សហជីព​៦ គ្រោង​ជួបជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ ជា​មួយ​កម្មករ ​៣០០០នាក់

ក្រុមសហព័ន្ធសហជីពកម្មករ នឹងធ្វើការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យទី ១២ ខែតុលានេះ ដែលមានកម្មករ កម្មការនីចូលរួម ចំនួន ៣០០០នាក់ ដើម្បីធ្វើការបញ្ចេញមតិពាក់ព័ន្ធ នឹងប្រាក់ខែកម្មកររោងចក្រ រួចដង្ហែរក្បួនដាក់ញត្តិ នៅតាមស្ថានទូតនានា និងស្ថាប័នរដ្ឋមួយចំនួន។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 10, 2014
  • ប្រធានបទ: វិបត្តិការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែ​តុលា​ខាង​មុខ​នេះ ក្រុម​សហព័ន្ធ​សហជីព នឹង​បើក​ឲ្យ​មាន​ការ​បញ្ចេញ​មតិ ដោយ​ការ​ជួបជុំ​គ្នា​មួយ នៅ​ទី​លាន​ប្រជាធិបតេយ្យ ចាប់​ពី​ម៉ោង ៨:៣០ ព្រឹក រហូត​ដល់​ម៉ោង ១២:០០ ថ្ងៃ​ត្រង់ ដើម្បី​ផ្តល់​ឱកាស​ដល់​កម្មករ បាន​សម្តែង​មតិ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល នយោជក និង​អ្នក​បញ្ជា​ទិញ​តម្លើង​ប្រាក់​ឈ្នួល សមរម្យ​ជូន​កម្មករ​នយោជិត។

កន្លង​មក​សហព័ន្ធ​សហជីព បាន​ធ្វើការ​តម្លើង​ប្រាក់​ឈ្នួល​រហូត​ដល់ ១៧៧ដុល្លា ប៉ុន្តែ​ដើម្ប​ជៀសវាង​ការ​កេង​ចំណេញ​ខាង​នយោបាយ​ពី​គណបក្ស​ណា​មួយ ទើប​សម្រេច​កំណត់​យក​ប្រាក់​ឈ្នួល​សមរម្យ​វិញ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក សៀង សម្បត្តិ តំណាង​សហព័ន្ធ​សហជីព​ឯករាជ្យ​ទាំង ០៦។

ស្របនឹងការប្រកាសធ្វើការជួបជុំរបស់កម្មករនិយោជិតនេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានស្នើរឲ្យសហព័ន្ធសហជីពកុំយកអាជ្ញាធរ ក៍ដូចជារដ្ឋាភិបាលជាសត្រូវ ព្រោះកន្លងមករាជរដ្ឋាភិបាល​ ខំ​ស្វែង​រកអ្នកវិនយោទុន មកធ្វើការវិនយោគនៅក្នុងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ​បាន​សមរម្យ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានលើកឡើងថា ការដង្ហែរក្បួនទៅរដ្ឋភាជាតិ និងស្ថានទូត​នានានោះ សាលារាជធានីភ្នំពេញ នឹងស្នើរសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃ។ ប្រសិនបើមានការ​អនុញ្ញាត សាលារាជធានីនឹងទាក់ទងទៅលេខាធិការដ្ឋានរដ្ឋសភា និងស្ថានទូត ដែល​សហព័ន្ធសហជីព​ខាង​លើ មាន​គោល​បំណងយកញត្តិទៅដាក់ ដើម្បីមានអ្នកតំណាងមកទទួលញត្តិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...