ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវសភាដកចេញពីអំណាច
ញត្តិបន្ទោសនោះ ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ នៃប្រទេសកូរ៉េខាងត្បូង ដោយសម្លេងច្រើនលើសលប់ (២៣៤សម្លេងស្រប ទល់នឹង៥៦សម្លេងប្រឆាំង) ក្នុងព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
ប៉ុន្តែគេក៏ត្រូវនិយាយដែរថា ការទទួលបានសម្លេចគាំទ្រ ដ៏ច្រើនលើសលប់នេះ ក៏ដោយសារតែក្រុមតំណាងរាស្ត្រ ដែលជាអ្នកបង្កើតញត្តិបន្ទោស បានគម្រោមថានឹងចុះចេញពីតំណែង (ជាតំណាងរាស្ត្រ) ប្រសិនណាជាតំណាងរាស្ត្រ ចំនួន២៩រូបផ្សេងទៀត មកពីគណបក្សអភិរក្សនិយម (គណបក្សរបស់អ្នកស្រីប្រធានាធិបតី) មិនចូលរួមគាំទ្រ ឲ្យគ្រប់សម្លេងក្នុងការសម្រេច នូវញត្តិបន្ទោសនេះទេនោះ។
អ្នកស្រី ប៉ាក់ ហ្គុន-ហេ (Park Geun-Hye) នៅមានឈ្មោះ ជាប្រធានាធិបតីដដែល ប៉ុន្តែអ្នកស្រីមិនមានអំណាច ក្នុងការគ្រប់គ្រង់អង្គនីតិប្រតិបត្តិ របស់ប្រទេសកូរ៉េខាងត្បូងទៀតទេ។ នៅក្នុងតំណែង ដែលមានតែឈ្មោះនេះ អ្នកស្រីត្រូវរង់ចាំការសម្រេចចុងក្រោយ [...]