កឹម សុខា៖ ពុង ឈីវកេក អាច​ស្រោច​ស្រង់ គ.ជ.ប បាន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្ហាញការជឿជាក់មុតមាំថា លោកស្រី ពុង ឈីវកេក នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយស្រោចស្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ ការបង្ហាញក្តីសង្ឃឹមរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេល ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជ្រើសរើសលោកស្រីឲ្យឡើជាសមាជិកទី៩ នៃ គ.ជ.ប។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្ហាញការជឿជាក់មុតមាំថា លោកស្រី ពុង ឈីវកេក នឹង​អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយស្រោចស្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ ការបង្ហាញក្តីសង្ឃឹមរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេល ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ បានឯកភាពគ្នាជ្រើសរើសលោកស្រីឲ្យឡើជាសមាជិកទី៩ នៃ គ.ជ.ប។


លោកស្រី ពុង ឈីវកេក (ទីបួនរាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល) និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

គ.ជ.ប - «លោកស្រី ពុង ឈីវកេក គឺជាអ្នកកំណត់វាសនា នៃការបោះឆ្នោតប្រទេសកម្ពុជា ឲ្យមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ជាប្រវត្តិសាស្ត្រ។ ខ្ញុំជឿជាក់ថា លោកស្រីនឹងអាចជួយស្រោចស្រង់ ការបោះឆ្នោតនៅប្រទេសកម្ពុជា ឲ្យ​មាន​លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិតប្រាក»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះជាតិ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ។

នៅថ្ងៃម្សិលមិញនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់រួចហើយថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ឯកភាពគ្នាជ្រើសរើស​លោកស្រីពុង ឈីវកេក ជាបេក្ខជនទី៩ នៃ គ.ជ.ប។ ល្ងាចបន្តិចក្នុងថ្ងៃដដែល លោកស្រីបានឆ្លើយទទួលយល់ព្រម តែបានភ្ជាប់មកជាមួយ នូវលក្ខខណ្ឌមួយចំនួន។

ហើយលក្ខខណ្ឌដែលលោកស្រី ពុង ឈីវកេក ស្នើឲ្យមានការឯកភាពគ្នាយល់ព្រម ពីគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ មុនពេលលោកស្រី ទទួលយល់ព្រមនោះនោះ គឺគ.ជ.ប ត្រូវទទួលបានការការពារ​អភ័យឯក​សិទ្ធិ ការធានាស័្វយភាពក្នុងធ្វើសេចក្តីសម្រេចចិត្ត មានសិទ្ធិរើសមន្ត្រីជំនាញ ផ្នែកគ្រប់គ្រង ចាត់ចែង ការទទួលបាន​ថវិកា​ដោយឯករាជ្យ និងជំនួយផ្សេងៗពីក្រៅប្រទេស។

រហូតមកដល់ពេលនេះ បើទោះជាគណបក្សប្រជាជនកម្ពុជា បានយល់ព្រមសមាសភាពលោកស្រី ពុង ឈីវកេក ជា​សមាជិកទី៩ គ.ជ.ប ក៏ដោយ ក៏គណៈបក្សប្រជាជនកម្ពុជា នៅមិនទាន់ទទួលយកលក្ខខណ្ឌ ដែលស្នើឡើងដោយ​លោកស្រី ពុង ឈីវកេក នៅឡើយ។ ដោយឡែកគណបក្សសង្រ្គោះជាតិ បានយល់ព្រមជាផ្លូវការរួចហើយ ចំពោះ​«លក្ខខណ្ឌ»ដែលលោកស្រី ពុង ឈីវកេក បានលើកឡើងខាងលើនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...