កម្មវត្ថុ ៥ចំនុច របស់ក្រុមកម្មកររោងចក្រ CWKH
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 18, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមកម្មករ បាននិយាយថា ក្រុមសហជីពចំនួន ១៥នាក់ ត្រូវបានរោងចក្រ បញ្ឈប់ពីការងារកាលពីថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៤ កន្លងមក ដោយពុំដឹងមូលហេតុ។ ការបញ្ឈប់នេះ បង្កឲ្យមានការកើតទុក្ខមិនសុខចិត្ត ពីសំណាក់កម្មករកម្មការិនីជាទូទៅ រហូតមានការផ្តុំគ្នាទាមទារតវ៉ា ហើយបានដាក់លិខិតពឹងពាក់ និងផ្ទេរសិទ្ធ ទៅលោកប្រធានសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងលោកប្រធានសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ឲ្យជួយដោះស្រាយ សម្របសម្រួលជាមួយក្រុមហ៊ុនរោងចក្រ ក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល តុលាការ អជ្ញាធរ និងស្ថាប័នគ្រប់ជាន់ថ្នាក់ ដែលបានពាក់ព័ន្ធក្នុងវិវាទការងាររបស់ក្រុមកម្មករ។
នៅក្នុងការទាមទារនោះ មានប្រាំចំនុចដូចខាងក្រោម៖
១. សូមអោយក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំ និងគណៈកម្មការសហជីពស្មារតីកម្មករខ្មែរ ព្រមទាំងកម្មករនិយោជិតចំនួន ១៥ដូចជា៖ ១- ទូច ពៅមាស មានតួនាទីជាប្រធាន, ២- ឈន រ៉ាស៊ី មានតួនាទីជាអនុប្រធាន, ៣- ជុំ សុវណ្ណរិទ្ធ មានតួនាទីជាអគ្គលេខាធិការ, ៤- សឿន នឿន ជាប្រធានផ្នែកមនុស្សធម៌, ៥- លោក ខឿន ធិន ជាប្រធានផ្នែកសណ្តាប់ធ្នាប់, ៦- ពុំ ចិន, ៧- គង់ សុភាន់, ៨- អឿន សំអូន ជាអនុប្រធានផ្នែកសណ្តាប់ធ្នាប់, ៩- រឿន ស្រីម៉ុច ជាបេឡាធិការនី, ១០- ម៉ុក គីមហុង, ១១- ភុំ សំអាត ជាប្រធានគ្រប់គ្រងវិវាទ, ១២- ចាន់ ពិសី, ១៣- ហ៊ឹម សុវណ្ណ, ១៤- ពេជ្រ ចាន់ណា ជាអនុប្រធានផ្នែកមនុស្សធម៌ និង១៥- ជា សុវណ្ណដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារ ដោយគ្មានកំហុសកាលពីថ្ងៃ ទី ០៨ កញ្ញា ឆ្នាំ ២០១៤ អោយចូលធ្វើការងារជាធម្មតាវិញព្រមទាំងរក្សាប្រាក់ឈ្នួល និងអត្ថព្រយោជន៍ផ្សេងៗនៅពេញដដែល។
២. សូមឲ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីព។
៣. សូមឲ្យក្រុមហ៊ុនដកឈ្មោះ ឆិន ស៊ូភីង មានតួនាទីជាអ្នកចាត់ការទូទៅ ប្រធានរដ្ឋបាលល ចេញពីក្រុមហ៊ុនព្រោះបុគ្គលរូបនោះ តែងតែជេរប្រមាថ មកលើកម្មករ និងជ្រៀតជ្រែកក្នុងកិច្ចការងារសហជីព។
៤. សូមឲ្យក្រុមហ៊ុនរៀបចំបើកប្រាក់ឈ្នួលជូនកម្មករ បើមិនអាចបើកបានទេ សូមអនុញ្ញាតិឲ្យកម្មករខ្ចីប្រាក់ក្នុងឪកាសបុណភ្ជុំបិណ្ឌ យ៉ាងតិច ៥០%នៃប្រាក់ឈ្នួលរបស់ពួកគាត់។
៥. សូមឲ្យក្រុមហ៊ុន ទទួលខុសត្រូវទាំងស្រុងទៅលើបា្រក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិកចាប់តាំងពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៤ រហូតមកដែលក្រុមហ៊ុនបានឲ្យកម្មករនៅក្រៅក្រុមហ៊ុន៕