សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើឲ្យ​បញ្ឈប់​ចរាចរណ៍​ក្រដាស​ប្រាក់​១០០​ថ្មី

សហព័ន្ធនិស្សិតបញ្ញវន្ដកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលធ្វើការពិចារណាម្តងទៀត ចំពោះការដាក់ចរាចរណ៍នូវក្រដាសប្រាក់ថ្មី ដែលទើបនឹងប្រកាសចេញ។ សហព័ន្ធនិស្សិតបញ្ញកម្ពុជាលើកឡើងថា ការដាក់ចរាចរណ៍ក្រដាសប្រាក់១០០រៀលថ្មីនេះ ជាការមិនគោរពដល់សានាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 17, 2015
  • ប្រធានបទ: ប្រាក់ថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រដាស​ប្រាក់​១០០​រៀល​ប្រភេទ​ថ្មី ដែល​មាន​រូប​ព្រះ​ពុទ្ធ និង​ព្រះ​សង្ឃ ដែល​បាន​បោះពុម្ព និង​ប្រកាស​ឱ្យ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​សហព័ន្ធ​និស្សិត​បញ្ញ​វន្ដ​កម្ពុជា ទទូចឱ្យ​បញ្ឈប់​ចរាចរណ៍​ជា​បន្ទាន់ ដើម្បី​ជា​ការ​គោរព​ដល់​ព្រះ​ពុទ្ធ​សាសនា។

សេចក្ដី​ថ្លែង​ការណ៍​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចេញ​ថ្ងៃ​ទី១៦ ខែ​មករា បាន​ឱ្យ​ដឹង​ថា​ព្រះ​ពុទ្ធ​សាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​គោរព​បូជា។ ព្រះ​ពុទ្ធ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ដាក់​តំកល់​ព្រះ​ពុទ្ធ​រូប ព្រះ​ធម៌ និង​ព្រះ​សង្ឃ ដើម្បី​រម្លឹក​ដល់​គុណ​ព្រះ​ពុទ្ធ។ ការ​ដាក់​រូប​ព្រះ​លើ​លុយ គឺ​ជា​រូបភាព​មួយ​ហាក់​បី​ដូច​មិន​ឱ្យ​តម្លៃ​ព្រះ​ពុទ្ធ​រូប ព្រះ​សង្ឃ និង​កំពុង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ឆ្ពោះ​ទៅ​រក​ការ​ប្រមាថ​ព្រះ​របស់​ខ្លួន​ឯង ដោយ​មិន​ដឹង​ខ្លួន​អញ្ចឹង​ដែរ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «សូមឱ្យរដ្ឋាភិបាលកម្ពុជាទុកព្រះពុទ្ធសាសនា ជាសាសនាដ៏ឧត្តម្ភ សម្រាប់​ប្រទេសជាតិកម្ពុជា ព្រោះកាលណាលុយនោះចរាចរណ៍លើទីផ្សារគេ នឹងយកទៅប្រើប្រាស់ នឹងទុកដាក់​នៅ​កន្លែងដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដូចជាការដាក់ក្នុងហោប៉ៅមុខក្រោយ ការយក​ទៅ​ភ្នាល់ជាល្បែងស៊ីសងមានបៀរ អាប៉ោង ឬក្មេងៗយកទៅលេងឈូសស្បែកជើង។ល។»

សេចក្តីថ្លែងមួយនេះបន្ថែមថា៖ «ទោះជាកន្លងមក យើងឃើញថាតម្លៃជាតិមួយចំនួន ត្រូវបាននឹងកំពុង​បន្តុះ​បង្អាប់តាមរយៈរូបភាពផ្សេងៗ ដូចករណីយកប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះវិហារ រាជធានី​ភ្នំពេញ ឈ្នោះប្រទេសខ្មែរ វត្តភ្នំ និងវិមានឯករាជ្យជាដើម មកប្រើប្រាស់ជាផ្លាកសញ្ញារបស់ស្រាបៀរ និងបារី យ៉ាងណាក៏ដោយ តែសូមឱ្យពេលនេះ លើកលែងចំពោះព្រះពុទ្ធសាសនាមួយផង»។

ចំពោះការដាក់ព្រះពុទ្ធរូមលើក្រដាសប្រាក់ថ្មី បានធ្វើឱ្យមជ្ឈដ្ឋានទូទៅ បញ្ចេញប្រតិកម្មផងដែរ ជាពិសេស​បណ្តាមតិ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពួកគេយល់ថា ការដាក់រូបព្រះម្មាសម្ពុទ្ធលើកប្រដាស​ប្រាក់​ជា​រឿងមិនសម និងជាការប្រមាថដល់សាសនា។

នៅក្នុងសេចក្ដីប្រកាសថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្ដីពីលក្ខណៈសម្គាល់ក្រដាសប្រាក់ ១០០រៀល ចេញ​ផ្សាយ​ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រូបនៅខាងមុខ ជាព្រះឆាយាល័ក្ខណ៍នៃព្រះមហាវីរក្សត្រ សម្ដេច​ព្រះនរោត្ដម សីហនុ នៅពេលព្រះអង្គទ្រង់សាងព្រះផ្នួស។ នៅខាងឆ្វេងព្រះឆាយាល័ក្ខណ៍ ជារូបព្រះពុទ្ធ​កំពុង​ផ្ចាញ់មា។ រីឯខាងខ្នងផ្នែកខាងស្ដាំ ជារូបបដិមាមួយដ៏ធំ ដែលធនាគារជាតិបានហៅថា ជារូបបដិមាព្រះ​កែវ​មរកត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...