នាវា​បំពាក់​ប្រដាប់​ពិសេស ចេញ​ទៅ​រក​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ​បាត់​ខ្លួន

នាវាចម្បាំងមួយរបស់ប្រទេសអូស្ត្រាលី ឈ្មោះ Ocean Shield ដែលបានបំពាក់ដោយ សម្ភារៈរាករកប្រអប់ខ្មៅ ផ្ដល់​ដោយសហរដ្ឋអាមេរិកនោះ ត្រូវចាកចេញពីកំពង់ផែទីក្រុង ផើត (Perth) ទីក្រុងឆ្នេរខាងលិចរបស់ប្រទេស នៅថ្ងៃ​ចន្ទនេះ។ ការចេញ​ទៅស្វែងរកប្រអប់ខ្មៅនេះ ក្នុងខណៈពេលដែលការប្រមូលវត្ថុសង្ស័យ ដែលរកឃើញអណ្ដែត​នៅលើផ្ទៃសមុទ្រ ត្រូវ​បានបញ្ជាក់ថា មិនមែនជាបំណែកនៃយន្ដហោះបាត់ខ្លួននោះទេ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាវាចម្បាំងមួយរបស់ប្រទេសអូស្ត្រាលី ឈ្មោះ Ocean Shield ដែលបានបំពាក់ដោយ សម្ភារៈរាករកប្រអប់ខ្មៅ ផ្ដល់​ដោយសហរដ្ឋអាមេរិកនោះ ត្រូវចាកចេញពីកំពង់ផែទីក្រុង ផើត (Perth) ទីក្រុងឆ្នេរខាងលិចរបស់ប្រទេស នៅថ្ងៃ​ចន្ទនេះ។ ការចេញ​ទៅស្វែងរកប្រអប់ខ្មៅនេះ ក្នុងខណៈពេលដែលការប្រមូលវត្ថុសង្ស័យ ដែលរកឃើញអណ្ដែត​នៅលើផ្ទៃសមុទ្រ ត្រូវ​បានបញ្ជាក់ថា មិនមែនជាបំណែកនៃយន្ដហោះបាត់ខ្លួននោះទេ។


គ្រឿងយន្ដនិងសម្ភារៈតាមរកប្រអប់ខ្មៅ របស់យន្ដហោះបាត់ខ្លួន។ (រូបថត nbcnews.com)

បាត់យន្ដហោះ - នៅថ្ងៃចន្ទ ទី៣១ ខែមីនានេះ ដើម្បីចូលរួមជាមួយក្រុមរុករកអន្តរជាតិ ដែលទទួលបន្ទុកស្វែងរក​យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាមកនោះ នាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី Ocean Shield នឹងធ្វើដំណើរចេញពីកំពង់ផៃសមុទ្រ នៃទីក្រុងឆ្នេរខាងលិច ឆ្ពោះទៅកាន់តំបន់រុករក ដែលស្ថិត​នៅ​កណ្ដាលមហាសមុទ្រឥណ្ឌាខាងត្បូង។

នាវានេះ មានបំពាក់ទៅដោយ សម្ភារៈរករកប្រអប់ខ្មៅផ្ដល់ដោយសហរដ្ឋអាមេរិក និងគ្រឿងយន្ដជ្រមុញទឹក ដើម្បី​តាមរកប្រអប់ខ្មៅរបស់យន្ដហោះ។ សម្ភារៈនេះនឹងបាញ់រលកសញ្ញា ទៅតំបន់ទាំងឡាយណាដែលវាបានឆ្លងកាត់ ដើម្បីស្វែងរកទំនាក់ទំនងជាមួយប្រអប់ខ្មៅ បើទោះជាគេមិនដឹងពីទីតាំងប្រអប់ខ្មៅ លាក់ខ្លួន ឬយន្ដហោះបានធ្លាក់​នៅកន្លែងណាក៏​ដោយ។

រហូតមកដល់ពេលនេះ ការរុករកបានចូលដល់សប្ដាហ៍ទីបួនហើយ ដែលយន្ដហោះប៊ូអ៊ីង ៧៧៧ បានបាត់ខ្លួន តែ​គេនៅតែមិនទាន់កំណត់ ពីវត្ថុដែលប្រមូលយកបានពីផ្ទៃសមុទ្រនោះ ថាជាបំណែករបស់យន្ដហោះ​នេះនៅ​ឡើយ។

អាជ្ញាធរខាងសុវត្ថិភាពនាវាចរណ៍ របស់ប្រទេសអូស្ត្រាលី បានប្រកាសកាលពីថ្ងៃអាទិត្យទី៣០ ខែមីនានេះថា នាវា​ដែលទទួលបន្ទុក ក្នុងការរុករកយន្ដហោះ  បានប្រមូលបាននូវវត្ថុមួយចំនួន នៅក្នុងលំហខាងត្បូងនៃមហា​សមុទ្រ​ឥណ្ឌា តែវត្ថុទាំងនោះ សុទ្ធសឹងជាសម្ភារៈ​នេសាទ និងកាកសំណល់កំទេចកំទី ដែលធ្លាក់នៅក្នុងសមុទ្រ។

អាជ្ញាធរដែលហៅកាត់តាមភាសាអង់គ្លេសថា AMSA បានបញ្ជាក់ថា «វត្ថុដែលត្រូវបានគេយកមកសិក្សាយ៉ាង​លំអិតនៅលើនាវានោះ មិនមែនជាបំណែកណាមួយរបស់យន្ដហោះប៊ូអ៊ីង ៧៧៧ នោះទេ»។

កាលពីថ្ងៃអាទិត្យដដែល លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានតែងតាំងអតីតមេបញ្ជាការកងទ័ពអាកាសអូស្ត្រាលី លោក អង់ហ្គឹស ហ៊ូស្តុន (Angus Houston) ជាអ្នកទទួលខុសត្រូវខាងសម្របសម្រួល ចាក់ចែង និងពិគ្រោះ នៅក្នុង​យុទ្ធនាការ​រុករក​ដ៏ខ្លាំងក្លានេះ។ សម្រាប់លោកនាយករដ្ឋមន្ត្រី បេសកកម្មរុករកនេះ ជាឧទាហរណ៍ដ៏ធំបំផុតមិន​ដែល​ធ្លាប់មាន នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅពេលមានបញ្ហាប្រឈមអ្វីមួយ៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៣០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...