ពិធី​បុណ្យ​អុំទូក នឹង​ប្រារព្ធ​ជា​ធម្មតា​វិញ​ក្នុង​ឆ្នាំ​ ២០១៤​នេះ

ពិធីបុណ្យអុំទូក ដែលខកខានក្នុងការប្រារព្ធ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយបញ្ហាផ្សេងៗនោះ នៅឆ្នាំ២០១៤នេះ នឹងប្រារព្ធធម្មតាឡើងវិញហើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 29, 2014
  • ប្រធានបទ: បុណ្យជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប ដែលជាបុណ្យប្រពៃណីខ្មែរដ៏ធំមួយ​របស់​កម្ពុជា នៅឆ្នាំ២០១៤នេះ នឹងត្រូវប្រារព្ធធ្វើឡើងជាធម្មតាវិញ បន្ទាប់ពិធីបុណ្យជាតិមួយនេះបានខកខាន ក្នុងការប្រារព្ធអស់រយៈពេល៣ឆ្នាំមកហើយ។ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែត​ប្រទីប នឹងប្រារព្ធធ្វើឡើងក្នុងរយៈពែល៣ថ្ងៃពីថ្ងៃទី៥ដល់ទី៧វិច្ឆិកាខាងមុខនេះ នៅតាមដងទន្លេសាប មុខ​ព្រះបរមរាជវាំង។ នេះបើតាមការជូនដំណឹងរបស់លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ លើ​ហ្វេសប៊ុករបស់លោក។

លោក គឹម គុណវឌ្ឍន៍ បានសរសេសេរនៅលើទំព័រហ្វេសប៊ុករបស់លោកបន្តថា គ្រប់ខេត្ត រាជធានី ត្រូវ​ធ្វើ​ការហ្វឹកហាត់ និងជ្រើសរើសទូក«ង» ទូក«ចែវ» ណាដែលមានចំណុះចាប់ពី ១៨ ខ្ទង់ឡើងទៅ និងមាន​ល្បឿនលឿន និងមានលក្ខណ:សមស្រប ។ រាជធានី និងខេត្ត ត្រូវចាត់ចំណាត់ថ្នាក់តាមលំដាប់លំដោយ ប្រភេទទូកលឿន មធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណ:មេប្រយោគផ្គូរផ្គងទូកនីមួយៗ។ រីឯ​ប្រទីប​គឺមាន ៩ គឺប្រទីបព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ ក្រសួង​មហាផ្ទៃ ក្រសួងទេសចរណ៏ និងប្រទីបសាលារាជធានីភ្នំពេញ។

អគ្គនាយកទូរទស្សន៍ជាតិរូបនេះថ្លែងបន្តថា៖ «ខ្ញុំជឿជាក់ថា ទូករបស់វត្ត ទូករបស់ខេត្ត រាជធានី និងទូក​របស់អង្គភាព ពិតជាត្រៀមរៀបចំពីពេលនេះទៅហើយ»។

គួររម្លឹកថា រាប់ចាប់តាំងពីឆ្នាំ២០១១មកព្រះ រាជពិធីបុណ្យអុំទូក ដែលជាព្រះរាជពិធីប្រពៃណីដ៏ធំ និង​យូរ​លង់​របស់កម្ពុជា បានខកខានរៀបចំ៣ឆ្នាំជាប់គ្នាដោយសារបញ្ជាផ្សេងៗ។ កាលពីឆ្នាំ២០១២ រដ្ឋាភិបាល​កម្ពុជា​បានសម្រេចលុបចោល នូវព្រះរាជពិធីបូណ្យប្រពៃណីជាតិមួយនេះ នៅមុខព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ ដើម្បីជាការគោរពនិងកាន់ទុក្ខ ចំពោះព្រះបរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ​នរោត្តម សីហនុ ដែលទើបសោយទិវង្គតកាលពីថ្ងៃឆ្លងភ្ជុំបិណ្ឌ ទី១៥ ខែតុលា ឆ្នាំ២០១២។

ពិធីបុណ្យអំទូកកាលពីឆ្នាំ២០១១ក៏ត្រូវបានលុបចោលម្តងរួចមកហើយ ដោយសារគ្រោះ​ទឹកជំនន់ធ្ងន់ធ្ងរ​ទូទាំងប្រទេស។ ក្នុងហេតុផល ទឹកជំនន់គំរាមកំហែងធ្ងន់ធ្ងរដូចគ្នា កាលពីឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសផ្អាកពិធីបុណ្យអុំទូកជាលើកទី៣ម្ដងទៀត។ បើគិតពីហេតុផលទាំងនេះ ការផ្អាក​ប្រារព្ធ​រាជពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ គឺធ្វើឡើង៣ឆ្នាំជាប់ៗគ្នា បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នា ស្លាប់​ប្រមាណ ជាង៣៥០នាក់ និងរបួសជាង៤០០នាក់ នៅលើស្ពានកោះពេជ្រ កាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០១០៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...