រ៉ូលីន មានអ្នកនៅក្នុងចិត្ត... ជាស្រី!
រ៉ូលីន បានធ្វើឱ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបាននិយាយថា លោកកំពុងសេបគប់មនុស្ស ដែលអនាគត អាចជាអ្នករួមដំណើរជីវិត ជាមួយលោក។ អ្វីដែលធ្វើឱ្យគេ កាន់តែភ្ញាក់ផ្អើល ថែមទៀតនោះ មនុស្សដែលលោក កំពុងសេបគប់នោះ គឺជាមនុស្សស្រី។ គេស្ទើរតែមិនជឿថា គូស្នេហ៍របស់លោកជាស្រីឡើយ ព្រោះថា ជារឿយៗ លោកចូលចិត្ត ធ្វើខ្លួនជាមនុស្សស្រី ដែលគេតែងតែហៅលោក ថា«ខ្ទើយ»។
តាមរយៈសារព័ត៌មានក្នុងមួយ តារាដែលតែងហៅខ្លួនឯងថា ប្រពន្ធរបស់លោកតាប៊ុយរូបនេះ បានបង្ហើបថា បច្ចុប្បន្ននេះ លោកកំពុងមានទំនាក់ទំនង ជាមួយស្រីម្នាក់ ហើយក៏កំពុងសិក្សាមើលចិត្តគ្នា មើលថ្លើមគ្នា ទៅវិញទៅមកផងដែរ។ ហើយអ្នកទាំងពីរបានស្គាល់គ្នា ជាងមួយឆ្នាំមកហើយ។
រ៉ូលីនបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល ដែលលោក មានទំនាក់ទំនងស្នេហា ជាមួយមនុស្ស ម្នាក់នោះ មានអនុស្សាវរីយជាច្រើនជាមួយគ្នា ទាំងសប្បាយ និងទឹកភ្នែក។ លោកបានសរសើរដៃគូ ម្នាក់នោះថា [...]