ចន ច័ន្ទលក្ខិណា អន់ចិត្តនៅពេលទស្សនិកជនបង្អាប់តារាខ្មែរ និងសរសើរតារាបរទេស
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៤
- កែប្រែចុងក្រោយ: August 29, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំយល់អារម្មណ៍របស់អ្នកសិល្បៈ ដែលទទួលរងការិះគន់របស់មហាជន សម្រាប់ខ្ញុំទទួលឡើងឆ្អែតឆ្អន់ហើយ ហើយអារម្មណ៍មួយនេះវា ដក់ជាប់រហូត តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ខ្ញុំអាចជំនះនូវការរិះគន់ទាំងអស់» នេះជាការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលអ្នកនាងបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង។
ការដែលអ្នកនាងសរសេរសារបែបនេះ ព្រោះតែអ្នកនាងចង់បង្ហាញឱ្យទស្សនិកជន ឃើញថា អ្នកនាងក៏ដូចជាអ្នកសិល្បៈខ្មែរភាគច្រើន មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ នៅពេលដែលតែងតែរងនូវការការរិះគន់ មិនចេះចប់មិនចេះហើយ ពីទស្សនិកជាជនរួមជាតិដូចគ្នា។ រីឯអ្នកសិល្បៈបរទេសវិញបែរជា ទទួលបានតែការលើកតម្កើង និងសរសើរមិនដាច់មាត់ពីទស្សនិកជនទៅវិញ។
បន្ថែមលើសពីនេះ ក្នុងពេលដែលអ្នកនាង បានចែករំលែកវីដេអូ ពីម្ចាស់គណនីម្ចាស់មួយ ដែលបានរិះគន់ចំពោះតារាសិល្បៈរបស់ខ្មែរ តារាសម្តែងជើងចាស់ មានឈ្មោះបោះសំឡេងល្បីក្នុងវិថីសិល្បៈរូបនេះសរសេរបន្តដោយ បង្កប់នូវអារម្មណ៍ឈឺចាប់យ៉ាងដូច្នេះថា អ្នកសិល្បៈគ្នាគ្មានមូលដ្ឋានខ្លួនឯងសម្រាប់ តម្រូវចិត្តមហាជនគ្រប់គ្នាទេ។ ដើម្បីទស្សនិកជន អ្នកសិល្បៈត្រូវធ្វើអ្វីដែលខ្លួនឯងមិនមែនជាខ្លួនឯង។
អ្នកនាងបានសរសេរដោយអារម្មណ៍ថ្នាំងថ្នាក់បន្តថា «អ្នកសិល្បៈតែងតែមានកាយវិការ អារម្មណ៍ក្លែងកា្លយនៅ ចពោះមុខមហាជន ពេលខ្លះទទួលរងមកវិញនូវ ការតបស្នងយ៉ាងឈឺចាប់មកវិញ ហើយគ្នា មិនអាចតបត បាន ក្រៅពីសម្ងំឱ្យគេរិះគន់ឱ្យឆ្អែត។ ប៉ុន្តែចំពោះតារាបរទេសវិញ នាំគ្នាគាំទ្រយ៉ាង ងប់ងល់ សូម្បីតែកូនអំបាត អ្នកសិល្បៈ គេដែលមិនល្បីស្មោះ តែនាំគ្នាលើកទូលគេ ដូចព្រះធ្លាប់ប្រោសជីវិតខ្លួន! អ្នកសិល្បៈឯងធ្វើអីក៏ខុស ធ្វើអីក៏ឆ្គង….តើយុត្តិធម៌ របស់អ្នកសិល្បៈខ្មែរ នៅឯណា?»។ ម៉េម៉ាយសាច់ខ្ចីកូនមួយរូបនេះ ប្រដូចទៅនឹងតារាហូលីវូធដែលបានធ្វើអត្ថឃាតថា «តួយ៉ាងដូចតារាភាពយន្ត Hollywood ដែលធ្វើអត្តឃាតខ្លួនឯងនេះ ក៏មកពីជំងឺសំពាធអារម្មណ៍»៕