សហជីព​ត្រៀម​រៀប​ចំ​យុទ្ធនាការ «១៧៧ដុល្លារ»

មន្រ្តីសហជីព នៃសហភាពការងារកម្ពុជា បានឱ្យដឹងថា សម្ព័ន្ធសហជីពទាំង៨ កំពុងរៀបចំយុទ្ធនាការថ្នាក់ជាតិ និង​អន្តរជាតិ​មួយ ដើម្បីទាមទារប្រាក់ខែ១៧៧ដុល្លា សម្រាប់កម្មករក្នុងវិស័យកាត់ដេរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 17, 2014
  • ប្រធានបទ: ប្រាក់ឈ្នួល
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី១៧ ខែកញ្ញានេះ សហព័ន្ធសហជីពទាំង៨ នឹងធ្វើយុទ្ធនាការ មួយដើម្បីទាមទារប្រាក់​១៧៧​ដុល្លា។ លោក កង រីណា មន្រ្តីផ្នែកតស៊ូមតិ នៃសហភាពការងារកម្ពុជាបានឱ្យដឹងថា គោលបំណងនៃ​យុទ្ធនាការ​នេះ ដើម្បីទាមទារការតម្លើងប្រាក់ឈ្នួល ឱ្យកម្មករក្នុងវិស័យកាត់ដេរ ឱ្យបាន១៧៧ដុល្លា។

លោកបន្តថា មូលហេតុដែលសហជីពទាមទារ ឱ្យនិយោជកតម្លើងប្រាក់ឈ្នួលដល់១៧៧ដុល្លានេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ របស់គណកម្មការសិក្សាស្រាវជ្រាវមួយ ដែលបានចេញផ្សាយនូវរបាយនេះ កាល​ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដែលបញ្ជាក់ថា កម្មករអាចរស់នៅដោយសមរម្យបាន ចន្លោះពី ១៥៧ ទៅ ១៧៧ដុល្លា។

យុទ្ធនាការថា្នក់ជាតិ និងអន្តរជាតិនេះ នឹងមិនប៉ះពាល់ដល់ការធ្វើការងាររបស់កម្មករឡើយ ដោយគ្រាន់តែ​សកម្មជនរបស់សហជីព ដើរទៅតាមបណ្តារោងចក្រនានា ផ្សព្វផ្សាយ និងពន្យល់កម្មករ ពីយុទ្ធនាការនេះ។ បន្ទាប់ពីចុះពន្យល់កម្មករដល់មូលដ្ឋាន យុទ្ធនាការនេះ នឹងបន្តធ្វើនៅតាមបណ្តាញផ្សព្វផ្សាយ ដូចជា​ហ្វេសប៊ុក និង សន្និសិទ្ធការសែតជាដើម។ យុទ្ធនាការ១៧៧ដុល្លានេះ នឹងមិនកំណត់រយៈពេលឡើយ។

មន្រ្តីសហជីពដដែលនេះ ពន្យល់យ៉ាងដូច្នេះថា៖ «យើងព្យាយាម មិនឱ្យប៉ះពាល់ម៉ោងធ្វើការកម្មករ យើង​នឹង​ចុះទៅពន្យល់ពួកគាត់ នៅពេលដែលគាត់សម្រាក ពេលអាហារថ្ងៃត្រង់។ ហើយយុទ្ធនាការរបស់យើង នឹងមិនកំណត់រយៈពេលទេ យើងនឹងធ្វើរហូត ទាល់តែទទួលបានជោគជ័យ ទទួលបាននូវតម្រូវការ​ពិត​ប្រាកដរបស់បងប្អូនកម្មករយើង។»។

ដំណាលគ្នា នឹងយុទ្ធនាការថ្នាក់ជាតិនេះដែរ សម្ព័ន្ធសហជីពទាំង៨ ក៏ធ្វើយុទ្ធនាការស្របគ្នានឹង យុទ្ធនាការ​ថ្នាក់អន្តរជាតិដើម្បី អំពាវនាវឱ្យសហជីពអន្តរជាតិ ក្នុងការដាក់សម្ពាធទៅលើអ្នកបញ្ជាទិញ ផ្តល់ប្រាក់ឈ្នួល​ឱ្យកម្មករក្នុងកម្រិតដែលបានទាមទារ។

កន្លងមក ក្នុងពេលដែលកម្មករទាមទារ ឱ្យមានការតម្លើងប្រាក់ឈ្នួលដល់១៦០ដុល្លា ត្រូវបានទទូលនូវ​ការ​បង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់សមត្ថកិច្ច និងមានការលើកឡើងពីមន្ត្រីរដ្ឋាភិបាល ក៏ដូចជានិយោជកថា ប្រសិនបើតម្លើងប្រាក់ឈ្នួលដល់កម្រិតមួយ ដែលកម្មករទាមទារនោះ ឧស្សាហកម្មរោងចក្រកាត់ដេរ​នៅ​កម្ពុជា អាចនឹងត្រូវបិទទ្វារ។ ទោះបីជាមានការលើកឡើងយ៉ាងនេះក្តី ប៉ុន្តែមន្រ្តីសហជីពរូបនេះបាន​បង្ហាញ​ជំនឿចិត្ត រដ្ឋាភិបាល ខាងនិយោជក និងភាគីបញ្ជាទិញ នឹងធ្វើការសម្រេចចិត្តមួយ ក្នុងការផ្តល់ប្រាក់ឈ្នួល ដល់១៧០ដុល្លា សម្រាប់កម្មករក្នុងប្រទេសកម្ពុជាទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...