Posts tagged as "bibliotheque"

វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ

វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ

ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា គម្រោងចងក្រងវចនានុក្រម ទ្វេរភាសា ខ្មែរ-យួន យួន-ខ្មែរ នេះ ជាគំនិតរៀបចំឡើងដោយរដ្ឋាភិបាលកុម្មុយនីសក្រុង ហាណូយ ដែលបានចាត់ឲ្យក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម ជាអ្នកទទួលបន្ទុក និងប្រគល់ជាបន្ទាប់ ទៅឲ្យសាកលវិទ្យាល័យ ត្រាវិញ (Trà Vinh) ដែលស្ថិតក្នុងអតីតខេត្តព្រះត្រពាំង (ខេត្តមួយនៃទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នជាខេត្តត្រាវិញ) ជាអ្នកអនុវត្តផ្ទាល់។

ទីភ្នាក់ងារព័ត៌មាន នៃរបបកុម្មុយនីស្ដ បានស្រង់សំដីរបស់សាស្ត្រាចារ្យវៀតណាម លោក ង្វៀន ស៊ី ទ្វឹន (Nguyên Sy Tuân) ដែលជាសមាជិកម្នាក់ នៃក្រុមចងក្រងវចនានុក្រម មកបញ្ជាក់ថា គម្រោងខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់សិស្ស និងនិស្សិត ដែលរៀនភាសាខ្មែរ-យួន និងជាពិសេសសម្រាប់បណ្ដាជនខ្មែរ ទាំងជាង១,៤លាននាក់ ដែលរស់នៅលើទឹកដីកម្ពុជាក្រោម (វៀតណាមហៅ «Nam Bô»)។

បើតាម

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុក​របស់​លោក កាល​ពី​ប៉ុន្មាន​ម៉ោងមុននេះ។

លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោង​ក្នុង​ស្រុក។

លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បាន​ធ្លាក់​ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺ​មហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយ​នៅក្នុង​វត្ត​ត្រពាំងគិន នៃស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព [...]

បន្ទាប់​ពី​ថត​ស្រាត​ក្នុង​បណ្ណាល័យ ឥឡូវ​ថត​ដាក់ PlayBoy !

នរណាក៏ភ្ញាក់ផ្អើល នឹងតារាស្រីវ័យក្មេង ដែលបានល្បីល្បាញ ដោយសារធ្វើរឿងអាស្រូវ ថតវីដេអូ«ស៊ិច»ផ្សាយផ្ទាល់ នៅ​ក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ អូរ៉េហ្គន (Oregon) កាលពីដើមបវេស្សនកាល ឆ្នាំមុននោះដែរ។ ប៉ុន្តែវីដេអូនោះ ត្រូវ​បានយកមកផ្សព្វផ្សាយឡើងវិញ កាលពីដើមខែមុន នៅតាមគេហទំព័រសម្រាប់ មនុស្សពេញវ័យ ផ្សេងៗ បង្កឲ្យការ​ភ្ញាក់​ផ្អើល​ផ្ទុះឡើងកាន់តែខ្លាំង និងឈានទៅដល់ ការឃាត់ខ្លួនយុវតី ដែលពូកែដុតរោលរាលរូបនេះ ថែមទៀត។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅទីនេះ និងនៅទីនេះមួយទៀត

បើទោះជាមិត្តភ័ក្រមួយចំនួន បានដោះដៃចេញពីនាង ហើយឪពុកម្ដាយបស់នាង លែងរវីរវល់នឹងនាងទៀត ព្រមទាំងត្រូវ​ដោះស្រាយ ជាមួយប្រព័ន្ធយុត្តិធម៌អាមេរិកនោះក្ដី [...]

យុវតី​ស្រាត​ថត​«ស៊ិច»​ក្នុង​បណ្ណាល័យ ល្បី​បាន​សម្រេច​ទោះ​មាន​បញ្ហា

យុវតី​ស្រាត​ថត​«ស៊ិច»​ក្នុង​បណ្ណាល័យ ល្បី​បាន​សម្រេច​ទោះ​មាន​បញ្ហា

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ការ​បង្ហាញ​សាច់​ពីរ​បី​ដុំ កេរ្តិ៍​ម៉ែ​ចែក​ឲ្យ របស់​និស្សិត​ស្រី​ម្នាក់​នេះ អាច​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​ត្រឡប់​មក​វិញ។ យុវតី​ប្រិម​ប្រិយ​អាយុ​១៩​ឆ្នាំ នាង​កញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ពី​បទ​ប្រព្រឹត្តិ​អំពើ​«អនាចារ»​ជា​សាធារណៈ។ យុវតី​រូប​នេះ បាន​ថត​វីដេអូ​ក្ដៅ​សាច់​ពី​ខ្លួន​ឯង​មួយ មាន​រយៈ​ពេល​៣១​នាទី នៅ​ក្នុង​បណ្ណាល័យ​របស់​សកល​វិទ្យាល័យ អូរ៉េហ្គល សាលា​រៀន​ជាន់​ខ្ពស់​មួយ​ដែល​នាង​បាន​ចូល​ទៅ​រៀន តាំង​ពី​ចូល​បវេស្សន​កាល​កន្លង​មក​នោះ។

រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹង​កំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រ​ឯកទេសខាង​រូប​ភាព​កូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវ​បាន​លប់ចោលទៅវិញ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ cont[email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...