មានគេឃើញ យុត្ថារ៉ា ឆានី ចូលញ៉ាំអាហារមិនឲ្យប្រាក់
ករណីញ៉ាំចំណីមិនឲ្យប្រាក់ ជាបទល្មើសមួយ។ តែបើករណីនេះ កើតចេញពីទង្វើ របស់តារាណាម្នាក់នោះ វានឹងទៅហួសពីបទល្មើេស តែវានឹងក្លាយជារឿងអាស្រូវមួយ យ៉ាងអាក្រក់ជាទីបំផុត។ តើវាជាករណី ដែលបានកើតឡើង ទៅលើលោក យុត្ថារ៉ា ឆានី តាំងពីជិត១០ឆ្នាំមុនឬ?
រឿងនេះ មិនមែនជាស្នាដៃ ទើបនឹងនិពន្ធបង្កើតឡើងថ្មី ដោយការស្រមើស្រម័យទេ តែជាហេតុការណ៍ពិតមួយ ដែលអ្នកនិពន្ធខ្មែរ-អាមេរិកាំងដ៏ល្បីមួយរូប អ្នកស្រី កែវ ច័ន្ធបូរណ៌ បានជួបប្រទះដោយផ្ទាល់ តាំងពីពាក់កណ្ដាលឆ្នាំ២០០៦ នៅពេលដែលអ្នកស្រីបានទៅកំសាន្ដ នៅរមណីយដ្ឋាន ទឹកជ្រោះក្បាលឆាយ។
អ្នកស្រីបានផ្ដើមសរសេរ នៅលើជញ្ជាំងហ្វេសប៊ុករបស់អ្នកស្រី ដោយបានចូលសាច់រឿងភ្លាមថា៖ «កំពុងតែអង្គុយយោលអង្រឹងលេង ស្រាប់តែមានក្មេងស្រីអាយុប្រហែល១០ឆ្នាំ ជាកូនរបស់ម្ចាស់តូប នាំបុរសស្រី្ត ស្អាតៗពីររូប មកដល់រានអង្គុយលេង ជាប់នឹងរានរបស់ខ្ញុំ ហើយឃើញមនុស្សម្នា ជ្រួលជ្រើម ចោមរោមអើតអើម [...]