ស៊ឹម ថៃណា ស្និត​ស្នាល​ប្លែក​ជា​មួយ យុត្ថារ៉ា ឆានី

ថ្មីៗនេះ រូបថតស្និតស្នាលប្លែក រវាងអតីតស្វាមីអ្នកចន ច័ន្ទលក្ខណា លោក យុត្ថារ៉ា ឆានី និងតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ត្រូវបានយកមកបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក។ រូបភាពស្និតស្នាលប្លែកនេះ ត្រូវ​បាន​ទស្សនិកជន ដាក់​ការ​សង្ស័យ​ថា តារាទាំងពីរ កំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងសន្ធោសន្ធៅជាមួយគ្នា។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជា​លើក​ទី​មួយ​ហើយ បន្ទាប់ពី​​លោក យុត្ថារ៉ា ឆានី បាន​លែង​លះ​ជា​មួយ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត រាង​ខ្ពស់​ស្រលះ​អ្នក​នាង ចន ច័ន្ទលក្ខណា ដែល​គេ​បាន​ឃើញ​លោក​ស្និត​ស្នាល​ជា​មួយ​នារី​ដ៏​ទៃ។ ដំណឹង​ដែល​បាន​បែក​ធ្លាយ និង​កំពុង​ល្បី​សុះ​សាយ នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក យុត្ថារ៉ា ឆានី និង​កញ្ញា ស៊ឹម ថៃណា តែង​តែ​ទៅ​ណា​មក​ណា ជា​មួយ​គ្នា​ថែម​ទៀត​ផង។

តាមរយៈ​រូបថត ដែល​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ និង​ចែក​ចាយ​គ្នា​យ៉ាង​ព្រោង​ព្រាត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក យុត្ថារ៉ា ឆានី និង​កញ្ញា ស៊ឹម ថៃណា ម្ចាស់​បទ​«បេះដូង​ឆ្កួត» ត្រូវ​បាន​មើល​ឃើញ​ប្រៀប​ដូច​ជា​គូរ​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​មួយ​គូរ ដែល​កំពុង​ប្រលោម​នែប​ណិត​គ្នា។ ពួក​គេ​អង្គុយ​ញ៉ាំ​បាយ​ជា​មួយ​គ្នា យ៉ាង​កៀក​កិត​គ្នា ស្អិត​ល្មួត ដែល​ខុស​ប្លែក​ពី​ពាក្យ​ថា​«មិត្ត​ភក្តិ» និង​«មិត្ត​រួម​អាជីព»។

បន្ទាប់ពីរូបភាពជិតជិតរបស់អ្នកទាំងពីរ ដែលបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្កឲ្យ​មាន​ចម្ងល់ពីទស្សនិកជនជាច្រើន ឆ្ងល់ឡើងថា តារាទាំងពីរដួងនេះមានទំនាក់ទំនង ផ្អែមល្ហែម ស្និតស្នាលជាមួយ​គ្នាតាំងពីពេលណា? ហើយថាតើទំនាក់ទំនងនេះ នឹងបន្តបានយូអង្វែងរហូតដល់ពេលណា?

យ៉ាងណាចម្ងល់មួយនេះ មិនទាន់ត្រូវបានអតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខណា និងតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ចេញមុខស្រាយនៅឡើយ។ ប៉ុន្តែមានទស្សជិកម្នាក់អះអាងនៅក្នុងប្រអប់បញ្ចេញមតិថា៖ «ពត៌មាន​នេះខុសហើយ រូបនេះថតកាល៤ឆ្នាំមុន គឺក្នុងរឿងប្រពន្ធភ្លេចប្តីភ្លាត់»។ បើអញ្ចឹងទៅវិញទេ ទំនងជាមកពី​រូប​នេះទេដឹង បានជាអតីតប្ដីប្រពន្ធស្រឡាញ់គ្នារហូតមានកូន លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខណា ឈានទៅដល់ការលែងលះគ្នា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...