Posts tagged as "obésité"

កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា

កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា

ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្ន​មួយ​ដែល​វិស័យសុខាភិបាល ត្រូវការ​សង្រោះ​បន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗ នៅក្នុងប៉ុន្មានឆ្នាំ​ខាងមុខ​នេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ នេះជាការលើកឡើង របស់លោក កែមឡី ក្នុងបណ្តាញសង្គម​ផ្ទាល់​របស់​លោក។

លោកបានបន្ថែមថា ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា នៅតែជាបន្ទុក ដ៏ធ្ងន់ធ្ងរនៅឡើយ ដូចជា អត្រា​ស្លាប់​របស់ស្រ្តី ជុំវិញការសម្រាលកូន នៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់), អត្រាស្លាប់ របស់​កុមារ​ក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រាស្លាប់ របស់ប្រជាពលរដ្ឋដោយជំងឺ (៨៦,៥ ក្នុង​១.០០០​នាក់) និងមិនទាន់ឆ្លើយតប ទៅសេចក្តីត្រូវការពិត របស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត [...]

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ដំណឹងមិនសូវជាល្អប៉ុន្មានទេ សម្រាប់ក្រុមអ្នកចូលចិត្តទស្សនាភាពយន្ដ កាប់ចាក់ ឬហក់លោត គួរឲ្យ​ស្រៀវ​ស្ញើបហើបគូថពីកៅអី។ នោះគឺដោយសារតែ ទស្សនិកជនដែលនិយម ទស្សនាភាពយន្ដលោតហក់ ចូលចិត្ត​យកគ្រឿងកំប៉ិចកំប៉ុក មក«ញ៉ាំលេង» ច្រើនជាងទស្សនិកជន ដែលនិយមប្រភេទភាពយន្ដដទៃទៀត។ នេះ​ជាអ្វីដែល អ្នកស្រាវជ្រាវអាមេរិកាំងមួយក្រុម បានរកឃើញ ហើយបានយកមកចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ JAMA Internal Medicine កាលពីប៉ុន្មានថ្ងៃមុន។

នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចំនួនជិតពាក់កណ្ដាល រងគ្រោះនឹងភាពធាត់ចុកខ្លាញ់ ឬមានទំងន់​ខុសខ្នាតនោះ ក្រុមអ្នកស្រាវជ្រាវបានដាក់សំនួរថា តើវាជាការពិតឬទេ ដែលប្រភេទនៃកម្មវិធីមួយ បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ ឬនៅលើផ្ទាំងសំពត់សរ មានឥទ្ធិពលទៅលើបែបផែន នៃការទទួលទានអាហារ​ប្រចាំ​ថ្ងៃ? នៅលើព្រឹត្តិប័ត្រនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញចម្លើយ ដោយបានសរសេរថា៖ «យើងដឹងថា ទូរទស្សន៍ ឬរោងភាពយន្ដ [...]

៩មូលហេតុ និង​យុទ្ធសាស្រ្ត ដើម្បី​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ

៩មូលហេតុ និង​យុទ្ធសាស្រ្ត ដើម្បី​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ

ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់​ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ ខាង​ក្រោម​នេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។


រក្សារូបរាងរបស់អ្នក មិនត្រឹមតែជួយសុខភាពឲ្យអ្នកខ្លួនប៉ុណ្ណោះទេ តែបង្កភាពរីករាយ ដល់អ្នកនៅជុំវិញនោះផង។ (រូបថតឯកសារ)

សុខភាព - បើសិនជាការហាត់ប្រាណ និងការបរិភោគអាហារត្រឹមត្រូវ [...]

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

ការសិក្សាស្រាវជ្រាវមួយ បានសំយោគសេចក្ដី កាលពីថ្ងៃអង្គាទី ២២សីហានេះថា ការអោយថ្នាំដែលមានលក្ខណៈ ប្រឆាំងនឹងជីវះ (អង់ទីប៊ីយ៉ូទីក antibiotiques) ទៅអោយទារកមានអាយុ តិចជាង៦ខែប្រើប្រាស់នៅថ្ងៃនេះ នឹងបង្កអោយ ទារកនេះ មានរោគធាត់ចុក ខ្លាញ់ នៅពេលធំឡើង។


កុមារដែលធាត់ចុកខ្លាញ់ម្នាក់នេះ កំពុងលេងបាល់របស់ខ្លួន

អ្នកសហស្រាវជ្រាវម្នាក់ គឺលោក ឡេអូណាដូ ត្រាសានដេ (Leonardo Trasande) មកពីសកលវិទ្យាល័យ ញ៉ូយក នៃ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងធ្លាប់តែបានគិតថា រោគធាត់ចុកខ្លាញ់ មានកើតតែនៅលើមនុស្សធំ នៅពេល ដែលមនុស្សនោះទទួលទានអាហារច្រើនជ្រុល និងមិនធ្វើកីឡាអោយបានគ្រប់គ្រាន់។ តែការសិក្សាស្រាវជ្រាវ កាន់តែ ច្រើនឡើងៗ បានពន្យល់ថា វាមានភាពស្មុគ្រស្មាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...