមហ៊ុនថ្មី ក៏នឹងចង់បានដូចគ្នា នូវយន្ដហោះដឹកអ្នកដំណើរ របស់ប្រទេសកាណាដា ប្រភេទ Dash-8 Q400 ដើម្បីធានាដល់ជើងហោះហើរក្នុងស្រុកនានា ដែលទំនងជាចាប់ផ្ដើមនៅខែមិថុនាខាងមុខ។

គេមិនដឹងថា តើចំនួនទឹកប្រាក់វិនិយោគទុន ដែលកើតចេញពីការរួមសហការរវាងក្រុមហ៊ុនទាំងពីរ មានចំនួនប៉ុន្មាន​នោះ​ទេ។ តែការសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសហ្វីលីពីន នឹងប្រាកដជាធ្វើអោយមានកំណើន ចំនួនអ្នកទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោក គិត ម៉េង នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រូប​ និងនាយកអាកាសចរណ៍​ថ្មីនេះ បានថ្លែងបញ្ជាក់ថា ទីក្រុងម៉ានីស នឹងក្លាយជាកន្លែងឈប់សំចត នៅក្នុងជើងហោះហើរឆ្ពោះទៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក្នុងពេលអនាគត។

ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងបើកសេវាកម្មរបស់ខ្លួនតាមផ្លូវអាកាស នៅក្នុងតំបន់អោយបានច្រើន ដែលជា​គោលការណ៍នឹងត្រូវពង្រឹក ដោយផែនការសេដ្ឋកិច្ចអាស៊ាន ២០១៥ សម្រាប់ប្រទេសជាសមាជិកទាំងដប់។ គេរំពឹងថា ក្រុមហ៊ុន​ខេមប៊ូឌៀអ៊ែរឡាយ នឹងជាគូរប្រជែងដ៏ធំជាងគេ ទល់នឹងក្រុមហ៊ុនខេមប៊ូឌៀអង្គរអ៊ែរ (Cambodia Angkor Air) ដែល​គ្រប់គ្រងដោយរដ្ឋាភិបាលសព្វថ្ងៃ និងក្រុមហ៊ុនវៀតណាម អ៊ែរឡាញ (Vietnam Airlines)។

តាមស្ថិតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ​ចំនួន ២៣ ដែលបានចុះចតយន្ដហោះរបស់ខ្លួន នៅព្រលានយន្ដហោះភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្រុមហ៊ុន​បារាំង វ៉ាំងស៊ី (Vinci)  ដែលគ្រប់គ្រងព្រលានយន្ដហោះទាំងបី បានថ្លែងថា នឹងបន្ថែមប្រាក់វិនិយោគទុនរបស់ខ្លួន រហូត​ដល់១៥០លានដុល្លា ដើម្បីបង្កើនមសមត្ថភាព អោយព្រលានយន្ដហោះទាំងនេះ អាចទទួលអ្នកដំណើរ ឲ្យបាន៥លាន​នាក់ នៅឆ្នាំ២០១៥៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...