រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ចាំបាច់ត្រូវតែមានលិខិតស្នាមផ្លូវច្បាប់គ្រប់គ្រាន់ មានដូចជា លិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅធ្វើការ និងប័ណ្ណការងារជាដើម។

មកដល់ពេលនេះ យ៉ាងហោចណាស់មានជនបរទេស ពី៥ទៅ៦ម៉ឺននាក់ ដែលបានស្នាក់នៅ ឬធ្វើការ​តាម​រោង​ចក្រ​សហគ្រាស គ្រឹះស្ថានឯកជននានា នៅក្នុងប្រទេសកម្ពុជា ហើយក្រសួងមហាផ្ទៃកំពុងធ្វើស្ថិតិឡើងវិញ។ លោក សុខ ផល បានពន្យល់ទៀតថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា កំពុងសហការគ្នាដើម្បីប្រមូលពន្ធ ឲ្យមាន​ប្រសិទ្ធភាព ដាក់ចូលក្នុងថវិការជាតិ លើជនបរទេសទាំងនោះ ព្រោះពលករកម្ពុជានៅបរទេស ក៏ត្រូវរដ្ឋាភិបាល​បរទេសដកហូតពន្ធដូចគ្នាផងដែរ។

ថ្លែងក្នុងពិធីប្រគល់សម្ភារៈមួយចំនួនធំ ដល់នាយកដ្ឋានក្រោមចំណុះ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅគ្រា​ចុង​ក្រោយនេះ លោកឧត្តមសេនីយ៍ សុខ ផល បានព្រមានថា៖ «បើជនបរទេសណាម្នាក់ ដែលគិតថា ប្រទេសកម្ពុជា ជា​កន្លែងសម្រាប់ ប្រព្រឹត្តបទល្មើសនោះ ខ្ញុំសូមប្រកាសអំពាវនាវថា សូមឲ្យបញ្ឈប់នូវគំនិតនេះ ហើយកុំយកទឹកដី​នៃ​កម្ពុជា ជាកន្លែងងាយស្រួលប្រព្រឹត្ត អំពើល្មើសច្បាប់នោះ។»

គួរកត់សម្គាល់ថា ឆ្លើយតបនឹងបញ្ហាលំហូរចូល នៃជនអន្តោប្រវេសន៍វៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ មកកម្ពុជា ខ្វះការ​ត្រួតពិនិត្យ ដែលត្រូវបានរិះគន់ដោយគណបក្សសង្រ្គោះជាតិ និងមានករណីបទល្មើសទាក់ទង​នឹងជន​បរទេស​ច្រើន ក៏ដូចជាភាពស្មុគស្មាញក្នុងការគ្រប់គ្រងជនបរទេសនៅកម្ពុជា រដ្ឋាភិបាលកម្ពុជាគណបក្សប្រជាជនកម្ពុជា នៅ​អាណត្តិទី៥ថ្មីនេះបាន បានបង្កើតអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ថ្មីមួយ តាមអនុក្រិត្យលេខ១៨៣ ដើម្បីធានា​ប្រសិទ្ធភាព ដោះស្រាយបញ្ហាទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...