រង្វាន់​៥​លាន​ដុល្លា សម្រាប់​នរណា​ដែល​ដឹង​ព័ត៌មាន​ពី​​យន្ដហោះ​បាត់​ខ្លួន

បីខែបន្ទាប់ពីការបាត់ខ្លួននៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែលជាប់នៅលើយន្ដហោះ ចង់ឲ្យមានការបែកធ្លាយនូវអាថ៌កំបាំង ដែលចេញនៃគ្រោះថ្នាក់​ដែលរហូត​មក​ដល់ថ្ងៃនេះ នៅតែគ្មានស្រមោលអ្វីសោះ។ ក្រុមគ្រួសារទាំងនោះ បានសន្យាជូនរង្វាន់ ៥លានដុល្លារ ទៅជនណាក៏​ដោយ ដែលអាចប្រាប់ឲ្យដឹងពីព័ត៌មានជាក់លាក់ នៃការបាត់ខ្លួនរបស់យន្ដហោះ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៨ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បីខែបន្ទាប់ពីការបាត់ខ្លួននៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែលជាប់នៅលើយន្ដហោះ ចង់ឲ្យមានការបែកធ្លាយនូវអាថ៌កំបាំង ដែលចេញនៃគ្រោះថ្នាក់​ដែលរហូត​មក​ដល់ថ្ងៃនេះ នៅតែគ្មានស្រមោលអ្វីសោះ។ ក្រុមគ្រួសារទាំងនោះ បានសន្យាជូនរង្វាន់ ៥លានដុល្លារ ទៅជនណាក៏​ដោយ ដែលអាចប្រាប់ឲ្យដឹងពីព័ត៌មានជាក់លាក់ នៃការបាត់ខ្លួនរបស់យន្ដហោះ។


ក្រុមគ្រួសារជនរងគ្រោះជាជនជាតិចិន បានស្រែកទ្រហោយំតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត AFP)

បាត់យន្ដហោះ - កាលពីសប្ដាហ៍កន្លងទៅ ស្ត្រីអ្នកទេសចរណ៍តាមនាវាមួយរូប ជនជាតិអង់គ្លេស បានអះអាងថា បាន​ឃើញយន្ដហោះឆេះ នៅលើមេឃ ក្នុងលំហសមុទ្រឥណ្ឌា ជួនចំពេលយប់ព្រឹកព្រហាមថ្ងៃទី៨ ខែមីនា កន្លងទៅ ដែល​ជា​ថ្ងៃដែលយន្ដហោះនៃជើងហោះហើរ MH370 បានបាត់ស្រមោលសូន្យឈឹងពីប្រព័ន្ធរលកអាកាស។ ការថ្លែង​ឲ្យ​ដឹង​របស់ស្ត្រីនាវិក បានធ្វើការស៊ើបអង្កេតរបស់អាជ្ញាធរអូស្ត្រាលី បានផ្ទុះធ្វើសារជាថ្មី នៅស្របពេលដែលការរុករក នៅ​ក្នុង​លំហខាងជើង នៃមហាសមុទ្រឥណ្ឌា ត្រូវបានបោះបង់ចោលកាលពីចុងខែកន្លងទៅ ក្រោយពីរកមិនឃើញអ្វី​ទាល់តែ​សោះ​នោះ។

ប៉ុន្តែព័ត៌មានដែលមានរូបរាងប្រហាក់ប្រហែល នឹងប្រភេទព័ត៌មា​នខាងលើ អាចនឹងមានតម្លៃថ្លៃជាងអ្វីដែលគេគិត។ នោះគឺក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលជាប់នៅលើយន្ដហោះ បានប្រកាសពីរង្វាន់ចំនួន៥លានដុល្លារ នឹង​ប្រគល់​ជូនទៅជនណាក៏ដោយ ដែលអាចផ្ដល់ពីព័ត៌មានទាក់ទងនឹងការបាត់ខ្លួនរបស់យន្ដហោះ។ យុទ្ធនាការប្រមូល​ហិរញ្ញវត្ថុ​មួយ ត្រូវបានបើកធ្វើ នៅតាមគេហទំព័រ crowfunding Indiegogo ដោយមានភ្ជាប់មកជាមួយ នូវសេចក្ដី​ប្រកាស​ព័ត៌មាន​ជាសំណៅដើម របស់ក្រុមគ្រួសារជនរងគ្រោះនោះផង។

នរណាម្នាក់នឹងនិយាយពីអាថ៌កំបាំង ...

ការប្រកាសជូនរង្វាន់នេះ បានកើតឡើងនៅថ្ងៃគម្រប់ខួបបីខែ នៃការបាត់ខ្លួនរបស់យន្ដហោះ ដែលរហូតមក​ដល់​ពេល​នេះ សូម្បីស្រមោលឬបំណែកណាមួយ និងដឹងថាតើយន្ដហោះធ្លាក់នៅឯណា ក៏គេមិនបានដឹងអ្វីដែរ។ ភាព​អាថ៌កំបាំង​ស្ថាត់ឈឹងនេះ បង្កឲ្យក្រុមគ្រួសារនៃជនរងគ្រោះ គិតឃើញកាន់តែច្រើនឡើងថា អាជ្ញាធរនៃប្រទេស​ដែលជាប់ពាក់ព័ន្ធ​នឹងហេតុការណ៍នេះ បានលាក់ការពិតមិនឲ្យមានការបែកធ្លាយអ្វីមួយ។

អ្នកទទួលខុសត្រូវនៃគម្រោង រង្វាន់ MH370 ហៅជាភាសាអង់គ្លេសថា Reward MH370 លោក អេថាន់ ហ៊ូន (Ethan Hunt) បានពន្យល់ថា៖ «យើងគិតថានរណាម្នាក់ នៅកន្លែងណាមួយ នឹងនិយាយពីអាថ៌កំបាំងនេះ ហើយយើង​​សង្ឃឹម​ថារង្វាន់នេះ នឹងជួយជំរុញឲ្យអ្វីៗ ចាកផុតពីភាពងងឹតសូន្យសុង»។

យើងនឹងរងចាំមើល ថាតើគម្រោងរង្វាន់នេះ នឹងមានប្រសិទ្ធភាពដល់កម្រិតណា ហើយអាថ៌កំបាំងនឹងអាចចេញ​ដោយ​របៀបម៉េច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...