ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការ​ចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ​ ពិត​ជាមានបំណងបែបហ្នឹងមែន?
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការ​ចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ​ ពិត​ជាមានបំណងបែបហ្នឹងមែន?


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

ការលាបពណ៌ - ក្នុងពេលដែលពលករចំណាក់ស្រុកជាច្រើនម៉ឺននាក់ ត្រូវថៃចាប់បញ្ជូនមកប្រទេសកំណើតវិញ គណបក្សជាប់ឆ្នោតទាំងពីរ កំពុងដុតដៃដុតជើងជួយពលករ ដែលកំពុងជួបការលំបាក។ រីឯក្រុមអ្នកគាំទ្រនៃ​គណបក្ស​ទាំងពី កំពុងបានចោទគ្នាទៅវិញទៅមក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ចំពោះសកម្មភាពស្វិតស្វាញ នៃគណបក្សទាំងពី​នេះ ដើម្បីចង់កេងចំណេញផ្នែកនយោបាយ និងទាក់ទាញប្រជាប្របិយភាពរៀងៗខ្លួន។

គណនីហ្វេសប៊ុក ដែលមានឈ្មោះថា «អង្គភាពប្រតិកម្មរហ័ស» និងត្រូវបានគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន បាន​សរសេរផ្លែផ្កាឱ្យគណបក្សសង្រ្គោះជាតិថា៖ «គណបក្សសង្រ្គោះជាតិ និងសកម្មជនគាំទ្ររបស់ខ្លួន បាននឹងកំពុង​ធ្វើ​នយោបាយឆ្លៀតយកចំណេញនយោបាយ ពីពលករដែលខុសច្បាប់»។ «អង្គភាពប្រតិកម្មរហ័ស» បានសរសរថា គណបក្សប្រឆាំងមួយនេះ កេងចំណេញតាមរយៈផ្សាយសារញុះញង់នយោបាយ ផ្សព្វផ្សាយព័ត៌មានប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ចំពោះពលករ និងចោទថាគ្មានសមត្ថភាព បង្កើតការងារជូនពលរដ្ឋ​ដើម្បី​បំពេញមហិច្ឆតាល្មោភ អំណាចរបស់ពួកគេ។

ការកេងចំណេងផ្នែកនយោបាយ ដែលគណនីហ្វេសប៊ុកមាននិន្នាការ គាំទ្រគណបក្សសង្រ្គោះជាតិមួយ បានច្រាន​ចោលទាំងស្រុង។ គណនីដែលមានឈ្មោះថា «សម្ព័ន្ធខ្មែរកម្ពុជាក្រោម» បានសរសេរឆ្លើយឆ្លងតប ទៅនឹងគណនី​ហ្វេកប៊ុក «អង្គភាពប្រតិកម្មរហ័ស»ខាងលើ នៅលើជញ្ជាំងរបស់ខ្លួនវិញ ដោយបានដកស្រង់សម្ដីរបស់មន្ត្រីមួយរូប នៅប៉ោយប៉ែត ដែលបានស្រែកតាមមេក្រូថា៖ «បងប្អូនខ្មែរ អាចយកបាយក្រោមតង់ហូបបាន ក្រោមការដឹកនាំ​របស់​សម្តេច គឺបារម្ភនិងយកចិត្តទុកដាក់ចំពោះបងប្អូនជាខ្លាំង»។ ម្ចាស់គណនីនោះ បានចោទជាសំណួរមកវិញថា បើប្រើ​ភាសាបែបនេះ តើនរណាទៅ អ្នកណាជាអ្នកកេង?

«សម្ព័ន្ធខ្មែរកម្ពុជាក្រោម» បានបរិហាទៀតថា ប្រជាពលរដ្ឋដែលរស់នៅប៉ោយប៉ែត ខឹងគណបក្សមួយ ព្រោះបានយក ចំណីអាហារស្បៀង ដែលពួកគាត់ខំជួយទៅពលករខ្មែរ ទៅជារបស់ខ្លួន ដើម្បីចង់កេងចំណេញនយោបាយ។

ចំណែកឯអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ និងចាក់ទឹក​មិនលេច របស់​គណបក្សកាន់អំណាចសព្វថ្ងៃ ដែលគេស្គាល់ឈ្មោះថា «ផែង វណ្ណៈ» បានធ្វើសេចក្ដីសន្និដ្ឋាន​នៅលើ​ជញ្ជាំងខ្លួនថា៖ «រឿងដែលអាចកើតឡើង ក្រោយការបញ្ជូនពលករខ្មែរត្រលប់មកវិញ - សម រង្សី-កឹម សុខា អាច​នឹង​អូសទាញកម្លាំងពលករ ដែលត្រលប់មកវិញ រួមបូកគ្នានឹងកម្លាំងសមាជិកបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្ម​បង្ក​ចល្លាចលក្នុងប្រទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ក្រោមរូបភាពទាមទាររកការងារធ្វើ»។

ដោយមិនភ្លេចសរសើរ ពីសកម្មភាពរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ «ផែង វណ្ណៈ» បានសរសេរទៀតថា៖ «រាជរដ្ឋាភិបាល​ (...) បាននឹងកំពុងបំពេញភារកិច្ច ជួយបងប្អូនពលករទាំងយប់ទាំងថ្ងៃ ជួយទាំងការផ្ដល់ម្ហូបអាហារ ទឹកសុទ្ធ ការផ្ដល់សេវ៉ាសុខភាព និងបានដឹកជញ្ជូនទៅដល់ផ្ទះបងប្អូន នៅតាមខេត្តក្រុង រៀងៗខ្លួន។ មកដល់ពេល​នេះ ពលករមិនតិចជាង១៧ម៉ឺននាក់ទេ ដែលរាជរដ្ឋាភិបាលបានចាត់ចែងជូនទៅដល់ផ្ទះ។»

មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់ មកពីគណបក្សសង្រ្គោះជាតិលោក រស់ សួរ ប្រតិកម្មវិញថា ការដែលគណបក្សសង្រ្គោះជាតិ ស្វែងរកអន្តរគមន៍ទៅប្រទេសថៃ និងជួយពលករដែលថៃបញ្ជូនមកនេះ មិនមែនជាការកេងចំណេញនយោបាយអ្វី​នោះទេ ព្រោះកន្លងមក រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទៅលើពលករ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...