នៅអ៊ីតាលី កីឡាករបាល់ទាត់ម្នាក់ ស្លាប់នឹងជំងឺគាំងបេះដូង ក្នុងពេលប្រកួត
ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ Permario Morosino កីឡាករបាល់ទាត់ម្នាក់ របស់ក្រុម លីវួន របស់ប្រទេសអ៊ីតាលី បានដួលស្រ៊ប់ចុះ នៅលើវាលស្មៅ ខណៈពេលកំពុងប្រកួតបានប្រមាណជា ៣១នាទី នៅក្នុងពូល B។ ព្រឹត្តិការណ៍បានកើតឡើងគួអោយរន្ធត់ ដែលធ្វើអោយរាល់ការប្រកួតបាល់ទាត់ បន្ទាប់ពីនោះនៅក្នុងប្រទេស ត្រូវបានលប់ចោល ដោយលើកទៅប្រកួកនៅពេល ក្រោយវិញ។
កីឡាករបាល់ទាត់ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់ភ្លាមមួយរំពេច បណ្ដាលមកពីជំងឺគាំងបេះដូង បន្ទាប់ពីការខិតខំជួយ សង្រ្គោះរបស់វេជ្ជបណ្ឌិតជំនាញ ឡេអូណាដួ ប៉ាឡូស្គីយ៉ា។ ពួកក្រុមគ្រូពេទ្យបានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា កីឡាករ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់រួចទៅហើយ [...]