ក្រុម​សហជីព​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល

ក្រុមសហជីព ដែលធ្លាប់ធ្វើការទាមទារ ប្រាក់ឈ្នួល ១៦០ដុល្លារ បានអះអាងថា ដោយសាររដ្ឋាភិបាល ក៏ដូចជានិយោជក មិនអើពើរក្នុងការតម្លើងប្រាក់ឈ្នួល ដល់កម្មកឱ្យមានជីវភាពរស់នៅសមរម្យ ពួកគេនឹងប្តូរយុទ្ធសាស្រ្តថ្មី ដើម្បី​ដាក់​សម្ពាធ​ទៅ​អ្នក​បញ្ជា​ទិញ និងធ្វើយ៉ាងណា ឱ្យគោរពនូវក្រមសីលធម៌របស់អ្នកបញ្ជាទិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 18, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អាត់ ធន់ (កណ្ដាល) ដើរចេញពីសាលាដំបូង។ (រូបថត MONOROOM.info/ Tith)

បញ្ហាប្រាក់ឈ្នួលរបស់កម្មករ ក្នុងវិស័យឧស្សហកម្មកាត់ដេរ នៅតែ ជាប្រធានបទដ៏សំខាន់មួយ ក្នុងការ​ទាម​ទារតវ៉ា។ លោក អាត់ ធន់ ប្រធានសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងក្នុងសន្និសិទ​កាសែត​មួយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា ក្រុមសហជីពមានការបារម្ភមែនទែន ដោយ​សារ​តែនិយោជក មិនបានបង្ហជំហរច្បាស់លាស់ ក្នុងការផ្តល់ប្រាក់ដល់កម្មករ​ឱ្យទទួលបាននូវ​ជីវភាព​សមរម្យ។

លោកបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះក្រុមសហជីពបានប្តូរយុទ្ធថ្មីវិញ ដោយឈប់ធ្វើការ​ចរចាជា​មួយ​និយោជក ឬរដ្ឋាភិបាល ហើយដាក់យុទ្ធសាស្រ្តថ្មីនេះទៅកាន់អ្នកបញ្ជាទិញ ព្រោះតែអ្នកអ្នកបញ្ជាទិញ​មានក្រមសីលធម៌របស់គេ។

លោកបន្តថា៖ «ក្រមសីលធម៌របស់អ្នកទិញមិនកេងប្រវ័ញ្ច កម្លាំងញើសឈាមរបស់កម្មករ មិនរំលោភ​សិទ្ធ​សហជីព និងកម្មករ»។ លោកអះអាងថា ការមិនផ្តល់ប្រាក់ឈ្នួល ឱ្យបានសមរម្យដល់កម្មករ វាខុសទៅ​នឹង​ក្រមសិលធម៌ទាំងស្រុងរបស់អ្នកបញ្ជាទិញ។ អ្នកបញ្ជាទិញមានអំណាចយ៉ាងធំធេង ក្នុងការចរចាតម្លៃជា​មួយ​នឹងចំនួនអ្នកផ្គត់ផ្គង់។

ប្រធានសហជីពរូបនេះ ពន្យល់បន្ថែមថា៖ «ក្នុងអំឡុងពេលពីខែ១ ដល់ខែ៦ហ្នឹង យើងបានស្នើដល់​អ្នកបញ្ជា​ទិញ ឱ្យដាក់កំរិតដល់រដ្ឋាភិបាល ដល់ក្រុមហ៊ុន ប៉ុន្តែក្នុងពេលនេះ គឺអ្នកបញ្ជាទិញ អត់ទាន់​អន្តរាគមន៍​អីឱ្យ​ចេញជារូបរាងនៅឡើយទេ អញ្ចឹងយើងយកឱកាសហ្នឹងបង្កើនការយកចិត្តទុកដាក់ឱ្យច្រើនជាងនេះបន្តិច ដើម្បីឱ្យកម្មករយើងហ្នឹងបានទទួលប្រាក់ឈ្នួលរស់នៅសមរម្យ»។

អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា អ្នកស្រី កេន ឆេងឡាង បាន​បញ្ជាក់ដែរថា នៅថ្ងៃយុទ្ធការខាងមុខនេះ ក៏នឹងមានករដាក់ញតិនៅតាម ស្ថានទូត​នៃបណ្តាប្រទេស​ដែល​មានអ្នកបញ្ជាទិញធំផងដែរដូចជាសហរដ្ឋអាមេរិច កាណាដា ជាដើម ។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធសហជីពទាំង៨ បានស្នើទៅកាន់អ្នកបញ្ជាទិញ ធំៗនៅកម្ពុជាដូចជា H&M Gap Adidas Inditex levis C&A WalMart ដើមឱ្យឯកភាពនូវចំនុច មួយចំនួនដូចជា៖

១. អនុញ្ញាតិ​ឱ្យមានការតម្លើងប្រាក់ឈ្នួលគោលដល់ ១៧៧ដុល្លាក្នុងមួយខែ នៅក្នុងរោងចក្រ​ដែលផ្គត់ផ្គង់​ឱ្យ​ពួកគេ។
២. បង្កើនតម្លៃទិញ ដើម្បីឆ្លុះបញ្ចាំងការតម្លើងប្រាក់ឈ្នួល ដ៏សមរម្យរបស់កម្មករនិយោជិក។
៣. ធ្វើការកំណត់រយៈពេលវែង ក្នុងការបញ្ជាទិញ ពីរោងចក្រផ្គត់ផ្គង់នៅកម្ពុជា ដែលឯកភាពនូវ​លក្ខខណ្ឌ​ការងារ និងការគោរពសិទ្ធិកម្មករនៅកម្ពុជា។
៤. ធ្វើការតាំងចិត្តដើម្បីចរចា នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ជាមួយសហជីពកម្ពុជាជាប្រចាំ និង​រយៈពេល​វែង។

ដោយឡែកអគ្គលេខាធិការរងនៃសមគមរោងចក្រកាត់ដេកម្ពុជា ដែលតំណាងឲ្យភាគីនយោជក ធ្លាប់​បាន​ឱ្យ​ដឹងថា ការទាមទារនូវការតម្លើង​ប្រាក់​ឈ្នួល​របស់កម្មករ មិនអាចទៅរួចនោះ ហើយក៏គ្មានមូលដ្ឋាន​ច្បាស់​លាស់​ក្នុងការកំណត់ផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...