សុគន្ធ នីសា រវាង​តែង​ខ្លួន និង​មិន​តែង​ខ្លួន...

ធ្លាប់តែឃើញកញ្ញា សុគន្ធ នីសា ក្នុងសភាពតែងខ្លួន សម្អិតសម្អាងកាយដ៏ស្រស់ស្អាត ប៉ុន្តែដល់មកក្រឡេកឃើញរូបភាពធម្មតា ដោយមិនផាត់មុខ មិនតែងខ្លួនម្ដងវិញមើល តើសុគន្ធ នីសាមានភាពខុសគ្នាបែបណា?
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូប​ថត​មួយ​សន្លឹក ដែល​ត្រូវ​បាន​គេ​យក​មក​បង្ហោះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ឲ្យ​ឃើញ​កញ្ញា សុគន្ធ នីសា ស្ថិត​ក្នុង​សំលៀក​បំពាក់​ធម្មតា មិន​មាន​ផាត់​តែង​ខ្លួន​អ្វី​ឡើយ។ ប្រិយមិត្ត​មួយ​ចំនួន បាន​យល់​ឃើញ​ថា សម្រស់​ក្នុង​ភាព​សាមញ្ញ និង​នៅ​ពេល​តែង​ខ្លួន មាន​ភាព​ខុស​ប្លែក​គ្នា ដូច​មេឃ​និង​ដី​តែ​ម្ដង។

ប្រិយមិត្តមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយប្រហែលជាមិនធ្លាប់ឃើញកញ្ញា សុគន្ធ នីសា ក្នុង​សភាព​ធម្មតាបែបនេះ និងធ្លាប់តែឃើញនាងទៅណាមកណា ឬការសម្តែង តារាចម្រៀងល្បីឈ្មោះរូបនេះ តែងធ្វើ​ការសម្អិតសម្អាងខ្លួន ជាមួយនឹងការផាត់មុខធ្វើសក់ ព្រមទាំងស្លៀកសំលៀកបំពាក់ដ៏ស្រស់ស្អាតជានិច្ច។

ប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ របស់តារាចម្រៀងនិងជាតួឯក ប្រចាំផលិកម្មទីក្រុងភាពយន្ត (Town) បាន​លើកឡើងថា សម្រស់កញ្ញានៅពេលតែងខ្លួន និងមិនធ្វើខ្លួន ខុសគ្នាដាច់ដោយឡែក។ សម្រស់នៅ​ពេល​ផាត់​មុខ តែងខ្លួន សុគន្ធ នីសា មើលឃើញស្រគត់ស្រគំ ស្រស់ស្អាត ក្មេងជាងវ័យគួឱ្យចង់គយគន់។ ប៉ុន្តែនៅពេល​ស្លៀកពាក់ធម្មតា ដោយមិនផាត់មុខធ្វើសក់វិញ សុគន្ធ នីសា មានសម្រស់មួយបែប ស្អាតបែបធម្មជាតិ ប្រៀប​ដូចជាមនុស្សស្រីម្នាក់យ៉ាងសាមញ្ញ។

តើអ្នកយល់យ៉ាងណាដែរ ចំពោះសម្រស់របស់កញ្ញា សុគន្ធ នីសា តារាចម្រៀងរបស់ផលិតកម្មថោន ពេល​ធ្វើ​ខ្លួន និងក្នុងភាពសាមញ្ញធម្មតា ខុសប្លែកគ្នា បែបណាខ្លះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...