៩មូលហេតុ និងយុទ្ធសាស្រ្ត ដើម្បីកំចាត់ជាតិខ្លាញ់នៅក្បាលពោះ
- ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃ០៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ ខាងក្រោមនេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។
រក្សារូបរាងរបស់អ្នក មិនត្រឹមតែជួយសុខភាពឲ្យអ្នកខ្លួនប៉ុណ្ណោះទេ តែបង្កភាពរីករាយ ដល់អ្នកនៅជុំវិញនោះផង។ (រូបថតឯកសារ)
សុខភាព - បើសិនជាការហាត់ប្រាណ និងការបរិភោគអាហារត្រឹមត្រូវ នៅតែមិនអាចជួយលោកអ្នក ក្នុងការកាត់បន្ថយជំងឺនេះបានទេ នោះប្រហែលអាចបណ្តាល មកពីមូលហេតុអរម៉ូន អាយុ។ល។ ដែលធ្វើឲ្យជាតិខ្លាញ់ នៅនឹងក្បាលពោះរបស់អ្នកពិបាកកែប្រែបាន។ដូច្នេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកករណី៩យ៉ាង អាចបណ្តាលឲ្យការសម្រកជាតិខ្លាញ់ត្រង់ក្បាលពោះ មិនអាចសម្រេចបានដោយជោគជ័យ និងដំណោះស្រាយមួយចំនួន។
១. អាយុរបស់អ្នកកាន់តែចាស់ទៅៗ
នាពេលអាយុរបស់អ្នកកាន់តែចាស់ទៅៗ កោសិកាលូតលាស់ និងស្ថេរភាពទម្ងន់ ក្នុងរាងកាយរបស់អ្នក ក៏ចាប់ផ្តើមផ្លាស់ប្តូរទៅតាមនោះដែរ។ ទាំងបុរសនិងស្រ្តី ជួបប្រទះនូវបញ្ហាពិបាក ក្នុងការរំលាយអាហារ ដែលជាហេតុធ្វើឲ្យ សារធាតុកាឡូរី ដែលត្រូវការចាំបាច់សម្រាប់រាងកាយធ្លាក់ចុះ ព្រមទាំងបរិមាណអាហារ និងកាកសំណល់ដែលនៅសល់ក្នុងក្រពះ និងពោះវៀន បំលែងទៅជាជាតិខ្លាញ់វិញ។ ជាពិសេសបញ្ហានេះ កើតឡើងច្រើនចំពោះស្រ្តី បន្ទាប់ពីអស់រដូវ។ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ខាងផ្នែកឱសថ ឈ្មោះ ម៉ែឃើល ជេនសាន់ (MiChael Jensen) ផ្នែកអរម៉ូននៃគ្លីនិកម៉ាយូ (Mayo) បាននិយាយថា បើសិនជាស្រ្តីជួបបញ្ហាស្រកទម្ងន់ បន្ទាប់ពីអស់រដូវ វាអាចជាមូលហេតុ បណ្តាលឲ្យកើនជាតិខ្លាញ់ត្រង់ក្បាលពោះ។
២. អ្នកធ្វើការសម្រកទម្ងន់ខុសវិធីសាស្រ្ត
ជារៀងរាល់ថ្ងៃ អ្នកអាចប្រើវិធីហាត់ប្រាណមួយចំនួន ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ ត្រង់ក្បាលពោះ ប៉ុន្តែវានៅតែ គ្មានប្រសិទ្ធភាពទៀត។ អ្នកស្រីវេជ្ជបណ្ឌិត សេនហ្គី ខាស៊ីសាប (Sangeeta Kashyap) ផ្នែកអរម៉ូននៃគ្លីនិកក្លេវេឡេន (Cleveland) បាននិយាយថា អ្នកត្រូវតែហ្វឹកហ្វឺន ដើម្បីថែរក្សាស្ថេរភាពទម្ងន់ បេះដូង និងសរសៃឈាម។ លោក ខេត ប្លាតុន (Kate Potton) ឯកទេសផ្នែកតមអាហារបាននិយាយថា ការហ្វឹកហ្វឺនបង្កើនភាពរឹងមាំផ្នែកសាច់ដុំ និងជួយដុតជាតិខ្លាញ់បានច្រើនជាង។ លោកបានផ្តល់អនុសាសន៏បន្ថែម ឲ្យហាត់ប្រាណពង្រឹងសាច់ដុំកំរិតមធ្យម ២៥០នាទីក្នុងមួយសប្តាហ៏ ឬហាត់ប្រាណពង្រឹងសាច់ដុំកំរិតខ្ពស់ ត្រឹម១៥០នាទី ក្នុងមួយសប្តាហ៏។
៣. ការបរិភោគអាហារវិចខ្ចប់ច្រើន
លោក ប្លាតុងបាននិយាយថា ប្រភេទអាហារវិចខ្ចប់ជាច្រើន ដូចជានំបុ័ង នំពងទា ស្ករគ្រាប់ ភេសជ្ជៈផ្អែម បង្អែមជាដើម នឹងធ្វើឲ្យបង្កើនសារធាតុខ្លាញ់ក្នុងរាងកាយ។ ម្យ៉ាងវិញទៀត ការដុះក្បាលពោះនេះ បណ្តាលឲ្យមានការរលាក។ ការបិរភោគអាហារធម្មជាតិ ដូចជាបន្លែ និងផ្លៃឈើ នឹងបង្កើន សារធាតុអុកស៊ីតប្រឆាំងការរលាក និងការដោះក្បាលពោះ។ ការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការបិរភោគផ្កាឈូករ័ត្ន និងប្រភេទខ្លាញ់ត្រីសាម៉ុង មានឥទ្ធិពលប្រឆាំងនឹងការរលាកក្នុងរាងកាយបាន។ ទោះយ៉ាងណា ការបរិភោគជាតិខ្លាញ់ខ្លាំងពេក និងបង្កឲ្យកើនឡើងនៃទម្ងន់ទៅវិញ។
៤. ការហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណមិនគ្រប់គ្រាន់ ឬដិតដល់ អាចពិបាកក្នុងការដុតជាតិខ្លាញ់ក្នុងពោះ។ យោងតាមសិក្សាមួយ ដែលចេញផ្សាយជាសាធារណ ដោយសារព័ត៌មាន វេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា និងលំហាត់ប្រាណ បានសរសេរថា មនុស្សដែល ខិតខំហាត់ប្រាណដុតកម្តៅសាច់ដុំកំរិតខ្ពស់ មានប្រសិទ្ធិភាពខ្ពស់ ក្នុងការរំលាយជាតិខ្លាញ់ក្បាលពោះ ជាងអ្នកហាត់ប្រាណដុតកម្តៅសាច់ដុំកំរិតទាប។
៥. អ្នកកំពុងមានបញ្ហាថប់អារម្មណ៏
ការកើតឡើងនូវបញ្ហាជាច្រើន ងាយស្រួលបង្កឲ្យអ្នកកើតនូវជំងឺថប់អារម្មណ៏ ដែលងាយស្រួលកើតឡើង នៅពេលអ្នកឈានជើង ចូលដល់វ័យកណ្តាល។ ការកើនឡើងនៃបញ្ហាផ្លូវចិត្តនេះហើយ ដែលបង្កឲ្យភាពតាន់តឹងនៃអ័រម៉ូន ក្នុងរាងកាយបង្កើនការផលិតសារជាតិខ្លាញ់ និងជំរុញការផលិតខ្លាញ់ក្នុងកោសិកា។ គឺមូលហេតុនៃការផលិតសារជាតិខ្លាញ់ខ្ពស់ ខុសប្រក្រតីនេះហើយ ដែលអាចបណ្តាលឲ្យឡើងក្បាលពោះ។
៦. ការគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែឲ្យអ្នកមានអាយុខ្លីទេ ប៉ុន្តែវាថែមទាំង ធ្វើឲ្យឡើងខ្លាញ់ក្នុងក្បាលពោះផងដែរ។
យោងតាមការសិក្សាស្រាវជ្រាវជាច្រើន បានកំណត់ថា ការគេងល្អបំផុត គឺគេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។
៧. អ្នកមានរាងមូលដូចផ្លែប៉ោម
ប្រសិនបើអ្នកជាប្រភេទមនុស្ស ដែលមានរាងមូលនៅចំកណ្តាល ត្រង់ត្រគាក និងភ្លៅ អាចបណ្តាលមកពីតំនពូជ ដែលជាហេតុបណ្តាលឲ្យធាត់ ដូចអ្វីដែលលោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap) និយាយថា វាជារឿងមិនអាចទៅរួច។
៨. បណ្តាលមកពីអ្នកឈឺ
បើសិនអ្នកមានកម្រិតអ័រម៉ូន testosterone ក្នុងខ្លួនរបស់អ្នក មានកំរិតខ្ពស់ ដែលជាហេតុបណ្តាលឲ្យកើតជំងឺ syndrome (PCOS) ដែលជាហេតុបណ្តាលឲ្យអ្នកមានភាពពិបាក ក្នុងការបញ្ចុះទម្ងន់។ លោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap) បាននិយាយថា បើអ្នកមានរាងដូចផ្លែប៉ោម ហើយឡើងទម្ងន់នោះ យកល្អ អ្នកគួរតែទៅជួប ជាមួយវេជ្ជបណ្ឌិតរបស់អ្នកទៅប្រសើរជាង។ ម្យ៉ាងវិញទៀត វាអាចជាមូលហេតុ នៃការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមផងដែរ។
៩. អ្នកគ្មានឆន្ទៈក្នុងការបញ្ចុះទម្ងន់
ការសម្រកខ្លាញ់ក្បាលពោះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះវាត្រូវការពេលវេលា និងឆន្ទៈក្នុងការហ្វឹកហ្វឺន។ ករណីអ្នកគ្មានឆន្ទៈក្នុងហ្វឹកហាត់ទេ នោះអ្វីៗចាប់ទុកថា នឹងគ្មានប្រសិទ្ធិភាពឡើយ។ ដូចអ្វីដែលលោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap)បាននិយាយថា បើអ្នកមានឆន្ទៈក្នុងការធ្វើការងារវា អ្នកប្រាកដជាអាចកែប្រែធម្មជាតិ នៃជីវៈរបស់អ្នក និងកម្ចាត់ជាតិខ្លាញ់បាន៕