ញាំល្ហុងម្ហូបខ្មែរ! ម្ហូប​ងាយ​ធ្វើ​សម្រាប់​គ្រួសារ​អ្នក

ថ្ងៃនេះ មានអ្វីញ៉ាំ? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូសូមលើកយកម្ហូបមួយ ដែលងាយស្រួលក្នុងការធ្វើ តែមានរស់ជាតិក្នុងការទទួលទាន។ នោះគឺ«ញាំល្ហុងម្ហូបខ្មែរ»។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ ៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: ឆ្ងាញ់ៗ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មាន​មុខ​ម្ហូប​ច្រើន​ណាស់ ដែល​ធ្វើ​ចេញ​ពី​ផ្លែ​ល្ហុង។ ពេល​នេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​សូម​បង្ហាញ​ពី​របៀប ធ្វើ​ម្ហូប​មួយ​ដែល​ងាយៗ ហើយ​លោក​អ្នក​អាច​អនុវត្តន៍​បាន នៅ​ក្នុង​គ្រួសារ គឺ​«ញាំ​ល្ហុង»។ ការ​រៀបចំ​ម្ហូប​ចំណី​នេះ ប្រើ​រយៈ​ពេល​រហ័ស​ក្នុង​ការ​ចំអិន ហើយ​ចំណាយ​តិច និង​មាន​ឱជារស​ឆ្ងាញ់​ពិសា។ តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ លោក អ៊ឹម វិតន៍ ដែល​ជា​​ចុងភៅ​ជំនាញ​ប្រចាំ​នៅ​សណ្ឋាគា រ៉ូយ៉ាល់ សូម​ចូល​ខ្លួន​មក​បង្ហាញ​លោក​អ្នក​នូវ​គ្រឿង​ផ្សំ និង​វិធី​ធ្វើ ដូច​ខាង​ក្រោម ៖

គ្រឿងផ្សំ៖ ល្ហុងខ្ចី, ជីគ្រប់មុខ, ទឹកត្រី, ស្ករ, ទឹកអំពិលទំ, បង្គារក្រៀម, សណ្តែកដី, ខ្ទឹម ស, កាពិ, ម្ទេស, ប៉េងប៉ោះ, សណ្តែកគួ, អំប៊ិល។គ្រឿងផ្សំទាំងអស់នេះ លោកអ្នកអាចអនុវត្តន៍ធ្វើ បានតាមបរិមាណ​នៃ​គ្រួសារ​អ្នក និងតាមចំណង់ចំនូលចិត្ត ដែលលោកអ្នកត្រូវការ។

វិធីធ្វើ៖ រៀបចំចានធំល្មមមួយ សម្រាប់ច្របល់ គ្រឿងដែលធ្វើរួចចូលគ្នា ដំបូងយើងត្រូវដាក់ល្ហុងខ្ចីដែល​ឈូស​រួចនិង ទឹកត្រី បន្ទាប់មកដាក់ស្ករ រួចដាក់ទឹកអំពិលទុំ។ បន្ទាប់មកទៀត ដាក់បង្គារក្រៀមចូល រួចហើយ​ដាក់ខ្ទឹម ស កាពិ ប៉េងប៉ោះស្រោម សណ្តែកគួ អំបិល និងជីគ្រប់មុខ ។ជាចុងក្រោយអ្នកគ្រាន់តែដាក់ កាពិ បន្តិច​លាយជា មួយទឹកអំពិលទុំ ស្ករ ទឹកត្រី ខ្ទឹមស រួចស្រោចបន្ថែមពីលើគ្រឿងគ្រប់មុខ ដែលយើងបាន​ដាក់​ពីមុន ហើយចាប់ផ្តើមច្របល់វាឲ្យចូលគ្រឿង ដោយប្រើពេលប្រមាណជា៥ទៅ១០នាទី រួចជាការស្រេច។

បរិមាណនៃការប្រើ លោកអ្នកអាចប្រើគ្រឿងគ្រប់មុខបាន តាមទំហំគ្រួសាររបស់លោកអ្នក និងតាមចំណង់​ចំនូលចិត្តនៃមនុស្ស។

លក្ខណៈងាយស្រួលនិងពិសេស របស់ម្ហូមនេះ គឺវាមិនបាច់ប្រើពេលវេលានៅក្នុងការចំអិន និងត្រូវការ​ភ្លើង​នោះទេ គឺជាម្ហូបបន្លែស្រស់ដ៏មានឱជារស សម្រាប់ទទួលទានជាមួយបាយឬ ទទួលទានជាអាហារនៅពេល​ជួបជុំគ្នាក៏បាន។ ម្យ៉ាងទៀតអាហារមួយមុខនេះ ក៏ជាគ្រឿង«ក្លែម» ដ៏សំខាន់មួយដែរ សម្រាប់អ្នកនៅជនបទ​និយមធ្វើ នៅពេលមានកម្មវិធីពិសេសម្តងៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...