ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែ​ចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាព​ស្រស់​បំព្រង​ឡើង។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: April 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែ​ចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាព​ស្រស់​បំព្រង​ឡើង។


«បងចង់បានកូនខ្លាំងណាស់ អូនសម្លាញ់។ តើយើងមានសង្ឃឹមឬទេ?» (រូបថតភាពយន្ដ)

សុខភាព - អាហារត្រូវបានអ្នកជំនាញខាងរោគស្ត្រីមួយចំនួន ទទួលស្គាល់ពីសារៈសំខាន់ នៃសារធាតុរបស់វា ក្នុង​ការ​បង្កើននូវសារធាតុអ័រម៉ូនក្នុងរាងកាយ តាមរយៈម្ហូបអាហារដែលត្រូវបានជ្រើសរើសក្នុងរាងកាយ និងជួយ​សម្រួល​ដល់វដ្តរដូវ របស់ស្រ្តីបានល្អថែមមួយកំរិត។

១. បរិភោគអាហារជួយបំប៉នឈាម
ការបរិភោគអាហារបំប៉នឈាម កំឡុងពេលមករដូវមួយសប្តាហ៏ និងជួយបំពេញឈាម ដែលបាត់បង់កំឡុង​ពេល​នេះ។ អាហារទាំងនោះ មានដូចជា សាច់ ត្រី ស៊ុត សណ្តែកខ្មៅ គ្រាន់ឡេទីន(Lentils) សារាយ(Kelp) មើមស្ពៃ​បៃតង​ខ្មៅ ដូង ឆឺ ទំពាំងបាយជូក្រហម និងផ្លែraspberry។

២. បង្កើនការទទួលទានវិតាមីនC
កំឡុងពេលមួយសប្តាហ៏ នៃការមករដូវនេះ អ្នកគួរតែបំប៉នដោយសារធាតុដែក ដែលមាននៅក្នុងក្រូច ស្វាយ ស្ត្ររបឺរី សណ្តែក។

៣. បរិភោគអាហារជំនួញកោសិកាអូវុល
ការញុំអាហារបំប៉នដល់អូវុល មុនពេលដំណើរអូវុលរបស់ស្រ្តីធ្លាក់មួយសប្តាហ៏នឹងល្អដល់សុខភាព។ អាហារ​ប្រភេទ​នេះ មាននៅក្នុងសាច់ស្រស់ ត្រី ត្រីប្រឡាក់ ខ្យង ស៊ុត និងទឹកដោះគោស្រស់ៗ(ទឹកដោះគោសរីរាង្គ) កំរិតមធ្យម​ជា​ប្រចាំថ្ងៃ។

៤. បរិភោគអាហារសម្បូរដោយវីតាមីនE
មុនកំឡុងនៃការវិវត្តន៏ របស់កោសិកាអូវែល ស្រ្តីដែលចង់មានបុត្រ គួរជ្រើសរើសការបរិភោគ គ្រាប់ធញ្ញជាតិ គ្រាប់​ផ្លែឈើ ដំឡូងផ្អែម ប្រេងដូងស្រស់ៗ ប្រភេទបន្លែបៃតង និងផ្លៃបឺរ។

៥. បរិភោគអាហារសម្បូរដោយវីតាមីនBខ្ពស់
កំឡុងពេល នៃការវិវត្តន៍របស់អូវុល ស្ត្រីគួរជ្រើសរើសអាហារ សម្បូរទៅដោយវីតាមីនបេខ្ពស់ ដែលជួយដល់ការវិវត្តន៏ ស៊ុតនិងកោសិកាស្បួន។ ប្រភេទអាហារទាំងនោះមាន បន្លៃបៃតង គ្រាប់ធញ្ញជាតិ ស៊ុត និងសាច់ស្រស់។

៦. អាហារសម្បូរដោយជាតិស័ង្កសី
ការបរិភោគអាហារសម្បូរដោយសារធាតុស័ង្កសី កំឡុងពេលមកអូវុល នឹងជួយឲ្យកោសិកាសេរីរាង្គនិងប្រព័ន្ធស្មាំង ដំណើរការល្អ។ អាហារដែលសម្បូរដោយជាតិដែក មាននៅក្នុង សាច់ស្រស់ សាច់ត្រី សាច់មាន់ ស្រូវសាលី ស៊ុត និងផ្លៃល្វា។

៧. ញុំអាហារឆ្អិន
កំឡុងពេលនៃការលូតលាស់អូវុលក្នុងអូវែនេះ អ្នកត្រូវតែញុំាអាហារឆ្អិនៗ ដូចជាស៊ុប ដើម្បីរក្សាសីតុណ្ហភាព និង​ស្បួនខ្ពស់។

៨. ចៀសវាងអាហារដែលសម្បូរដោយជាតិស្ករ កាហ្វេរអ៊ីន និងគ្រឿងស្រវឹង
អាហារសម្បូរទៅដោយជាតិស្ករ កាហ្វេរអ៊ីន និងគ្រឿងស្រវឹង នឹងធ្វើឲ្យស្ត្រីប្រឈមមុខ នឹងការមិនមានកូន ជា​ពិសេសចំពោះស្រី្ត ដែលមានកើតរោគ PMS។

៩. បង្កើនការបរិភោគទឹក និងអាហារមានជាតិសសៃ
អ្នអាចបរិភោគទឹក និងអាហារជាតិសសៃឲ្យបានច្រើន ដើម្បីជួយដល់ថ្លើម និងក្នុងការបំលែងអាហារក្នុងរាងកាយ ដែលជាដើមហេតុធ្វើឲ្យកើតជំងឺមួយចំនួន ដូចជាអាការហើមពោះ ឈឺចាប់និងអារម្មណ៏មិនល្អ។

១០. បរិភោគម្នាស់
បើសិនអ្នកព្យាយាមចង់មានគត៌ អ្នកគួរតែព្យាយាមទទួលទានម្នាស់ មួយសប្តាហ៏មុនពេលនៃការធ្លាក់រដូវ ពីព្រោះ​វាជួយឲ្យស្បួនឡើងក្រាស់ និងជួយដល់ការលូតលាស់របស់ស៊ុតក្នុងស្បួន៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...