ឃុំ​កូន​ប្រុស​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ឆ្កែ រួច​ចាក់​ទឹក​ស៊ីរ៉ូ និង​ដី​ពី​លើ

ស្ត្រីមួយរូប បានឃុំកូនប្រុសអាយុ៦ឆ្នាំរបស់ខ្លួន ប្រមាណជា២ម៉ោង នៅក្នុងទ្រុងដាក់សត្វ។ មិនត្រឹមតែឃុំខ្លួនធម្មតា​ទេ តែស្ត្រីរូបនោះថែមទាំងបានចាក់ស្រោចពីលើទ្រុងនោះ នូវទឹកស៊ីរ៉ូ និងដីសម្រាប់សត្វឆ្មារបន្ទោបង់។ សម្រាប់ស្ត្រី​រូបនេះ អំពើនេះត្រូវបានគាត់ពន្យល់អះអាងថា ធ្វើដើម្បីអប់រំកូនប្រុសរបស់គាត់ តែសម្រាប់អាជ្ញាធរ វាជាអំពើព្រៃផ្សៃ​អមនុស្សធម៌​បំផុត។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីមួយរូប បានឃុំកូនប្រុសអាយុ៦ឆ្នាំរបស់ខ្លួន ប្រមាណជា២ម៉ោង នៅក្នុងទ្រុងដាក់សត្វ។ មិនត្រឹមតែឃុំខ្លួនធម្មតា​ទេ តែស្ត្រីរូបនោះថែមទាំងបានចាក់ស្រោចពីលើទ្រុងនោះ នូវទឹកស៊ីរ៉ូ និងដីសម្រាប់សត្វឆ្មារបន្ទោបង់។ សម្រាប់ស្ត្រី​រូបនេះ អំពើនេះត្រូវបានគាត់ពន្យល់អះអាងថា ធ្វើដើម្បីអប់រំកូនប្រុសរបស់គាត់ តែសម្រាប់អាជ្ញាធរ វាជាអំពើព្រៃផ្សៃ​អមនុស្សធម៌​បំផុត។


ទ្រុងឆ្កែ ដែលយកមកឃុំកុមារ។ (រូបថត Douglasville Police)

ហិង្សាលើកុមារ - «ខ្ញុំបានគិតថា ម៉ែឯងស្រឡាញ់ខ្ញុំ» នេះជាអ្វីដែលកូនក្មេងអាយុ៦ឆ្នាំ បាននិយាយទៅកាន់ម្ដាយ​របស់វា បន្ទាប់ពីម្ដាយចិត្តអាក្រក់រូបនេះ បានឃុំខ្លួនកុមារដ៏តូច អស់រយៈពេល២ម៉ោង ទៅក្នុងទ្រុងរបស់សត្វឆ្កែ ជា​មួយនឹងទារុណកម្មដែលគេមិនធ្លាប់ជួប កាលពីថ្ងៃសៅរ៍ទី១៩ ខែមេសាកន្លងមកនេះ។ ហេតុការណ៍ដ៏ហួសចិត្ត បាន​កើតឡើងនៅក្នុងទីក្រុង ឌូក្លាសវីល (Douglasville) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងអាត្លង់តា (Atlanta) សហរដ្ឋ​អាមេរិក។

នាង គ្រីស្ទ័ល ជេន ហូស្ទេធើរ (Crystal Jean Hostetter) ម្ដាយចិត្តអាក្រក់អាយុ២៤ឆ្នាំ ដែលមានជំនួយពីស្ត្រីស្នេហ៍​អាយុ៣០ឆ្នាំម្នាក់ទៀត រស់នៅជាមួយគ្នានោះផង បានយកឥដ្ឋមួយដុំដាក់​លើក្បាល​របស់​កុមារ រួចចាក់​ស្រោចនូវ​ទឹកស៊ីរ៉ូពីលើដៃ និងជើងរបស់កុមារ ដែលជាកូនរបស់ខ្លួន។ ជាទង្វើដ៏អាក្រក់មួយ ទៅលើកូន​របស់ខ្លួន ដែលធ្លាប់​មានជំងឺភ័យខ្លាចតាំងពីតូច ជាពិសេសភ័យខ្លាច នឹងមានអ្វីមកប៉ះសាច់របស់វា។ ប៉ុន្តែទារណកម្ម​មកលើកុមារ​នៅ​មិនទាន់បញ្ចប់ទេ ព្រោះម្ដាយចិត្តទុរយស បានចាក់នូវទឹកស៊ីរ៉ូ  បូករួមនឹងដីសម្រាប់សត្វឆ្មារបន្ទោបង់​ប្រើប្រាស់រួច ដាក់បន្ថែមពីលើកុមារនោះបន្តទៀត។

កុមារត្រូវបញ្ជូនឲ្យគ្រួសារផ្សេងយកទៅបីបាច់

ជូនដំណឹងដោយសាក្សីនៅក្បែរនោះ ដែលស្ដាប់លឺសូរសម្រែកដ៏រន្ធត់របស់កុមារថា «កុំសម្លាប់ខ្ញុំ!ៗ!» កងកម្លាំង​នគរបាលបានធ្វើអន្តរាគមន៍ នៅពេលភ្លាមៗបន្ទាប់មក។ ស្ត្រីទាំងពីរ បានថ្លែងរៀបរាប់ថា ពួកនាងគ្រាន់តែ​ធ្វើការ​«អប់រំ» កូនចៅរបស់ខ្លួនប៉ុណ្ណោះ។ តែអាជ្ញាធរមិនបានជឿពាក្យទាំងនេះទេ ហើយបានចោទប្រកាន់ស្ត្រីទាំងពីរនាក់ ពីបទប្រព្រឹត្តិនូវទង្វើសាហាវព្រៃផ្សៃ អមនុស្សធម៌ទៅលើកុមារ និងមានចរិកគ្រោះថ្នាក់ធ្ងន់ធ្ងរនោះថែមទៀត។ ស្ត្រី​ទាំងពីរ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្ដោះអាសន្ន រងចាំថ្ងៃឡើងសវនាការកាត់ទោស។

គ្រួសារនេះ ទើបនឹងផ្លាស់មករស់នៅក្នុងទីក្រុងនេះ កាលពីពេលថ្មីៗនេះ។ នគរបាលតំបន់ បានថ្លែងថា ខ្លួនកំពុង​ទាក់ទងទៅតំបន់ដែលគ្រួសារនេះរស់នៅពីមុន ដើម្បីចង់ដឹងថា តើធ្លាប់មានរឿងបែបនេះ កើតឡើងឬទេ?

រីឯកុមារវិញ ត្រូវបានគ្រួសារផ្សេងទៀត ទទួលយកទៅចិញ្ចឹមបីបាច់ជាបណ្ដោះអាសន្នសិន។ នាយនគរបាល​ប្រចាំ​តំបន់ ដែលបានសាកសួរកុមារ បាននិយាយថា រូបរាងខាងក្រៅរបស់កុមារ មានលក្ខណៈធម្មតា តែផ្លូវចិត្តទំនងជា​មានការប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលនោះ កុមារបានស្រែកសួរដំណឹងពីម្ដាយ ហើយបានសុំឲ្យ​នគរបាល ទៅ​ជួយម្ដាយរបសខ្លួននោះផង៕


នាង គ្រីស្ទ័ល ជេន ហូស្ទេធើរ (រូបខាងឆ្វេង) និងស្រីស្នេហ៍របស់ខ្លួន។ (រូបថត Douglasville Police)

---------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...