សាន សុម៉ាលី បញ្ចេញ​សាច់​ឱ្យ​ទស្សនិក​ជន​«ញាក់​សាច់» (pic)

ជាមួយរូបថ្មីៗ ដាក់បង្ហោះដោយខ្លួនឯង នៅលើបណ្ដាញសង្គមនោះ កញ្ញា សាន សុម៉ាលី​​ ដែលល្បី​ខាង​ស្លៀកពាក់​សិចស៊ី​ស្រាប់​ផង ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​ខ្លួន បន្ត​«ញ៉ាក់​សាច់»​មិន​ស្វាង​ឡើយ។
Loading...
  • ដោយ: ប្រាថ្នា ​​អត្ថបទ៖ប្រាថ្នា ([email protected])​-ភ្នំពេញ ថ្ងៃទី២០ មករា ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: ស៊ិចស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទៀត​ហើយ! ស៊ិចស៊ី​មិន​ស្វាង! ហើយ​បើ​ក្នុង​ចំណោម​តារា​ស្រី​ជា​ច្រើន ដែល​ចង់​បង្ហាញ​ពី​ភាព​ស៊ិចស៊ី​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ល្បី​នោះ គេ​ប្រាកដ​ជា​មិន​ត្រូវ​ភ្លេច​តារា​សម្ដែង កញ្ញា សាន សុម៉ាលី ដែល​មាន​វ័យ​កាន់​តែ​ច្រើន តែ​កាន់​តែ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត និង​ស៊ិចស៊ី​ឡើង ពេល​ចេញ​ទៅ​ចូលរួម​កម្មវិធី​អ្វី​មួយ​ម្ដងៗ​នោះ​ទេ។ ជា​ពិសេស កាល​ពី​ពេល​ថ្មីៗ​នេះ ពេល​ទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន ​របស់​លោក ករុណា ពេជ្រ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន គេ​សង្កេត​ឃើញ​ថា​ កញ្ញា សាន ​​​​​សុម៉ាលី ស្លៀកពាក់​មាន​ភាព​លេច​ធ្លោ​ជាង​គេ ជា​មួយ​ឈុតព​ណ៌​ខ្មៅ​ព្រលែង​សាច់​ខ្ចី​ស៊ិចស៊ី គ្មាន​ប្រណី​​ភ្នែក​បុរសៗណាម្នាក់​សោះ​ឡើយ។

អ្នកដែលបានទស្សនារូបថត ជាបន្តបន្ទាប់មកទៀត របស់តារាមិនសូវចេញសម្ដែង តែចូលចិត្តបញ្ចេញតែ​សាច់​រូបនេះ គឺប្រាកដជាញាក់សាច់តែម្តង។ ព្រោះអី ពីចំណោមរូបទាំងនោះ កញ្ញា សាន សុម៉ាលី មិនដែលចិត្ត​កំណាញ់ បិទជិត មិនទុកចន្លោះបញ្ចេញសាច់ខ្នង ឬមួយចំហរដើមទ្រូងដ៏ធំមូលក្ដន់ ​​​​ទ្រលុកទ្រលន់គួរឱ្យខ្នាញ់ សម្រាប់​ភ្នែកអ្នកផង បានចោលសម្លឹងនោះទេ។​ តើបើមើលតែខាងលើ ក៏មិនអស់ចិត្តដែរ ហើយអាចឲ្យ​តារា​ស្រី​ខក​បំណង ពីការបញ្ចេញគល់ភ្លៅដ៏​សខៃ នៃការស្លៀកពាក់ខើចសែនមហា គ្របបន្តិចតែពីលើនោះ​ប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់ក្រុមអ្នកនិយមអភិរក្ស បានគិតថា ការស្លៀកពាក់ស៊ិចស៊ី បញ្ចេញស្ទើគ្មានសល់បែបនេះ ជាការ​មិនគិតពីប្រពៃណីខ្មែរ និងមិនក្រែងភ្នែកអ្នកដទៃ។ ជាមួយនឹងការលាន់មាត់ហួសចិត្ត ទស្សនិកជន​ម្នាក់​ បាន​សរសេរជាមតិយោបល់ថា៖ «ប្រទេសខ្មែរឱ្យតែស្លៀកពាក់បែបហ្នឹងៗៗ នោះប្រាកដជា មាន​ករណី​ចាប់​រំលោភ​ច្រើនហើយ មើលទៅ។ ចូរនា​រីៗគ្រប់គ្នា កុំយកតម្រាប់ តាមម្ចាស់រូបថតនេះ អោយសោះ។» ចំណែក​ទស្សនិក​ជន​ម្នាក់ទៀត ​​អស់អ្វីនឹងថ្លែងជាមួយការស្លៀកពាក់របស់ សាន សុម៉ាលី ​ក៏បន្លឺវាចារយ៉ាងខ្លីថា៖ «វាជ្រុល​ពេក​ហើយ»។

យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្ត និងទស្សនិកជនមួយចំនួនទៀតយល់ថា កាស្លៀកពាក់​ជាសិទ្ធិផ្ទាល់​ខ្លួន​របស់មនុស្សម្នាក់ៗ កុំឲ្យតែចេញដើរស្រាត ជាសាធារណៈទៅបានហើយ។ ម្យ៉ាងទៀត ការចាប់​រំលោភ​អាច​កើតមានឡើង ដោយសារជនល្មើសមានតណ្ហាក្រាស់ខ្លួនឯង និងការអនុវត្តច្បាប់នៅមានកម្រិត ដែល​ធ្វើ​ឲ្យ​ជនល្មើសមិនខ្លាច។

សូមទស្សនារូបខាងក្រោមនេះ តើការស្លៀកពាក់របស់តារាស្រី នាង សាន សុម៉ាលី ពិតជាស្លៀកពាក់​ស៊ិចស៊ី​ដល់កម្រិតណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...