រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

ប្រិយមិត្តទាំងឡាយ ប្រាកដច្បាស់ក្នុងចិត្តណាស់ ថារវាងអ្នកនាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយណាស្អាតជាងនោះ។ ប៉ុន្តែហេតុអ្វីបានជា អ្នកនាង សុខ សោម៉ាវត្តី បង្ហោះសារជាច្រើន បង្ហាញពីអារម្មណ៍តូចចិត្ត ព្រោះតែរូបសម្រស់អ្នកនាង ប្រៀបមិនបាននឹងរ៉ូលីនទៅវិញ?
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 17, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយធ្វើការប្រៀបធៀប រូបសម្រស់អ្នកនាងទៅតារាសម្តែង ស្រីមិនចំស្រី ប្រុសមិនចំប្រុស Miss Photo city ហៅ រ៉ូលីន។

អមជាមួយ និងរូបភាពនៃការតុបតែងខ្លួនបែបកំប្លែង ពិធីការិនីរូបស្រស់កូនមួយ អ្នកនាងសុខ សោម៉ាវត្តី បានសរសេរសារបង្ហោះលើ ទំព័រហ្វេសប៊ុករបស់នាងថា «ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ» និងមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពីអារម្មណ៍តូចចិត្ត ថានាងមិនស្អាត ដូចតារាសម្បូរទេពកោសល្យសិល្បៈ ច្រើនជំនាញលោក ជួប ចាន់កក្តដា ហៅកញ្ញា រ៉ូលីន។

វាពិតជារឿងមួយ មិនគួរឱ្យជឿ ដែលពីធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិន​ស្អាតដូចជា កញ្ញា រ៉ូលីន យ៉ាងដូច្នេះ។ ក្នុងពេលដែរតារាទាំងពីរ ធ្វើជាពិធីករួមគ្នា ក្នុងកម្មវិធី ការប្រកួត​កីឡា​កាយវប្បកម្មលើកទី៤ នៅខេត្តសៀមរាប កាលថ្ងៃទី ៦ ខែកញ្ញា ២០១៤ អ្នកនាង សុខ សោម៉ាត្តី បាន​លើក​ឡើងថា៖ «ពេលជិត កញ្ញារ៉ូលីន បានដឹងថាខ្លួនឯង ចាញ់ រ៉ូលីន ដាច់»។ សម្រាប់មិត្តមួយចំនួនវិញ បានឆ្លង​ឆ្លើយពាក្យលេងសើចជាមួយដែរថា៖ «នេះដោយសារតែបងស្រីអាក្រក់ មិនដល់រ៉ូលីន»។

បើនិយាយសមត្ថភាពវិញ ជួនកាលពិធីការិនី សម្តីផ្អែមស្រទន់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី អាចនឹងមិនឈ្នះតារាសម្តែង និងចម្រៀង Miss Photo city ហៅ រ៉ូលីន ព្រោះអ្នកណាក៏ដឹងដែរថា តារារូបមានទេពកោសល្យជាច្រើនជំនាញ ដូចច្រៀង ជាសម្លេងមនុស្សប្រុសមនុស្ស សម្តែងបានជាច្រើនតួ ជាពិធីករ និងជាតារាកំប្លែងជាដើម។

ចុះប្រិយមិត្តវិញយល់យ៉ាងណា សម្រាប់រូបសម្រស់របស់តារាទាំងពីរ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...