ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ក្រោយពីឌីជេដ៏ស្រស់សង្ហា និងពូកែវោហាស័ព្ទ លោកហេរ៉ូ សរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាល​ពី​ម្សិលម៉ិញនេះ អំពីការសោកស្តាយ ចំពោះការចាកចេញពីកម្មវិធី ដែលខ្លួនធ្លាប់កាន់ អស់រយៈពេលជិតបីឆ្នាំ បានធ្វើ​ឱ្យទស្សនិកមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចាកចេញ​ពីកម្មវិធីមួយនេះ។ ប៉ុន្តែកញ្ញា ឌួង ហ្សរីដា ទំនងជាបានបង្ហើប អាថ៌កំបាំង មួយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីឌីជេដ៏ស្រស់សង្ហា និងពូកែវោហាស័ព្ទ លោកហេរ៉ូ សរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាល​ពី​ម្សិលម៉ិញនេះ អំពីការសោកស្តាយ ចំពោះការចាកចេញពីកម្មវិធី ដែលខ្លួនធ្លាប់កាន់ អស់រយៈពេលជិតបីឆ្នាំ បានធ្វើ​ឱ្យទស្សនិកមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចាកចេញ​ពីកម្មវិធីមួយនេះ។ ប៉ុន្តែកញ្ញា ឌួង ហ្សរីដា ទំនងជាបានបង្ហើប អាថ៌កំបាំង មួយ។


ឌីជេ ហេរ៉ូ និងកញ្ញា ដួង ហ្សូរីដា។ (រូបថតហ្វេសប៊ុក)

តារា - នៅសុខៗ ឌីជេ ហេរ៉ូ ជាពិធីករកំពុងស្រូបយកប្រជាប្រិយភាព ពីទស្សនិកជន បែរជាបាត់មុខពីកម្មវិធី «តន្ត្រី​អាស៊ីអាគ្នេយ៍»ទាំងមិនដឹងមូលហេតុ ដែលធ្វើឱ្យប្រិយមិត្តជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់ពីតារារូបនេះ បានសរសេរពីភាពមិនអស់អាល័យរបស់ខ្លួន ចំពោះកម្មវិធីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលកំពុងទទួល​បានការ​គាំទ្រ ពីសំណាក់ទស្សនិកជននោះ នៅក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុកឯណេះវិញ ភាពមន្ទិលសង្ស័យ​បានកើត​មានឡើង នៅចំពោះការចាកចេញ របស់តារាទូរទស្សន៍រូបនេះ ដោយក្រុមអ្នកតាមដាន ចង់ដឹងឲ្យច្បាស់ ពីមូលហេតុ​នៃការចាកចេញរបស់លោក ថា«ទៅណាវិញ?» និងជាពិសេស «ហេតុអ្វីក៏ឈប់ពីកម្មវិធីនេះ យ៉ាងដូច្នេះ ?»

ប៉ុន្តែតែសំណួរទាំងអស់ គឺគ្មានចម្លើយតបពីលោកវិញនោះទេ។ តែមានម្ចាស់គណនី ហ្សូរីដា ឌួង (Zorida Doung) ដែលគេជឿជាក់ថា ជាគណនីផ្ទាល់របស់កញ្ញាកញ្ញា ឌួង ហ្សូរីដា ប្រធានក្រុម ខេមបូឌា ស៊ូភើមូឌែល បានសរសេរ​ឆ្លងឆ្លើយ ជាមួយនឹងការលើឡើងរបស់ ឌីជេហេរ៉ូថា៖ «ពួកម៉ាកអើយពួកម៉ាក កុំកំសត់អីពេក ខំរៀន​ច្រៀងទៅ ចាំមក​ធ្វើជាតារាកិត្តិយសវិញ»។

ការឆ្លើយឆ្លងសារបែបនេះរបស់កញ្ញា ឌួង ហ្សូរីដា កាន់តែធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់លោក ហេរ៉ូ កាន់តែចង់ដឹង​ចម្លើយ​ថែមទៀត។ តើលោក ហេរ៉ូ មិនមានសមត្ថភាពខាងសម្លេង ឬមិនចេះច្រៀងឬយ៉ាងណា? «ទៅខំរៀន​ច្រៀង​ទៅ» តើឃ្លានេះ អាចមានការទាក់ទងនឹង ការចាកចេញរបស់លោក ហេរ៉ូ ឬ? ឬក៏ស្ថានីយទូរទស្សន៍ មាននរណាផ្សេង​ដែលចេះច្រៀនខ្លាំងជាង មកជំនួស លោក ហេរ៉ូ ?

ការលើកឡើងរបស់កញ្ញាពិធីការិនី ឌួង ហ្សូរីដា បានធ្វើឡើងជាយោបល់វាចា ដាក់ទៅសារមួយ របស់លោក ហេរ៉ូ ដែលបានពន្លេចពាក្យអាលោះអាល័យ នៅលើទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា៖ «នេះជាស្នាមញញឹម​របស់​ខ្ញុំ ជាលើកចុងក្រោយ ដែលខ្ញុំត្រូវបែកពីកម្មវិធី Seatv concert ដែលតែងតែធ្វើការផ្សាយផ្ទាល់ ជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៥ល្ងាច ដល់ ម៉ោង៨យប់ (បន្ទាប់ពី) ខ្ញុំបានធ្វើកម្មវិធីនេះ អស់រយះពេលជាង៣ឆ្នាំកន្លងមក។»។

កម្មវិធី «តន្ត្រីអាស៊ីអាគ្នេយ៍» បានបង្កើតឡើងជិត៣ឆ្នាំហើយ ដែលធ្វើការផ្សាយផ្ទាល់ ចាប់ពីម៉ោង៥ល្ងាច រហូតដល់ ម៉ោង៨យប់។ ក្នុងនោះ សង្កេតឃើញមាន ពិធីករ និងពីធីការិនី៤រូប តែពិធីការិនីដែលពេញនិយម និងទាក់ទាញ​ទស្សនិកជនជាងគេ មានតែ កញ្ញា ឌួង ហ្សូរីដា និង ឌីជេ ហេរ៉ូ ជាអ្នកបរិយាយ តាមវិទ្យុអាស៊ីអាគ្នេយ៍ផងដែរ។ ប៉ុន្តែ​ថ្មីៗនេះ បែរជាបាត់វត្តមានឌីជេ ហេរ៉ូ មិនឃើញបង្ហាញមុខ លើឆាកតន្រ្តី ដូចសព្វរាល់ដងនោះទេ។

ទោះជាមិនបានដឹងច្បាស់ ពីមូលហេតុនៃការចាកចេញ របស់លោក ហេរ៉ូ តែមហាជន ជាច្រើន មានការសោកស្ដាយ ចំពោះការបាត់បង់លោក ពីកម្មវិធីនេះ ព្រោះលោកជាមនុស្សពូកែវោហាសព្ទ កំប្លុកកំប្លែង និងលេងសើចច្រើន ដែល​នាំឱ្យទស្សនិកជនផ្ទុះសំណើច និងធ្វើឱ្យកម្មវិធី កាន់តែមានភាពមានភាពសប្បាយរីករាយ។ សង្ឃឹមថា លោក ហេរ៉ូ នឹង​ចេញមុខបកស្រាយពីមូលហេតុ នៃការជ្រុះបាត់ដំណែងរបស់ពីកម្មវិធីខាងលើ ដើម្បីស្រាយចម្អល់​របស់​ទស្សនិកជន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...