វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

ព្រោះតែការអាណិតអាសូរ និងចង់មានការអភិរក្ស ខាងភ្លេងបុរាណខ្មែរ លោកគ្រូភ្លេងម្នាក់បានបង្កើតជាក្រុមភ្លេងមួយឡើង ដោយប្រមូលសុទ្ធតែក្មេងៗមកបង្ហាត់បង្រៀន។ គោលបំណងក្នុងនោះដែរ គឺដើម្បីជួយជីវភាពពួកគេ ក៏ដូចជាជីវភាពគ្រួសារពួកគេផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍ដោយ៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១២ មករា ២០១៥
  • កែប្រែចុងក្រោយ: February 08, 2015
  • ប្រធានបទ: សិល្បៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងវង់ភ្លេងបូរាណ ដែលគេតែងតែធ្លាប់ឃើញមនុស្សពេញវ័យ ឬមនស្សចាស់លេង ឬចម្រុះបញ្ចូលគ្នា​ទាំង​ក្មេងចាស់ ជាអ្នកបញ្ជា និងប្រើប្រាស់ឧបករណ៍ភ្លេងនោះ តែឥឡូវនេះមានក្រុមភ្លេងមួយ ដែលមានតន្ត្រីករ​សុទ្ធ​តែជាកុមារក្រោមអាយុ១៥ឆ្នាំ។ ក្មេងៗទាំងនោះ សុទ្ធតែមានទេព្យកោសល្យ ហើយម្នាក់ៗ សុទ្ធតែជាក្មេង​ដែលរៀនឆ្លាត នៅក្នុងថ្នាក់ទៀតផង។ ក្រុមភ្លេងនេះស្ថិតនៅ ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ដែលមានការគាំទ្រជាច្រើន ពីសំណាក់អ្នកភូមិហើយតែងចូលចិត្តអញ្ជើញ ទៅប្រគុំរាល់ពេល​មាន​បុណ្យទានម្ដងៗ។

នៅក្នុងសកម្មភាពដ៏មមាញឹក ជាមួយនឹងការប្រគុំភ្លេងពិណពាទ្យ លោកគ្រូភ្លេង មៀច ធី បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា លោកបានបង្កើតជាវង់ភ្លេងពិណពាទ្យនេះឡើង ដើម្បីបានជួយក្រុមគ្រួសារក្មេងៗ​មួយ​ចំណែក និងមួយចំណែកទៀត ដើម្បីពង្រីកវិស័យសិល្បៈខ្មែរ និងបញ្ជាក់ថាភ្លេងពិណពាទ្យ ជាភ្លេងបុរាណ​របស់ខ្មែរ។ គ្រូភ្លេង មៀច ធី បានពន្យល់ទៀតថា លោកមានកូនសិស្ស ៥ក្រុម ហើយនេះជាក្រុមក្មេងៗជាងគេ ហើយគ្រប់ក្រុម សុទ្ធតែនៅក្នុងការបង្ហាត់របស់លោកទាំងអស់។ ចំណែកឯក្រុមដ៏ទៃទៀត មានសុទ្ធតែ​មនុស្ស​ពេញវ័យឡើង។ លោកបញ្ជាក់ថា រាល់ពេលចេញប្រគុំម្តងៗ គិតថ្លៃ៣៥ ម៉ឺនរៀល (៨៨ដុល្លា) ក្នុងមួយកម្មវិធី ហើយមានពេលខ្លះ ថ្លៃជាងនេះ ឬថោកជាងនេះ អាស្រ័យទៅលើទីតាំងនៃកាធ្វើដំណើរ។

មិនត្រឹមតែជាភ្លេងសម្រាប់ពិធីឧទ្ទិសប៉ុណ្ណោះទេ តែក្រុមម្ចាស់បុណ្យ និងអ្នកភូមិក៏បាននាំគ្នាឡករាំ​សប្បាយ​ជាមួយនឹងក្រុមភ្លេង ដែលមិនមែនចេះតែបទ«ពិណពាទ្យ»នេះ រហូតដល់ចប់កម្មវិធីដែលបានប្រារព្ធដែរ។

កូនសិស្សម្នាក់ក្នុងចំណោមកូនសិស្សទាំងប្រាំរបស់ លោកគ្រូភ្លេងខាងលើ កុមារា អាង សំអាត បាន​និយាយ​ថា គេរៀនភ្លេងនេះបានតែ៦ខែប៉ុណ្ណោះ រហូតដល់ពេលចេញមកប្រគុំតាមកម្មវិធីនេះ។ ប៉ុន្តែទាំងភ្លេង សម្រាប់​រាំ និង ភ្លេងប្រគុំនៅពេលថ្ងៃក្មេងប្រុសរូបនេះ អាចលេងបានទាំងអស់ជាមួយនឹងលោកគ្រូ និងមិត្តរួមក្រុម​ដ៏ទៃ​ទៀត យ៉ាងស្ទាត់ជំនាញ។

ព្រឹទ្ធាចារ្យម្នាក់ លោក ឌឹម លី នៅក្នុងភូមិខាងលើ បានពោលពាក្យសរសើរកុមារទាំងនេះ ដែលអាច​បញ្ចេញ​សម្ថភាពទាំងវ័យនៅតូចបែបនេះ ធ្វើឲ្យអ្នកដ៏ទៃឃើញ និងទទួលស្គាល់។ ជាពិសេសពួកគេ គឺជាទំពាំងដ៏ល្អ​សំរាប់ស្នងឬស្សី ទៅថ្ងៃអនាគត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...