យុវតីស្រាតថត«ស៊ិច»ក្នុងបណ្ណាល័យ ល្បីបានសម្រេចទោះមានបញ្ហា
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 09, 2015
- ប្រធានបទ: អាជីពថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេលតែពីរសប្ដាហ៍ប៉ុណ្ណោះ នាង កេនដ្រា សាន់ដ័រឡេន បានកសាងភាពល្បីរន្ទឺឲ្យខ្លួនយ៉ាងខ្ទរទ្ទារ នៅពាសពេញពិភពលោក។ ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍នៅក្នុងអត្ថបទមុនរួចហើយ ពីសកម្មភាពថតវីដេអូ«ស៊ិច»ផ្ទាល់ខ្លួន នៅកណ្ដាលបណ្ណាល័យសកលវិទ្យាល័យ ដែលនាងបានធ្វើកាលពីដើមបវេស្សនកាលនេះ (អំឡុងខែតុលា ឆ្នាំ២០១៤)។ នៅក្នុងវីដេអូនោះ គេឃើញនាង កេនដ្រា កំពុងបំបោសស្ទាបអង្អែលខ្លួន ជាពិសេសទៅលើដើមទ្រូងទាំងគូរដ៏ទ្រលុកទ្រលន់ នៅពីមុខកាម៉េរ៉ាថតវីដេអូ របស់កំព្យូទ័រនាង ដើម្បីដាក់បង្ហាញជាការផ្សាយផ្ទាល់ នៅលើគេហទំព័រសម្រាប់មនុស្សពេញវ័យមួយឈ្មោះ «MyFreeCams»។
វីដេអូនោះ ត្រូវបានមនុស្សផ្សេងទៀត យកទៅបង្ហោះលើគេហទំព័រចែកផ្សាយរូបភាពស្រើបស្រាល ហើយបានធ្វើឲ្យនាង កេនដ្រា សាន់ដ័ឡេន ក្លាយជាតារាទាំងមិនដឹងខ្លួន នៅក្នុងចំណាត់ថ្នាក់ជួរមុខ ជាមួយនឹងតារាស៊ិចស៊ីផ្សេងទៀត របស់អាមេរិក។ ប៉ុន្តែរូបភាពដែលនាងបានថតនៅក្នុងបណ្ណាល័យនេះ ក៏បានធ្វើឲ្យនាងក្លាយជាជនសង្ស័យមួយរូប សម្រាប់អាជ្ញាធរអាមេរិក ពីបទថត«រូបភាពអានាចារជាសាធារណៈ»។ បន្ទាប់ពីត្រូវបានដោះលែង ពីការឃាត់ខ្លួនកាលពីពេលថ្មីៗនេះ នាង កេនដ្រា អាចនឹងត្រូវចាប់ឲ្យបង់ពិន័យ ជាប្រាក់ ៦២៥០ដុល្លារ ហើយអាចនឹងជាប់ក្នុងពន្ធនាគាររយៈពេលមួយឆ្នាំ ប្រសិនជាតុលាការរកឃើញ ថានាងមានកំហុស។
«ខ្ញុំដឹងជាមុនហើយ ថាមនុស្សទាំងអស់ឃើញខ្ញុំស្រាត»
ផ្ទុយពីការជាប់ផុងខ្លួន ទៅក្នុងបញ្ហានៃប្រព័ន្ធយុត្តិធម៌អាមេរិក យុវតីវ័យ១៩ឆ្នាំរូបនេះ បាននិយាយទៅកាន់សារព័ត៌មាន New York Daily News ថាទង្វើរបស់នាង ជាកូនសោរមួយសម្រាប់បើកទ្វា ឲ្យនាងដើរទៅរកអ្វីដែលនាងចង់បាន។ នាង កេនដ្រា ដែលមិនសូវជាមានជំនក់ចិត្តប៉ុន្មាន នៅក្នុងការសិក្សារបស់នាងនោះ បានបង្ហើបថា នាងមានក្ដីស្រម័យជាយូរណាស់មកហើយ ថានាងអាច«ថតរូប»ដាក់ផ្ខាយ ក្នុងទស្សនាវដ្ដី«Playboy» ហើយថានាងមានក្ដីសង្ឃឹមថា នាងនឹងក្លាយជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញមួយរូប។
នាងបាននិយាយថា៖ «នៅពេលដែលខ្ញុំបានចាប់ផ្ដើមការងារជាមួយ MyFreeCams ខ្ញុំសង្ឃឹមរួចហើយថា កិច្ចការនេះនឹងអាចបើកទ្វាឲ្យខ្ញុំ ទៅរកវិថីនៃ"ការបង្ហាញម៉ូដ"។ ខ្ញុំដឹងជាមុនហើយថា មនុស្សទាំងអស់ឃើញខ្ញុំស្រាត»។
ដោយសារការប្ដេជ្ញាចិត្តនេះ យុវតី សានដ័រឡេន បានដាក់ចិត្តដាក់កាយក្នុងការងារថ្មីរបស់នាង យ៉ាងមោះមុត។ នាងបានដោះខោអាវ ធ្វើការបំបោសអង្អែលខ្លួន នៅចំពោះកាម៉េរ៉ាកំព្យូទ័រ រៀងរាល់ពេលអវត្តមាននៃអ្នករស់នៅជាមួយ។ មានពេលខ្លះ នាង កេនដ្រា ថែមទាំងបានប្រើប្រាស់ឈុតឆាក រួមរ័ក្សភិសម័យជាមួយសង្សារបស់នាង នៅចំពោះកាម៉េរ៉ាថតវីដេអូ ដែលកំពុងផ្សាយផ្ទាល់ ទៅកាន់មនុស្សដែលចូលចិត្តមើលនាងនោះផងទៀត។
ទាក់ទងនឹងករណីថតបង្ហាញទ្រូង នៅក្នុងបណ្ណាល័យសិក្សានៃសកលវិទ្យាល័យរបស់នាងនោះ កេនដ្រា បាននិយាយថា ដោយសារតែមានប្រិយមិត្តម្នាក់ បានពន្យុះឲ្យនាងធ្វើបែបនេះ នៅក្នុងកន្លែងសាធារណៈណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ តារាស៊ិចស៊ីវ័យក្មេង ដែលមិនដែលខ្លាចរអា ក្នុងការដោះសម្លៀកបំពាក់ពីខ្លួនរូបនេះ បានថ្លែងទៀតថា៖ «ខ្ញុំមិននឹកស្មានថា ភាពល្បីល្បាញរបស់ខ្ញុំបានកើនឡើង យ៉ាងសម្បើមយ៉ាងដូច្នេះសោះ»។
កក្រើកក្នុងបណ្ដាញសង្គម...
ពិតហើយ ដែលថាភាពល្បីល្បាញបានកើតឡើងយ៉ាងខ្លាំងនោះ។ នៅលើគណនីហ្វេសប៊ុក របស់យុវតីសក់មាស ការសុំធ្វើមិត្តបានកើនឡើង យ៉ាងពោរពាស ហើយសារជាច្រើនពាន់ ក៏ត្រូវបានផ្ញើរមករកនាងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វីដេអូរបស់នាងក្នុងបណ្ណាល័យ ត្រូវបានយកមកបង្ហោះក្នុងបណ្ដាញសង្គម និងយកគណនីរបស់នាង មកដាក់បង្ហាញជាសាធារណៈនោះទៀត។ នាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យឈ្មោះថ្មីថា ជា«កញ្ញាក្នុងបណ្ណាល័យ (Librairy Girl)»។
ក្រៅពីមានបញ្ហាជាមួយប្រព័ន្ធយុត្តិធម៌អាមេរិក កេនដ្រា សាន់ដ័ឡេន បានប្រឈមមុនជាមួយនឹងរឿងជាច្រើនទៀត៖ នាងត្រូវបានបណ្ដេញចេញពីសកលវិទ្យាល័យ និងបញ្ឈប់ពីការងារពីគេហទំព័រ MyFreeCams។ សម្រាប់គេហទំព័រដែលមានទិសដៅសម្រាប់មនុស្សធំមួយនេះ ការថតវីដេអូឈុតឆាកស្ទាបអង្អែលនៅក្នុងបណ្ណាល័យ បានផ្ទុយពីល័ក្ខន្តិកៈរបស់គេហទំព័រ។ បន្ថែមពីលើនេះ មិត្តភ័ក្រជិតដិតមួយចំនួន បានដកខ្លួនចេញពីនាង និងជាពិសេសឪពុកម្ដាយនាង ក៏បានផ្ដាច់ចំណងទាក់ទង ជាមួយកូនស្រីដែលពូកែដុតរោលម្នាក់នេះដែរ។
ខុសពីភាពសោកសៅខាងលើ កញ្ញា កេនដ្រា សាន់ដ័ឡេន ទំនងជាមានភាពជោគជ័យ ជាមួយនឹងអាជីពថ្មីរបស់នាងទៅវិញ។ បន្ទាប់ពីមានការស្នើសុំ ផ្ដល់មកឲ្យនាងនូវការងារជាច្រើននោះ ក្នុងពេលនេះយុវតីវ័យក្មេងកំពុងរង់ចាំ ឲ្យខ្លួនមានលុយច្រើនបន្តិច ដើម្បីអាចប្ដូរលំនៅដ្ឋានទៅកាន់កន្លែងមួយ ដែលមាន«ពន្លឺព្រះអាទិត្យ»ជាងមុន៕
វីដេអូរបស់នាង កេនដ្រា សាន់ដ័រឡេន ក្នុងបណ្ណាល័យ (ហាមអាយុក្រោម១៨ឆ្នាំទស្សនា)៖